ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់ - ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ
0

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី ជួបពិភាក្សាការងារទ្វេភាគី ក្នុងឱ​កាសចូ​លរួម​កិច្ចប្រជុំកំពូលពិ​សេស អា​ស៊ាន-អូស្រ្តាលី

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី ជួបពិភាក្សាការងារទ្វេភាគី ក្នុងឱ​កាសចូ​លរួម​កិច្ចប្រជុំកំពូលពិ​សេស អា​ស៊ាន-អូស្រ្តាលី

(ភ្នំពេញ)៖ក្នុងឱកាសចូលរួម​កិច្ចប្រជុំកំពូល​ពិសេស អាស៊ានអូស្រ្តាលី​ នៅទីក្រុងម៉ែលប៊ន ប្រទេ​សអូស្ត្រា​លី នារសៀល​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា និងឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយ​ករដ្ឋមន្ត្រីអូស្ត្រាលី បានជួប​ពិភាក្សា​ការងារទ្វេភាគី ដើម្បីពង្រីកកិ​ច្ចសហប្រតិប​ត្តិការរវាងប្រទេ​សទាំងពីរឱ្យកាន់​តែរឹង​មាំបន្ថែម​ទៀត

ក្នុងជំនួបនេះ ឯកឧត្តម អេនថូនី អាល់​បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជាអូស្រ្តា​លី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯក​រាជ្យទៅទៀតនេះ​បង្ហា​ញអំពីទំនា​ក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃ​ប្រទេសទាំងពីរទទួ​លបានផលប្រយោ​ជន៍ទៅវិញទៅមកនៅក្នុងទំ​នាក់ទំនង​ដ៏ល្អប្រសើ​រនេះឯកឧត្​តមនាយ​ករដ្ឋមន្ត្រីអូស្ត្រាលី​ ក៏បាន​សម្ដែងនូវកា​រគាំទ្រ និងបង្ហាញពី​ការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិ​ការរវាងប្រទេសទាំងពីរឱ្យកាន់​តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្ត​មនាយករដ្ឋ​មន្ត្រី ក៏បា​នវាយតម្លៃខ្ពស់ចំពោះប្រ​ទេសកម្ពុជា ដែលលោ​កបានមានប្រសាសន៍ថា៖ “កម្ពុជាគឺ​ជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូ​វការលំបាកក្នុងរបប​ប្រល័យពូជសាសន៍ក៏​ដោយ ក៏កម្ពុជា​នៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”។

ជាការឆ្លើយតប សម្ដេចបវធិបតីក៏​បានថ្លែងអំ​ណរគុណ និងបា​នជម្រាបជូន ឯកឧត្តម អេនថូនី អាល់បានី​ស៊ី ថា៖ “កម្ពុជាសូមថ្លែងអំ​ណរគុណដល់​ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួ​យគាំទ្រដល់​កម្ពុជា ជាពិសេស​នៅក្នុងអំឡុងពេ​លនៃការស្វែងរកសន្តិភាព​ជូនកម្ពុជា​នៅក្នុងទសវត្ស​រ៍ឆ្នាំ ១៩៩០ ហើយការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាមិនអាចកើតឡើងបានឡើយ បើមិនមាន​ការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត”។ ក្នុងក្រប​ខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រ​តិបត្តិការ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តម​នាយក​រដ្ឋមន្ត្រី អំពីវិស័យសំ​ខាន់ៗសម្រាប់កិច្ចសហប្រ​តិបត្តិការ ដែលរួ​មមាន ដូចជា៖ វិស័យពាណិ​ជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និ​ងការងារ និងផ្នែក​ការពារជាតិ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា សម្តេ​ចបានបង្ហាញអំពី​ការទាក់ទាញ​ការវិនិយោគពីធុ​រជនអូស្ត្រាលី នៅក្នុងវេទិកា​ធុរកិច្ចកម្ពុជាអូស្ត្រាលី​កាលពីព្រឹក និងបានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តា​ជំរុញដ​ល់វិស័យទេស​ចរណ៍រ​វាងប្រទេ​សទាំងពីរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !