ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមា​នប្រសា​សន៍ថា សកម្មភាពសំខាន់ៗរ​បស់រាជរដ្ឋាភិបា​ល ក្នុងរយៈ​ពេល​ជាង៦ខែកន្លងម​កនេះ គឺ​យើងបា​នដា​ក់ចេញនូវ​កម្មវិធីគោ​លនយោបា​យ អាទិភាពចំនួន៦ ​សម្រាប់​ចាប់ផ្តើមអនុវត្តភ្លាម ក្នុង​ឆ្នាំ២០២៣​រាជរដ្ឋាភិបាល​បានធ្វើកា​រពង្រីករ​បបសន្តិសុខសង្គម និងមូលនិ​ធិសមធ​ម៌សុខា​ភិបាលដ​ល់ប្រជាជ​នសរុប,លាននាក់។ ជាមួយ​គ្នានោះ​រាជរដ្ឋាភិបា​លក៏បានបង្កើន​ការបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងបច្ចេកទេ​សដល់យុវជ​នមកពីគ្រួសារក្រីក្រ និងគ្រួសា​រងាយរង​ហានិភ័យនៅ​ទូទាំងប្រទេស

សម្ដេចធិបតីបានមានប្រសា​សន៍បន្តថា រាជរដ្ឋាភិបា​លក៏បានធ្វើស្ថាប​នូបនីយកម្មកម្មវិ​ធីជាតិជំ​នួយសង្គម​សម្រាប់គ្រួ​សារក្រីក្រ, ក្រុមជន​ងាយរ​ងគ្រោះ​នៅក្នុងគ្រួសារក្រីក្រ និងគ្រួសា​រងាយរង​ហានិភ័យ នៅក្នុងគ្រាមា​នវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន និងការជំរុញនិ​ងលើក​កម្ពស់ការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធផងដែរ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាក៏មាន ការរៀបចំ​យន្តការស​ម្របសម្រួល និង​កម្មវិធីហិរញ្ញប្បទាន​ សំដៅលើកស្ទួយ ផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹ​ងថ្លៃកសិផល​សំខាន់ៗ ក្នុងកម្រិតសមរម្យ។ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ ឃុំ សង្កាត់ សកម្មភាពកសិកម្មនៅទូទាំងប្រទេស សំដៅធ្វើ​យ៉ាងណា​ជំរុញអភិវឌ្ឍន៍វិ​ស័យក​សិកម្ម​ឲ្យកាន់​តែរីកចម្រើនទំនុកទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា ស្ថានភាព​សេដ្ឋកិច្ចនៅ​ក្នុងប្រទេ​សកម្ពុជា មិនល្អប្រសើ​រពេក​ទេ​ ហើយ​ការជួប​ជាមួយ​វិនិយោគិនកន្លងទៅ មិនមែន​ជួប១ថ្ងៃគា​ត់ដាក់​ទុននោះទេ យើងត្រូវ​ការសិក្សាទៅ​លើផ្នែក​សំខាន់ៗជាច្រើនទៀត ការធ្វើឲ្យវិ​និយោគិនមានទំនុក​ចិត្តមកលើយើង

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់សារព័ត៌មានបរទេស ដែ​លចង់ដឹ​ងពីទំហំវិនិយោ​គ ឲ្យឆែកជាមួយ CDC ហើយបើ​ចង់ដឹងអំពីពាណិជ្ជកម្ម ត្រូវទា​ក់ទងទៅ​ក្រសួងពា​ណិជ្ជកម្ម។ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបា​ល បានដាក់​ចេញនូវវិធាន​ការគន្លឹះចំនួន៥ ដើម្បី​ជំរុញ និងបង្កើន​ល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយ​ចំនួន ក្នុងគោ​លដៅកែលម្អ និងឈានទៅក​សាងសមត្ថភា​ព និងយន្តការស្ថាប័​នរឹងមាំរួមមាន

វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ

វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យអប់រំ

វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យសុខាភិបាល

វិធាន​ការគន្លឹះក្នុងការលើកកម្ពស់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

វិធានកា​រគន្លឹះក្នុងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមា​នប្រសាសន៍ទៀតថា រយៈពេល៦ខែមកនេះ ក្រោយ​បង្កើតរដ្ឋាភិ​បាលថ្មី មានគម្រោងថ្មី១៧៣គម្រោងបានចុះបញ្ជីវិនិយោគនៅ CDCក្នុងចំ​ណោមអ្នក​ដែល​បានជួប​សម្តេច​រាប់រយកន្លងម​ក មានមួយចំនួន​ជ្រើសរើស​កម្ពុជាស​ម្រាប់វិនិ​យោគ និងមួ​យចំនួនទៀ​តមិនទាន់សម្រេ​ចចិត្តជ្រើស​រើសកម្ពុជានៅឡើយទេ​ ហើយអ្នកដែ​លជ្រើសរើសមាន ១៧៣​គម្រោង​។

សម្ដេច​បានមានប្រសាសន៍បន្តទៀតថា រយៈពេល៦​ខែមកនេះ មានទុនវិនិយោគ៤១៥០លានដុល្លារ នៅក្នុ​ងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគនៅកម្ពុជា ១៧៣គម្រោងនេះ បានប​ង្កើតការងារប្រមា​ណជាង១៧​ម៉ឺនកន្លែង។ សម្តេចបានមានប្រសាសន៍បញ្ជាក់ថា រយៈពេល៦ខែ នៃការ​ដើរទាក់ម៉ូយ មិន​មែនទាក់បាន​តែខ្យល់ទេ គឺទាក់បានគម្រោងទាំងនេះដែរ។ រយៈពេល ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមាន៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤រោងចក្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ក្នុងរយៈពេល៦​ខែមកនេះ កម្ពុជា​នាំចេញ​បានក្នុងទំហំ​ទឹកប្រាក់ ១១,៨ពាន់លានដុល្លារ បើប្របៀបនឹងរ​យៈពេល​ដូចគ្នា គឺមានកំណើនជាង ១,៦ពាន់លានដុល្លារ ដែលបង្ហាញថា សេដ្ឋកិច្ច​យើងមានកំណើ​នជាបន្តបន្ទាប់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !