ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ: ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសវ័យ ១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូពីគ្រឿងបើកបរក្នុងទិសដៅស្របទិសគ្នាពីរោងចក្រហាត់ឌីស ឆ្ពោះទៅកាន់សាលាសង្កាត់ផ្សារកណ្ដាល ពោលគឺពីខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូទ្រីមសង់ ពាក់ស្លាកលេខ សៀមរាប 1AF-8405 បម្រុងបត់ ក៏ត្រូវម៉ូតូទ្រីមសង់ដូចគ្នាអត់ស្លាកលេខ(ដោយម៉ូតូទើបនឹងទិញ) បុកពេញទំហឹងបណ្ដាលឱ្យម្ចាស់ម៉ូតូដែលអត់ស្លាកលេខរងរបួសធ្ងន់ ។

ប្រភពព័ត៌មានដាច់ដោយឡែកបានបញ្ជាក់ដែរថា ក្រោយពីកើតហេតុភ្លាមម្ចាស់ម៉ូតូដែលមានស្លាកលេខ ហើយអត់មានរងរបួសនោះបម្រុងបើករត់គេចតែត្រូវប្រជាពលរដ្ឋចាប់ឃាត់បានដើម្បីឲ្យដោះស្រាយគ្នានៅចំពោះមុខសមត្ថកិច្ច ។

ក្រោយពីកើតហេតុភ្លាមគេសង្កេតឃើញមានកម្លាំងនគរបាល និងក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានចុះជួយសម្រួលចរាចរណ៍និងរុំរបួសរួចដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ផងដែរ ។

ចំពោះមធ្យោបាយពាក់ព័ន្ធទាំងពីរកម្លាំងនគរបាល បាននាំយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាលដើម្បីរង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់ជាក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !