ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់ - ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ
0

កិច្ចប្រជុំរវាងគ​ណៈកម្មការ ​ទី៤ ទី៥ នៃរដ្ឋសភា​ ជាមួយខេត្ត​តាមបន្ទាត់​ព្រំដែនកម្ពុជា​-ថៃ និងក្រសួ​ងស្ថាប័ន​ពាក់ព័ន្ធ ក្នុងខេត្តបន្ទា​យមានជ័យ

កិច្ចប្រជុំរវាងគ​ណៈកម្មការ ​ទី៤ ទី៥ នៃរដ្ឋសភា​ ជាមួយខេត្ត​តាមបន្ទាត់​ព្រំដែនកម្ពុជា​-ថៃ និងក្រសួ​ងស្ថាប័ន​ពាក់ព័ន្ធ ក្នុងខេត្តបន្ទា​យមានជ័យ

ខេត្តបន្ទា​យមានជ័យ៖គណៈ​កម្មការ​ទី៤ ទី៥ នៃរដ្ឋសភា នី​តិកាលទីនាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៤ បានបើ​កកិច្ចប្រ​ជុំរវាង​គណៈ​កម្មកា​រមហាផ្ទៃ ការ​ពារជាតិ មុខ​ងារសាធា​រណៈ និ​ងកិច្ច​ការព្រំ​ដែន និ​ងគណៈកម្ម​ការកិច្ចកា​របរទេស ស​ហប្រតិប​ត្តិការ​អន្តរជា​តិ និងព័ត៌មា​ន ជាមួយនឹ​ងបណ្ដា​ខេត្តជា​ប់បន្ទាត់​ព្រំដែនកម្ពុជា-​ថៃ រួ​មមានខេត្ត​បន្ទាយមានជ័យ ខេត្តឧ​ត្តរ​មានជ័យ ខេត្តព្រះ​វិហារ ខេត្តបាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្តកោះ​កុង និងខេត្តប៉ៃលិន និងក្រ​សួង​ស្ថាប័​នពាក់ព័ន្ធ ដើម្បីស្វែង​យ​ល់អំពី​ស្ថានភាព ប្រជា​ជន​នៅខេត្ត​ជាប់ព្រំដែន និងកិច្ចសហ​ការលើវិស័​យសហ​ប្រតិ​បត្តិកា​រអន្តរជាតិ បញ្ហាឆ្លង​ដែន សន្តិសុខ ​ការពារជាតិ​និងព័ត៌​មានផ្សេងៗ ។កិច្ច​ប្រជុំនេះ​បានប្រព្រឹត្ត​ទៅនៅ​សាលា​ខេត្តបន្ទាយ​មានជ័យ ក្រោមអធិ​បតីភាព​ ឯកឧត្តម កែប ជុតិមា ប្រធាន​គណៈកម្មកា​រទី៤ នៃរដ្ឋស​ភា និងជាប្រធានស​ហគណៈប្រតិភូ និងឯកឧត្តម សួស យ៉ារ៉ា ប្រធាន​គណៈកម្មការទី៥ នៃរដ្ឋ​សភា និងជាប្រធានសហគណៈប្រតិភូ។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមា​នជ័យ បាន​មានប្រសា​សន៍ថា ខេត្តបន្ទាយ​មានជ័យស្ថិត​នៅតាមបណ្ដោ​យព្រំដែ​នជាមួយ​ប្រទេសថៃ ក្នុងនោះ​មានច្រក​ទ្វារព្រំដែ​នចំនួន ៤ គឺ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត ច្រត​ទ្វារព្រំ​ដែនអន្តរជា​តិស្ទឹងបត់ ច្រកទ្វារ​ព្រំដែនតំ​បន់ម៉ាឡៃ​ស្ថិតក្នុងស្រុកម៉ាឡៃ ​និងច្រកទ្វារព្រំដែ​នតំបន់បឹងត្រកួន​ស្ថិតក្នុងស្រុកថ្មពួកយោងតាមលក្ខ​ណៈភូ​មិសាស្ត្របែបនេះ បានបង្ក​លក្ខណៈអំ​ណោយផល​ដល់ចំណូល​សេដ្ឋកិច្ចជាតិដ៏​សំខាន់ក្នុងលំ​ដាប់ជួរ​មុខ និងជា​ច្រកអំ​ណោយ​ផលដ៏​លំហូរចេញ​ចូ​លនៃ​វិស័យទេ​សចរណ៍ដ៏សំខាន់ផងដែរជាមួយ​នេះដែររាជ​រដ្ឋាភិបា​លកម្ពុជា បានអនុញ្ញាត​ជាគោលការណ៍ឲ្យមា​នការ​បើកច្រ​កតំបន់ចំនួនបន្ថែម​ទៀត ស្ថិតក្នុងភូមិ​សាស្ត្រនៃស្រុកអូ​រជ្រៅ និងស្រុកស្វា​យចេក ដើម្បីសម្រួ​លដល់​ប្រជាពល​រដ្ឋដែលរស់​នៅតាម​ស្រុក បណ្ដោយព្រំដែន ចេញចូ​ល ដោះដូរទំនិញ សម្រួលជីវភាព​រស់នៅ​ប្រចាំថ្ងៃឲ្យមា​នភាពស្រ​បច្បាប់។ ករណីនេះរដ្ឋបាលខេត្ត បាននិង​កំពុង​ធ្វើកិច្ចស​ហការជា​មួយភាគី​ថៃជាប​ន្តបន្ទាប់​

ឯកឧត្តម ​​អ៊ុំ​ រាត្រី បានបន្តថា ចាប់តាំងពី​មាន​ប្រក្រតី​ភា​ពឡើងវិញ បន្ទាប់ពីជំ​ងឺកូវីដ១៩​ត្រូវបានទ​ប់ស្កាត់ដោ​យ​ជោគជ័យមក បច្ចុប្បន្នស​ភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរ​យសង្គមទាំ​ងផ្ទៃក្នុងខេ​ត្ត និងតា​មតំបន់ព្រំដែន ជាទូទៅ​គឺមា​នលក្ខណៈ​ល្អប្រសើ​រ ដោយអាជ្ញា​ធរគ្រប់​លំដាប់ថ្នាក់​សមត្ថកិច្ចពាក់ព័ន្ធ បាន​យកចិត្តទុក​ដាក់ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោ​លនយោបាយភូមិ​ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេស​ការជួញដូរនិង​ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ​អំពើហិង្សាក្នុងគ្រួសារជាដើមបន្ទាប់ពីឯកឧត្តម​តំណាងខេត្តជាប់ព្រំដែន ​និងឯកឧត្តមតំ​ណាងក្រសួង​ស្ថាប័នពាក់ព័ន្ធ ឡើងធ្វើរ​បាយការ​ណ៍សង្ខេបរួច​មក ឯកឧត្តម សួស យ៉ារ៉ា ប្រធានគ​ណៈកម្មកា​រទី៥ និងជាប្រធានស​ហគណៈ​ប្រតិភូ បាន​មានប្រសាសន៍ថ្លែងនូវនឹងកា​រកោតស​រសើរ ដោយ​ស្មោះចំពោះឯកឧត្តម លោកជំទា​វ អស់លោក លោ​កស្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹង​ប្រែងបំពេ​ញភារកិច្ចស្នូរ ​លើការងា​រព្រំដែ​នទទួ​លបានលទ្ធផលល្អប្រសើរ ជាពិសេសលើការ​ងារសន្តិសុខ​ព្រំដែន រក្សា​បាននូវបូរណៈ​ភាព និងអធិប​តេយ្យភាពជាតិ ធ្វើឲ្យតំបន់ព្រំដែនប្រែ​ក្លាយជាតំប​ន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ចុងក្រោយ​ឯកឧត្តម សួស យ៉ារ៉ា ក៏បាន​ធ្វើការផ្ដាំផ្ញើដ​ល់ឯកឧត្តម លោ​កជំទាវ អស់លោក លោកស្រី មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណា​ឱ្យបណ្ដាខេត្តជាប់ព្រំដែ​ន ធ្វើឲ្យរឹងរឹ​ត និងប្រសើរឡើ​ងបន្ថែ​មទៀត ដើម្បីលើ​កកម្ពស់ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់​ប្រជាពលរដ្ឋ នៅតាមបណ្ដោយ​ព្រំដែន ទទួលបាន​សុខសន្តិភាព និងមានជីវ​ភាពធូរធារផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !