ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញបើកវគ្គហ្វឹកហ្វឺន ប្រចាំឆមាស១ ឆ្នាំ២០​២៤

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញបើកវគ្គហ្វឹកហ្វឺន ប្រចាំឆមាស១  ឆ្នាំ២០​២៤

(បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអា​វុធហត្ថខេត្តប​ន្ទាយ​មាន​ជ័យ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន ប្រចាំឆ​មាស១ ឆ្នាំ២០២៤ ជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរ​បាល នៃ​ស្នងកា​រដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យពិ​ធ្វេីនេះ​បាន​ឡេីងនៅទីបញ្ជា​ការដ្ឋានកងរាជអា​វុធហត្ថខេត្តបន្ទាយ​មានជ័យមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោ​កស្នងកា​ររងនគរបា​លខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក​ទាំង៩ និងសិក្ខាកាម កងរាជអាវុធហត្ថ និងសិក្ខាកាមនគរបាល យោធាចា​រ្យមកពីកងព​លតូចថ្មេីរជេីង៥១ សរុបចំនួន១៤៨នាក់ (ក្នុងនោះសិក្ខាកាម១១៣ នាក់ (គ្រូយោធា​ចារ្យក្បាច់គុ​ណកងយោ​ធពលខេមរភូមិន្ទ០៧នាក់)

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលេី​កឡេីងថា ការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការចាំបាច់ ដែលត្រូវអនុវត្តជាប្រចាំដើម្បីពង្រឹង និងពង្រីកនូវសមត្ថភាព នៃការយល់ដឹងដល់កងកម្លាំង ជាពិសេសយើងជាកម្លាំងអាវុធហត្ថ យើង​ជាកម្លាំង​នគរបាល ត្រូវមាន​កាយសម្បទារឹងមាំ និងមានចំណេះដឹងផ្នែកវិជ្ជាជីវៈ។ ជាមួយគ្នានោះ​លោកឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បា​នដាក់ចេញនូវចំ​ណុចការងារមួយចំនួនដល់សិក្ខាកាម ដូច​ខាងក្រោម

.សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ គោរពពេលវេលា រៀនសូត្រ ស្តាប់ការឧទ្ទេសនាម និងការបង្ហាត់បង្ហាញពីយោធាចារ្យ, .ត្រូវខិតខំហ្វឹកហាត់រៀនសូត្រ លើមុខជំ​នា​ញ ដើម្បីលើកកម្ពស់កម្រិតសមត្ថភាព ការយល់ដឹង ក្នុងការបំពេ​ញការងារនា​ពេលអនាគតឱ្យ​បានកាន់តែល្អប្រសើ , .សូមឱ្យយោធាចារ្យទាំងអស់ យកអស់ចំណេះដឹង សមត្ថភាពដែលខ្លួនមា​ន ផ្តល់ជូន សិក្ខាកា​មក្នុងវគ្គហ្វឹកហ្វឺន សំដៅធ្វើយ៉ាងណាក្នុងគោលបំណង បង្កើនសមត្ថភាព បង្កើនចំណេះដឹង ជូនដល់សិក្ខាកាម, .ត្រូវយកចិត្តទុកដាក់ថែរក្សា មធ្យោបាយ ឧបករណ៍ បរិក្ខារ គ្រឿងបំពាក់ លើកកម្ពស់ ស្មារតីសន្សំសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ ពិសេសលើកកម្ពស់ម​នសិការចូល​រួមអ​នុវត្តទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយគិត ជួយ​ធ្វើ នឹងរួមគ្នាទទួលខុសត្រូវ តាមតួនាទី ភារកិច្ចរៀងៗខ្លួន, .អនុវត្តម៉ឹងម៉ាត់ បទបញ្ជា គោរពវិន័យ ឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងការគោរពច្បាប់របស់​រដ្ឋ,. ត្រៀមកម្លាំង មធ្យោបាយ យុទ្ធោបករណ៍ សម្ភារៈសឹក ត្រៀមអនុវត្តបទបញ្ជា និងអន្តរាគមន៍​ក្នុងកិច្ច​ការពារសន្តិសុខសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះពលរដ្ឋ នូវគ្រប់ហេតុការណ៍ និងគ្រោះមហន្តរាយផ្សេងៗ, .ត្រៀមរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ សហការកា​រពារសន្តិសុខ រក្សាសុវត្ថិភាព ដំណើរការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខឱ្យមានភាពល្អប្រសើ ។

លោកអនុសេនីយ៍ឯក កែម ចាន់រស្មី នាយការិយាល័យផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្ត និងជាគ្រូសភាចារ្យក្នុងវគ្គហ្វឹកហ្វឺនបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល ៤៥ថ្ងៃ (ចាប់​ពីថ្ងៃទី​១១ ខែមីនា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤)ដោយផ្តោតសំ​ខាន់ចំនួន៦មេ​រៀនរួមមានលំហាត់របៀបជួរទ័ព, ប្រឆាំភេរវកម្ម វិធីសាស្រ្តបង្ក្រាបជនល្មើស, ការរក្សាសណ្តាប់ធ្នាប់, ក្រមនីតិវិធីព្រហ្មទណ្ឌ, បាញ់គ្រាប់ពិត និងទី៦ក្បាច់គុណកងយោធពលខេមរភូមិន្ទ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !