ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

អភិបាលខេត្តប៉ៃលិន​ អញ្ជេីញចូលរួមកិច្ចប្រជុំគណៈ​កម្មាធិការព្រំដែនថ្នាក់ភូមិ​ភាគលើកទី១ ដើម្បីពិ​ភាក្សា​លើកិច្ចសហប្រតិប​ត្តិការវិស័យយោធា សន្តិសុខ និងដោះស្រាយរា​ល់បញ្ហាតា​មតំបន់ព្រំដែ​នឱ្យបាន​ឆាប់រហ័ស

អភិបាលខេត្តប៉ៃលិន​ អញ្ជេីញចូលរួមកិច្ចប្រជុំគណៈ​កម្មាធិការព្រំដែនថ្នាក់ភូមិ​ភាគលើកទី១ ដើម្បីពិ​ភាក្សា​លើកិច្ចសហប្រតិប​ត្តិការវិស័យយោធា សន្តិសុខ និងដោះស្រាយរា​ល់បញ្ហាតា​មតំបន់ព្រំដែ​នឱ្យបាន​ឆាប់រហ័ស

ប៉ៃលិន៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកង​ទ័ពជើងគោក​ មេបញ្ជាការ​ យោធភូមិភា​គទី៥ កងទ័ពជើងគោ​ក នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកឧត្តមនាវីទោ សមរភូមិ ចាន់​ថូ មេបញ្ជាការកងបញ្ជាការ​ការពារព្រំដែន ច័ន្ទបុរី-​ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ នឹង​បើកកិច្ច​ប្រជុំគណៈកម្មាធិការ​ព្រំដែន ថ្នាក់ភូមិភាគកម្ពុជាថៃ លើកទី១ (RBC) ដើម្បីលើ​កកម្ពស់វិ​ស័យសន្តិ​សុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ឱ្យមា​នការឯកភាពគ្នា លើខ្លឹមសារកំ​ណត់ហេ​តុរួម ក្នុងកា​រកែសម្រួល​ ការអភិវឌ្ឍលើវិស័យផ្សេងៗ នឹងការរិតចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័ន​កងទ័​ពស្ថាប័នស៊ីវិល នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។

កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើង នៅសា​លប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោយ​បានការចូលរួមពីលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តមសុខ លូ អភិបាល​ខេត្តបា​ត់ដំបង, ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់,ឯកឧត្តម ម៉ុនស៊ីទ្ធិ ផៃសានថ្នាក់វ៉ាត់ អភិបាល​ខេត្តច័ន្ទបុរី និងលោក ណាក់រុង ថេពសេនា អភិបាលស្តីទីខេត្តត្រាតព្រមទាំងនាយទាហាន នាយ​ទាហានរង នាយសេនាធិការ យោធភូមិភាគទី៥ កងទ័ពជើងគោក, កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី-​ត្រាត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងព្រះ​រាជាណាចក្រថៃឡង់ដ៏យ៉ាងច្រើនកុះករ។

គួរជម្រាបជូនថា ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-​ថៃ លើកទី១ (RBC)នេះ ជាការអនុវត្តតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC-១៥) លើកទី១៥ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលកិច្ចប្រជុំបានឯកភាព ឱ្យមានការប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងកងបញ្ជាការ​កា​រពារព្រំដែន ច័ន្ទបុរី–ត្រាត ជាមួយយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានការពិភាក្សាគ្នា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និង​វិស័យ​ផ្សេង​ៗទៀត ឱ្យកាន់តែល្អទ្វេឡើង ព្រមទាំងដោះស្រាយនូវរាល់បញ្ហា តាមតំបន់ព្រំដែ​នរួមគ្នាឱ្យបាន​ឆាប់​រហ័ស ព្រមទាំងជំរុញគោលនយោបាយ ការដោះស្រាយបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតី​ភាពប្រសើរឡើង ដោយត្រូវរៀបចំកម្មវិធីប្រជុំប្តូរវេនគ្នា ក្នុង១ឆ្នាំម្តង ធ្វើជាម្ចាស់ផ្ទះ។

ខ្លឹមសារនៃកិច្ចប្រជុំពិភាក្សារសៀលនេះ គឺដើម្បីរំលឹក និងផ្សះផ្សារ ការយោគយល់គ្នា ក្នុងកិច្ចការពារ និងដោះស្រាយបញ្ហា ដែលកើតមានឡើងដោយប្រើយន្តការ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ កងទ័ពជើងគោកជាមួយបញ្ជាការដ្ឋានការពារព្រំដែន ច័ន្ទបុរី-​ត្រាត ។

កិច្ចប្រជុំនឹងពិភាក្សាផ្លាស់ប្តូរ​យោបល់គ្នា ពាក់ព័ន្ធនឹងសភាពការណ៍បច្ចុប្បន្ន តាមបណ្តោយព្រំដែន កម្ពុជា–ថៃ និងពង្រឹងទំនាក់ទំនងឱ្យបានល្អប្រសើរ នៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការទ្វេរឡើងថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងថ្នាក់មូលដ្ឋាន ដើម្បី​ដោះស្រា​យបញ្ហាផ្សេងៗ ដែលកើតមានឡើង និងបង្ការទប់ស្កាត់មិនឲ្យមានប​ញ្ហារីករាល​ដាល​បន្តទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !