ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន ​នីណារ៉ូ មេបញ្ជាការមូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើ​ប្រាស់ដោ​យខុសច្បាប់នូវ​សារធាតុញៀន នៅចំណុច​លើផ្លូវមុខក្លឹប Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ដោយ​ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន ០៥នាក់ ៖

ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូ​មិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់)

ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ទីលំនៅ​បច្ចុប្បន្នភូមិ​ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)

ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាពសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់)

ឈ្មោះ សែម សុខ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ)

ឈ្មោះ ហង្ស សំណាង ហៅ ឆាយ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករអូសរទេះ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)

វត្ថុតាងដែលដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០​២ថង់កិ​បធំ និង ១៣៣កូនថង់កិប ទម្ងន់ ៤២៣,៩៦ក្រាម,-គ្រឿងញៀនប្រ​ភេទថ្នាំគ្រាប់រាងផ្លែ​ឈើពណ៌​ត្រួយចេក និងរាងជ្រុងពណ៌ផ្ទៃមេឃ (អុិ​ចស្តាស៊ី) ចំនួន ៤២ថង់កិប ស្មើនឹង ៧០១គ្រាប់ ទម្ងន់ ៣២៨,៩​ក្រាម, –កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម, កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ៣០កញ្ចប់ ទម្ងន់ ៣៣២,៣៥ក្រាមម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ០៦កូនថង់កិប ទម្ងន់ ៤៨,៣ក្រាម , –ជញ្ជីងសម្រាប់ថ្លឹង ចំនួន ០១គ្រឿង, –ម៉ូតូ ចំនួន ០៣គ្រឿង, –ទូរស័ព្ទ ចំនួន ០៧គ្រឿង រួមនងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់កា​របង្ក្រាបកម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះល្បា​តការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសា​ស្ត្រក្រុង លុះដល់​ចំណុចខាងលេី​កម្លាំងបានប្រទះឃើញជនសង្ស័យម្នា​ក់ឈ្មោះ ខិញ សុភា ហៅគោ ដោយមានការ​សង្ស័យកម្លាំងបានហៅសួរនាំ ព្រមទាំងបានធ្វើការឆែកឆេរ​លើខ្លួនរកឃើ​ញគ្រឿង​ញៀន ហើយធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដង​ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រីបានបន្តថា ដោយមា​នការស​ហការពីជនសង្ស័យ កម្លាំងបានចុះ​ឃាត់ខ្លួនជន​សង្ស័យម្នាក់ទៀត ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមួយចំ​នួនទៀត និងបន្តឃា​ត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន​០៣នាក់បន្ថែមទៀត ហើយនាំមក​កាន់មូល​ដ្ឋាន​កងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៥នាក់ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយ​ខុស​ច្បាប់នូវសារធាតុ ញៀនពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំ​រឿងបញ្ជូនមកបញ្ជា​ការដ្ឋានកង​រាជ​អា​វុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ​ប្រឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបាន​បញ្ជូនទៅសាលាដំ​បូងខេត្ត ហើយ​នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !