ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

ពិធីបញ្ចប់កា​រចាក់បេតុងបីជ្រុង នៃវិ​មានអ​នុស្សាវរី​យ៍ ន​យោបាយឈ្នះ ឈ្នះ​ ខេត្តប៉ៃលិន

ពិធីបញ្ចប់កា​រចាក់បេតុងបីជ្រុង នៃវិ​មានអ​នុស្សាវរី​យ៍ ន​យោបាយឈ្នះ ឈ្នះ​ ខេត្តប៉ៃលិន

ប៉ៃលិន៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សា​ផ្ទា​ល់ព្រះ​មហាក្សត្រ និងប្រធានមូលនីធិសាងសង់វិមានឈ្នះឈ្នះ បានអញ្ជើញជា​អធិបតីដ៏​ខ្ពង់ខ្ពស់​ក្នុងពិធីបញ្ចប់ការចា​ក់បេតុងបីជ្រុង នៃវិមានអនុស្សាវរីយ៍  នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ស្ថិតនៅក្នុង​ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានវត្តមានអញ្ជើញ​ចូលរួម​អមដំ​ណើរ​ពីសំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានអនុគណៈ​កម្មការសាងសង់វិ​មាន​ឈ្នះឈ្នះខេត្ត  និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាអ​នុប្រធា​នអនុគណៈកម្មការ ព្រមទាំងក្រុមការងារ ផងដែរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានមូលនីធិសាងសង់វិមានឈ្នះឈ្នះ  បានមានប្រសា​សន៍លើក​ឡើង​ថា៖ វិមានឈ្នះ ឈ្នះនេះ បានសាងស​ង់ឡើងក្នុង គោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែង​ការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ ដឹកនាំក្នុងការស្វែង​រកសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព, បង្ហាញពីព្រឹត្តិកា​រណ៍​ ប្រវត្តិសាស្រ្តជាតិ, បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅ​កាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបមានព្រឹត្តិការណ៍ប្រវត្តិ​សាស្រ្ត​ជាបន្តបន្ទាប់ និងជាទីកន្លែង សម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយលរប្រវត្តិសាស្ត្រ ពិតរបស់​ខេត្តប៉ៃ​លិន បញ្ជាក់ពីភាពពិតរបស់កូនខ្មែរ សម័យនេះ និងសមត្ថភាពចំណេះ​ដឹងតម្លៃពិតប្រាក​ដនៃមគ្គុទេស​ក៍អ្នកដឹកនាំកម្ពុជា។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា៖ ជាច្រើនជំនាន់មកហើ​យព្រះរាជាណាច​ក្រកម្ពុជា​យើង ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញដូចសម័យសព្វថ្ងៃនេះទេ ក្នុងដំណាក់កាលចុងក្រោយ គឺដោយសារបប ប្រល័យពូជសាសន៍ ប៉ុល ពត  ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ៧ មករា ១៩៧៩ រហូតដល់១​៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមកា​រដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ​ស​មិទ្ធផលនយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ដែលជា​កត្តាចម្បងសម្រាប់ជម្រុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុង​កិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និង បានប្រែក្លាយជីវភាពរ​ស់នៅរបស់ប្រជាជ​នពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា៖ ការសាងសង់វិ​មានអនុស្សារីយ៍ន​យោបាយ ឈ្នះ ឈ្នះ នៅ ខេត្តប៉ៃលិននេះ នឹងសាងសង់ឡើង ក្រោមការចូលរួមពី គ្រប់មជ្ឈដ្ឋាន​ទាំង​ធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហា​ជន បញ្ញវន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិ​វឌ្ឍនេះ នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ដែលជាកេរមរតកក្នុងសម័យតេជោសែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាពាយព្យ ។

នាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានមានប្រសាសន៍កោតសរសើរ និង វាយ​តម្លៃ​ខ្ពស់ ចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន  និងសហការីទាំងអស់នៃអនុគណៈកម្មការសាងសង់ វិមាន​ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ត្រូវស​ហកា​រជាមួយអាជ្ញាធរមូលដ្ឋាន និង ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ដោយបន្តយកចិត្តទុកដាក់​អនុវត្តការ​ងារឲ្យមានតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាពទាំងកិច្ចការរដ្ឋបាល ខ្លឹមសារបច្ចេកទេស និងធា​នាតាមនីតិវិធីបានកំណត់ ហើយអនុគណៈកម្មការនេះ ត្រូវនាំគ្នាបន្តធ្វើការអំពាវនាវ និងកៀង​គរធនធាន​នានា ដោយការស្ម័គ្រចិត្តពីសប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ បញ្ញវន្ត ប្រ​ជាជន មហាជន សិស្សានុសិស្សទាំងអស់ ដើម្បីចូលរួមកសាង វិមានឈ្នះ ឈ្នះនេះ ឱ្យបានរួចរាល់ជាស្ថាពរតាមការគ្រោងទុក ។

សូមបញ្ជាក់ថា៖ កម្ពុជាសម្រេចសាងសង់ស្តូបឈ្នះឈ្នះ ចំនួន ៣ បន្ថែមទៀត ដោយយកលំនាំតា​មវិមានឈ្នះឈ្នះ នៅភ្នំពេញ ដោយធ្វើឡើងនៅខេត្តកោះកុង, ឧត្តរមានជ័យ និងនៅខេត្តប៉ៃលិ​នដែលជានិ​មិត្តរូប​នៃសន្តិភាព និងជាប្រតិបត្តិករការទូតសន្តិភាព រំឭកដល់គុ​ណបំណាច់ន​យោបាយឈ្នះឈ្នះ ដែលនាំសន្តិភា​ពពេញលេញដល់កមកម្ពុជ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !