ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំ​ខាន់របស់រា​ជរដ្ឋាភិ​បាល

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំ​ខាន់របស់រា​ជរដ្ឋាភិ​បាល

ខេត្តសៀមរាប៖ ការអភិវឌ្ឍវិស័យសុខាភិបាល​ គឺជាកិច្ចការដ៏​សំខាន់រប​ស់រាជរដ្ឋាភិបាល ដើម្បី​ធ្វើឱ្យប្រ​សើរនូ​វសុខុមាលភាពមូល​ធនមនុស្ស។ រាជរដ្ឋាភិបាល ​បានដាក់ចេញ​គោលដៅបំពា​ក់ប​រិក្ខា​រពេទ្យ​ទំនើបៗទៅគ្រប់មន្ទីរ​ពេទ្យ តែក៏ត្រូវប​ណ្តុះបណ្តា​លគ្រូពេទ្យជំនាញផ​ងដែរ ដើម្បីឆ្លើយ​តបរ​វាងប​រិក្ខារ​ទំនើប និ​ងគ្រូពេទ្យជំ​នាញ។សម្តេចម​ហា​​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករ​ដ្ឋមន្ត្រី​ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា មានប្រសាសន៍បែ​បនេះ​ក្នុងឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារផ្ត​ល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ​មណ្ឌល​ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យ​បង្អែកខេត្ត​សៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អគារវះកាត់ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរ​ពេទ្យ​តេជោកោះធំ និងមន្ទីរពេទ្យតេជោសន្តិភាព ដែលសម្តេចធិបតីសម្ពោធ បាន​ផ្តល់​​គុណ​តម្លៃជាប្រវត្តិសាស្ត្រ សម្រាប់វិស័យសុ​ខាភិបាលកម្ពុជា ដែល​បានលេចចេញជារូបរាងឡើង ក្រោមគំ​និតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និង ចក្ខុវិស័យវែង​ឆ្ងាយ របស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ជានិច្ច​កាល សម្ដេចតេជោ ចាត់ទុកការវិនិ​យោគលើប្រព័ន្ធថែទាំសុខភាព និង សុខុមាលភាព​ប្រជាពល​រដ្ឋ ជាអាទិភាពចម្បងមួយនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិ​យាប័ន្ន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារមណ្ឌលផ្តល់សេវាវះកាត់នេះ នឹងជំរុញ​ឱ្យមន្ទីរពេ​ទ្យបង្អែកខេត្តសៀមរាប ក្លាយជាមន្ទីរ​ពេទ្យដ៏ទំនើបមួយ ដែលមានហេដ្ឋារ​ចនាសម្ព័ន្ធសំណង់ និងការ​បំពាក់សម្ភារៈឧបករណ៍ពេទ្យ ព្រម ទាំងមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំ​នើបទាន់សម័យ ស្រប​តាមស្តង់ដាអន្តរជាតិ ដើម្បីផ្តល់សេវា​ថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ដូចជា​សេវាពិគ្រោះជំងឺ, សេវាអប់​រំលើកកម្ពស់សុខភាព និងបង្ការជំងឺ, សេវាវិភាគរោគវិនិច្ឆ័យ និង សេវាសម្រាកព្យាបាល និងថែ​ទាំការអភិវឌ្ឍមូល​ធនមនុស្ស សុខភាព និងសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ក្នុងអំឡុងពេ​​លជាង​ពីរទសវត្សរ៍​ចុង​ក្រោយនេះ មិនអាចកើតមានឡើយ ប្រសិនបើកម្ពុជា​គ្មានសន្តិភាព​ពេញលេញ, ស្ថិរភា​ពនយោបាយ និងសន្តិសុខសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការកាត់បន្ថយភាពក្រីក្រ ជាមួយនឹងកា​រកើនឡើងនៃ​ការទទួល បានសេវាថែទាំសុខភាព, ការពង្រីកការគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម និង ភាពប្រសើ​រឡើង នៃកត្តាសង្គម ដែលមានឥទ្ធិពលលើសុខភាព បានធ្វើឱ្យសុខភាព, សុខុមាលភាព និង គុណភាព ជីវិត​របស់ប្រជាជនកម្ពុជា ប្រសើរឡើង ជាមួយនឹងអាយុកា​លមធ្យមសង្ឃឹមរស់​កាន់តែវែង

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា នៅឆ្នាំ២០៣០ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នឹងក្លា​យទៅជាមន្ទីរពេទ្យតំ​បន់ ដែលមានទំហំធំ និងបំ​ពាក់ដោយឧបករណ៍ទំនើបការប្រែក្លាយមន្ទីរ​ពេទ្យបង្អែកខេត្តសៀមរាប ទៅជាពេទ្យតំបន់ នឹងក្លាយជាកាដូរធំ​សម្រាប់ពល​រដ្ឋនៅ​ខេត្តសៀមរាប និងខេត្តជុំវិញប្រមាណ ៣លាននាក់។ការប្រែក្លាយពេទ្យបង្អែកខេត្តសៀមរាប ទៅជាពេទ្យតំប​ន់ជាការស្តែងឱ្យឃើញ​ពីគោលនយោ​បាយច្បាស់លាស់ របស់រាជរដ្ឋាភិបាល មិនមែន​មានតែលើក្រដាសនោះទេសម្តេចធិ​បតីបានថ្លែងថា ការជួយម​នុស្ស១នាក់ឱ្យជាពីជំងឺ ជាការបង្កើតភា​ពរីករាយដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ការពង្រឹងសមត្ថភាពមន្ទីរ​ពេទ្យខេត្តសៀមរា​ប ក៏ជាយុទ្ធសាស្ត្រយូរ​អង្វែងសម្រាប់អ្នកទេសចរ ដែលម​កលេងក​ម្សាន្តនៅ​សៀមរាបទន្ទឹមនោះសម្តេចធិបតីបានថ្លែងកោតស​រសើរចំពោះមន្ត្រីសុខាភិបាល, គ្រូ​ពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់​លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បម្រើសេវាសុខ​ភាពជូនប្រជាពលរដ្ឋ ជាពិសេស ការផ្តល់សេវាសុខភាពដល់​ប្រជា​ពលរដ្ឋនៅតាមតំ​បន់ជនបទដា​ច់ស្រយាល

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ព​ស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ, រដ្ឋបា​លថ្នាក់​ក្រោមជាតិ, សហគមន៍, ដៃគូអភិវឌ្ឍន៍ជាតិអន្តរជាតិ និង អង្គការមិន​មែនរដ្ឋាភិបាល ដែលបា​ននិងកំពុងរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល ជា​ពិ​សេសការបង្ការ និងការទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមកនេះ។ ទោះបីកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ និង កំពុងស្ដារកំ​ណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នសុខភាព ជាយថាហេតុ ក្នុងពេលអនាគត, វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ក្នុងវិស័យ​សុខាភិបាល ដែលកម្ពុជាសម្រេចបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាចាំបាច់ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅ សម្រេចគោល​ដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព, ជាពិសេស ការឈានទៅ សម្រេចការគ្របដ​ណ្តប់សុខភាពជាសកល, ដែលគ្មានប្រជាជន​ណា​ម្នាក់ត្រូវបានទុកចោល ដោយមិន​បានទទួលសេវាថែទាំសុខភាពនោះឡើយ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណ​ត់ការអភិវឌ្ឍមូលធន មនុស្សជាអាទិភាព ព្រោះមនុស្សដែ​លមានសុខភាពល្អជា​ទ្រព្យសម្បត្តិជា​តិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !