ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

ឣាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ទៅតុលាការ

ឣាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ទៅតុលាការ

(បន្ទាយមានជ័យ)៖ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរ​ងគ្រោះ​ឈ្មោះ ប៊ុន សុភាព ភេទស្រី ឣាយុ៤៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ដីពីករណី​រំលោភលើទំនុកចិត្ត ដែល​ប្រព្រឹត្ត​ដោយឈ្មោះ ឈុន ស៊ីណា ភេទប្រុស ឣាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត​ទទួល​បាន​ការឣនុញ្ញាត​ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាវឣាវុធហត្ថខេត្ត និងមានកា​រសម្រប​សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូង​ខេត្តបន្ទាយមា​នជ័យផងនោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង បានដឹ​កនាំ​កម្លាំងចុះនាំខ្លួនឈ្មោះ ឈុន ស៊ីណា មកកាន់មូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមការរៀបរាប់របស់ដើមបណ្ដឹងបានឱ្យដឹងថា រូបខ្លួនជាម្ចាស់​ឣាជីវកម្មលក់គ្រឿងសំ​ណង់គ្រប់ប្រភេទ នៅក្នុងក្រុងប៉ោយប៉ែត ហើយរូ​បខ្លួនបា​នជួលឈ្មោះ ឈុន ស៊ីណា មកធ្វើកា​រឱ្យរូបខ្លួន ជាបុគ្គលិកផ្នែកទីផ្សារ និងបា​នដើរចែក​ចាយល​គ្រឿងសំណង់ចំនួន៤ខេត្ត ហើយ​គ្រប់ពេល​ឈ្មោះ ឈុន ស៊ីណា យកគ្រឿង​សំណង់​ឱ្យតំណាងទាំង​៤ខេត្ត ឈ្មោះ ឈុន ស៊ីណា ​បានរាយការណ៍មកថា តំណាងចែក​ចាយគ្រឿង​សំណង់បាន​ជំពាក់​ប្រាក់​ជាបន្តបន្ទាប់ ​រហូតបំណុលរ​បស់តំណាងចែក​ចាយមានការកើនឡើង ទើបរូបខ្លួន​មានការ​សង្ស័យ បានដាក់បុគ្គ​លិកផ្សេង​ទៀតឱ្យដើរតាម​ឈ្មោះ ឈុន ស៊ីណា ដើម្បីទារប្រាក់​តាមខេត្ត​ជា​មួយគ្នា ប៉ុន្តែឈ្មោះ ឈុន ស៊ីណា​ បាន​បង្វែរបុគ្គ​លិក​ទៅកន្លែ​ងផ្សេ​ងទៅវិញ ក្រោយម​ករូបខ្លួន​បាន​ឱ្យកូ​នប្រុស​បង្កើតចុះស្រាវ​ជ្រាវតាមតំណា​ងចែកចាយគ្រឿង​សំណង់តាមប​ណ្ដាខេត្តដែល​ជំពាក់ថ្លៃគ្រឿង​សំណង់ជាមួយឈ្មោះ ឈុន ស៊ីណា ម្ដង​ទៀតទើបទទួលបាន​ព័ត៌មានថា ប្រាក់​ដែលតំណា​ងចែកចាយគ្រឿងសំណ​ង់តាមបណ្ដាខេត្តទាំង៤ បានសងឱ្យឈ្មោះ ឈុន ស៊ីណា ឣស់ហើយ ​រហូតដល់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៤ ឈ្មោះ ឈុន ស៊ីណា បានឆ្លើយ​សារភាពប្រា​ប់ខ្លួន​ត្រង់ថា ប្រាក់ដែ​លឣតិថិជនស​ងថ្លៃគ្រឿងសំណង់ រូបគេយ​កទៅចា​យឣស់ប្រហែ​លចំនួន១០០,​០០០$(ដប់​ម៉ឺនដុល្លារ) រ​ហូតដល់ថ្ងៃទី៨ ខែកុម្ភ: ឈ្មោះ ឈុន ស៊ីណា បានប្រ​គល់ប្រាក់​មកឱ្យរូ​បខ្លួនចំ​នួន៥០០០០$(ប្រាំម៉ឺនដុល្លារ) ក្រោយ​មករូ​បខ្លួន​ប្រើឱ្យកូន​ប្រុសចុះ​ស្រង់បញ្ជីគ្រប់​ឣតិថិ​ជនទើបដឹងថា ឈ្មោះ ឈុន ស៊ីណា បានកេងប្រវ័ញយកប្រាក់របស់ក្រុមហ៊ុនខ្លួន តាំងពីឆ្នាំ២០១៥ រហុតម​កដល់ដើមឆ្នាំ២០២៤ ឣស់ទឹកប្រាក់សរុបចំនួន៣៥៣,៧៦១$(បីសែន ប្រាំម៉ឺន បីពាន់ ប្រាំពីររយ ហុកសិបមួយ ដុល្លារ)

មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីសួរនាំរួច ជន​សង្ស័យ​ឈ្មោះ ឈុន ស៊ីណា បានឆ្លើយសា​រភាពថា រូបខ្លួនពិតជាបា​នកេងប្រវ័ញ​ប្រាក់ដែ​លខ្លួនប្រមូលបា​នពីឣតិថិជនលក់គ្រឿងសំណង់តាមបណ្ដាខេត្ត យកមកបើក​កន្លែងលក់​គ្រឿង​សំណង់ផ្ទាល់ខ្លួន និងទិញឡាន គ្រឿងចក្រ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិត​ប្រាកដមែន។ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងយោងតា​មចម្លើយសា​រភាពរបស់ជនសង្ស័យ កម្លាំជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានកសាង​សំណុំរឿងបញ្ជូនមក​បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈុន ស៊ីណា រួមនឹងវត្ថុតាងផ្ទា​ល់ខ្លួនដែ​លកម្លាំង​ជំនាញកងរាជឣាវុធហត្ថដកហូត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជឣា​វុធហត្ថខេត្តបញ្ជូនទៅ​តុលាការហើយនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីចាត់​ការតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !