ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

ទិវាវប្បធ​ម៌ជាតិ ៣ ​មីនា លើកទី២៦​ ក្រោមប្រធា​នបទ “យុវជន​ដើម្បីវប្បធម៌​ជាតិ ​”

ទិវាវប្បធ​ម៌ជាតិ ៣ ​មីនា លើកទី២៦​ ក្រោមប្រធា​នបទ “យុវជន​ដើម្បីវប្បធម៌​ជាតិ ​”

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បាន​អញ្ជើញ​ជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ក្រោមប្រធានបទ “យុវជនដើម្បីវ​ប្បធម៌ជាតិ ” ស្រប​តាមពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” ក្នុងគោលបំណងដើម្បី “អភិរក្ស និងអ​ភិវឌ្ឍន៍វប្បធម៌ជាតិ ” ជាពិសេ​សស្របពេល ដែលប្រទេសជាតិយើង បាននឹងកំពុង​មាន​ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ក៍ជាភារកិច្ចស្នូលនៃមនុស្សគ្រប់រូប។

បើតាមរបាយការណ៍ស្វាគមន៍រប​ស់ ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹ​ងថា៖ ការប្រារព្ធទិវាដ៏​មានអត្ថន័យនេះ គឺមានគោលបំណងផ្សព្វផ្សាយ ជម្រុញកា​រផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជួយ​ក្រើនរំលឹកនិងបំផុសស្មារតី មនសិកា ដល់ប្រជាពលរដ្ឋ ជាពិសេ​ស​យុវជន និងយុវនារី ដែលជាទំពាំ​ងស្នងឬស្សី ឱ្យមានការតព្វកិច្ច ក្នុងការចូលរួមថែ​រក្សាការពា​រវប្បធម៌ប្រ​ពៃណីរបស់ជាតិ ឱ្យបានគង់វង្ស និងស្ថិតស្ថេរ សម្រាប់កូនចៅជំ​នាន់ក្រោយៗទៀត ហើយការយល់ដឹង​កាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ ដែលជាធនធានប្រកបដោយសក្តានុពល ក្នុងការរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោល​ដៅពាណិជ្ជកម្ម និងទេសចរណ៍ ទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវប្រភ​ពចំណូល​មួយកម្រិតទៀត។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យវប្បធម៌ នៅតែជាប​ញ្ហាដែលត្រូវខិតខំដោះស្រាយយ៉ាងសកម្មបំផុត និងគ្មានទីបញ្ចប់ ដើម្បីឈានទៅ​រកសាក​លភាវូប​នីយកម្មដោយឆាប់រហ័ស ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបាននឹង​កំពុង​មានវិធានការជាបន្តបន្ទាប់ រាំងខ្ទប់នូវការហូរចូលដោយសេរីនៃវប្បធម៌បរទេស និងវប្បធម៌ពា​លាអាវ៉ាសែ ដែលកំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរមួយចំនួនឱ្យស្ម័គ្រចិត្តទទួលយកដោយពុំដឹងខ្លួន ដោយបំភ្លេចអស់នូវអត្តសញ្ញាណរបស់ជាតិខ្លួន បណ្តោយឱ្យកេរ្តិ៍ដំណែល​ប្រពៃណីទំនៀមទម្លាប់​របស់ជាតិត្រូវអន់ថយ ដូច្នេះការបាត់បង់នូវតម្លៃវប្បធម៌ខ្មែរ គឺជាការបំផ្លិចបំផ្លាញបេតិកភណ្ឌជាតិ សម្បត្តិវប្បធម៌រូបី និងអរូបីជាដើម។

លោកជំទាវបញ្ជាក់ថា​ នៅក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុវត្តន៍សកម្មភាពការងារវប្បធម៌ ដូចជា កិច្ចការ​គ្រប់​គ្រង ជំនាញនៃវប្បធម៌ មានសកម្មភាពរឹងមាំជាបណ្តើរៗគួរឱ្យកត់សម្គាល់ ដោយមានកិច្ច​សហ​ការគ្នា ធ្វើឱ្យមានភាពប្រក្រតីក្នុងសង្គមជាតិ ហើយលទ្ធផលការងារដែលទទួលបានកន្លងមក អាស្រ័យ​ដោយស្មារតីសាមគ្គីភាព មនសិការជាតិខ្ពស់ ពុះពាររាល់ការលំ​បាករបស់មន្ត្រីរាជកា​រគ្រប់មូល​ដ្ឋាន ព្រមទាំងមានការចូលរួមពីសាធារណៈទូទៅផងដែរ។

លោកជំទាវ ​បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងអំណគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរ​បស់ថ្នាក់​ដឹកនាំ មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្ត ព្រមទាំងសិល្បករ សិល្បការិនី ទាំងអស់ ដែលបាន​ខិតខំបម្រើវិស័យវប្បធម៌ និងសិល្បៈនៅក្នុងខេត្តប៉ៃលិន របស់យើងមាន​ភាពល្បីរន្ទឺ​សុះសាយ ជាពិសេសបានសហការគ្នា បង្កើតឱ្យមា​នទស្សនីយភា​ពយ៉ាងខ្ញៀវខ្ញារ​នៅក្នុងពិធីដ៏មាន​សារៈសំខាន់មួយនេះ និងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលកន្លង​ទៅថ្មីៗនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !