ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី វាយតម្លៃជាវិជ្ជមា​នចំពោះចំណង​ការទូតនៃ​ប្រទេសទាំងពីរ!

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេសុី វាយតម្លៃជាវិជ្ជមា​នចំពោះចំណង​ការទូតនៃ​ប្រទេសទាំងពីរ!

(ភ្នំពេញ)៖លទ្ធផលប្រកបដោយវិជ្ជមាននៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសា​ធារ​ណរដ្ឋឥណ្ឌូណេសុី ត្រូវបានកត់សម្គាល់ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ក្នុងជំនួបជាមួយឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរ​ដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២​០២៤ នៅទីស្តីកាេក្រសួងមហាផ្ទៃ។

ក្នុងជំនួប​នោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ដែលត្រូវ​បានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាច្រើន ដែលឯកអ​គ្គរដ្ឋទូត អាណត្តិមុនៗសម្រេចបាន ក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិកា​ររវាងកម្ពុជាឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានបង្ហាញការជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឥណ្ឌូណេស៊ី និងឥណ្ឌូណេស៊ីអាស៊ាន ឱ្យកាន់តែ​ប្រសើរឡើង​ថែមទៀតលើគ្រប់វិស័យ។

ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានអបអរសាទរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវ​បានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹក​នាំរបស់ឯក​ឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសកម្ពុជា ។

ឯកឧត្ដមប​ណ្ឌិតអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័​ន​ពាក់​ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ និងយកចិត្តទុកដា​ក់សម្របសម្រួល​ដល់ការគាំពា​រពលរ​ដ្ឋឥណ្ឌូ​ណេស៊ី កំពុងរស់នៅកម្ពុជា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាថ្មីម្ដងទៀត បានជូនព​រឯកឧត្ដមបណ្ឌិតឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ សុភមង្គល និងទទួល​បានជោគជ័យ​គ្រប់ភារកិច្ច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !