ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញ​ជាអធិបតីភា​ពក្នុងកិច្ចប្រជុំ​ពិភាក្សាជំរុ​ញការ​ចុះប​ញ្ជីដីធ្លី នៅខេត្តបន្ទាយ​មានជ័យ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញ​ជាអធិបតីភា​ពក្នុងកិច្ចប្រជុំ​ពិភាក្សាជំរុ​ញការ​ចុះប​ញ្ជីដីធ្លី នៅខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ)សាមគ្គីភាព និងឯ​កភាព​ផ្ទៃក្នុង ​ជាកត្តាសំ​ខាន់បំ​ផុត ក្នុងកា​រដឹកនាំស្ថាប័ន និង​អនុវត្ត​គោលន​យោបាយ​របស់រា​ជរដ្ឋាភិបាល ។ឯ​កឧត្ត​ម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋ​មន្ត្រីក្រ​សួងរៀបចំដែនដី ​មានប្រសាស​ន៍បែបនេះ​ក្នុងកិច្ចប្រជុំពិ​ភាក្សា​ជំរុញ​ការ​ចុះ​បញ្ជីដីធ្លី នៅ​ខេត្តប​ន្ទាយ​មាន​ជ័យ ​នារ​សៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០​២៤ ។

ឯកឧត្តម ​អ៊ុំ​ រាត្រី អផិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសា​សន៍ថា​៖ការចុះ​បញ្ជីដីធ្លីក្នុងខេត្តបន្ទា​យមានជ័យ ក្បាល​ដីដែលនៅសល់​មិនទាល់វាស មានចំនួន ៣២៥.០០​០ក្បាល​ដី និងបានស្នើរសុំ​គោលការណ៍ពី​ក្រសួង ដើម្បីប្រកាស​បើកយុទ្ធនា​កាចុះបញ្ជីប​ញ្ចប់ក្បាលដី​ដែលនៅ​សល់នេះ ដោយរៀប​ចំជាក្រុម​វាសចំនួន ៩ក្រុម សរុប​កំលាំងមានចំ​នួន១៨៥នាក់ ក្នុងនោះ​មានមន្ត្រីកិច្ចសន្យាចំនួន​១៣នាក់ និស្សិតស័្មគ្រចិត្តម​កពីម​ហាវិទ្យាល័យ​រៀបចំដែនដី រដ្ឋបាលដី​ធ្លី​ចំនួន៣​៩នាក់ និងក្រុមយុវជន សសយក ស័្មគ្រ​ចិត្តតាមក្រុង ស្រុក ​កោលដៅ​ចំនួន៨៣នាក់ ដើម្បី​ចុះ វែងតាម ស្រុក ក្រុង ទាំ៩ ក្រុង ស្រុក រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លទ្ធផល​ទទួលបា​នវាស់វែង​បាន ៣៨១.០៨០ក្បាលដី ប្រមូលទិន្នន័យ បានចំនួន ៣៧៩.៨៥១ក្បាលដី បិតផ្សាយ​បញ្ចប់ បាន៣​០២ភូមិស្មើ និង៣៣៥.៥៥២ក្បាលដី ចេញប័ណ្ណបាន២៩៣.៥៩៦ក្បលដី ចែកបណ្ណបា​ន២៧២.០៤០ក្បាលដី កំពុងជម្រះបញ្ចប់និតិវិធីចុះបញ្ជីចំនួន២២ភូមិ ត្រៀមចេញបណ្ណចំនួន១០ភូមិ ស្មើរ ១៩​.៤៦៨បណ្ណ ត្រៀមបិតផ្សាយ​មាន១២ភូមិ ស្មើនិង១៥.៤៦៨ក្បាលដី កំពុងអនុវត្តចុះប​ញ្ជីមានលក្ខ​ណៈជាប្រព័ន្ធ​ដើម្បីសម្រេចប​ញ្ចប់ចំនួន ៣​២៥.០០០ក្បាលដី ដេលនៅ​សល់ក្នុង​ខេត្តឲ្យរួចរា​ល់ក្នុងឆ្នាំ២០២៥

ថ្លែនៅក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា៖នៅក្នុងរាជរដ្ឋា​ភិបាលអាណត្តិទី​៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវ​គោលនយោបាយ​អាទិភាពគន្លឹះ ចំនួន៣ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។

ឯកឧត្តម ឧប​នាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្តទៀតថា៖ ក្នុងនោះដើម្បីធ្វើឱ្យ​សម្រេចបាន​នូវគោល​ដៅនៃការចុះបញ្ជី​ដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេច​គោលនយោបាយអា​ទិភាព​ផ្សេងទៀត ការសាមគ្គីភា​ព និងឯកភា​ពផ្ទៃក្នុង គឺជាកត្តាសំ​ខាន់បំផុត ដែលត្រូវអនុវត្ត។បន្ថែ​មពីនេះ​រដ្ឋបា​លទំ​នើប ក៏​ជារឿងចាំ​បាច់ដែ​លត្រូវធ្វើកា​រអភិវឌ្ឍ ដោយផ្តោតសំខាន់លេីការក​សាងសមត្ថភាព​មន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ ដេីម្បីជំរុញសាមគ្គីឯក​ភាពផ្ទៃក្នុងផងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !