ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

មន្ត្រីជាន់ខ្ពស់អន្តោប្រវេសន៍ ចុះជួបសំណេះ​សំណា​ល និង​ពិនិត្យប៉ុស្តិ៍នគរ​បាលច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត

មន្ត្រីជាន់ខ្ពស់អន្តោប្រវេសន៍ ចុះជួបសំណេះ​សំណា​ល និង​ពិនិត្យប៉ុស្តិ៍នគរ​បាលច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត

(បន្ទាយមានជ័យ)ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជុំ ផល្លា អគ្គនាយ​ករងអន្តោប្រវេសន៍ និងលោក​ឧត្ដម​សេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋានច្រកទ្វារទី១ អមដំ​ណើរដោ​យលោកឧត្ដម​សេនីយ៍ វរ​សេនីយ៍ អនុប្រធា​ននា​យកដ្ឋាន និង​សហកា​រី​ នា​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា ឆ្នាំ២០២៤ បានអ​ញ្ជើញ​ចុះបំពេញបេ​សក​កម្មនៅប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ខេត្ត​បន្ទាយមា​នជ័យ

ការចុះបំពេញ​បេសកកម្មនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក និងលោកឧត្ដ​មសេនីយ៍ទោ រួមទាំងស​ហការី បានអញ្ជើញទៅត្រួត​ពិនិត្យភូមិសាស្ត្រ ស្លាបឆ្វេង ស្លាបស្ដាំ និងគោល​ដៅប្រតិប​ត្តិការរប​ស់ប៉ុស្តិ៍ បន្ទាប់​មកជួបប្រជុំសំ​ណេះសំណាល​ជាមួយមន្ត្រី នៅ​សាលប្រជុំស្ថានី​យរថភ្លើងប៉ោយប៉ែត

ក្នុងកិច្ចសំណេះសំណាល ឯកឧត្ដម ឧត្ដមសេនីយ៍ឯក និងលោកឧត្ដមសេនីយ៍ទោ បានពាំនាំនូវកា​រផ្ដាំផ្ញើកា​រសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនា​យកដ្ឋាន​អន្តោប្រវេសន៍ និងបានមានម​តិក្រើនរំលឹកដល់​មន្ត្រីប៉ុស្តិ៍ទាំង​អស់ ត្រូវខិតខំបំពេ​ញតួនា​ទីភា​រៈកិច្ចបម្រើសេ​វាជូនអ្នកដំ​ណើរជាតិអន្តរជា​តិ ឱ្យបានល្អប្រសើរ ប្រកបដោយ​ស្នាម​ញញឹម សុជីវធម៌ ភាពទន់ភ្លន តែត្រូវហ្មត់ចត់ក្នុងការងារ ជាពិសេសត្រូវ​យកចិត្តទុក​ដាក់ខ្ពស់​ចំពោះ​មុខសញ្ញាបញ្ជីខ្មៅដែល​ថ្នាក់លើប្រគ​ល់ជូន និងត្រូវប្រកាន់ភ្ជាប់នូវវិន័យកងកម្លាំនគរបាលជាតិលេខ ៨៣៧ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ឱ្យបានខ្ជាប់ខ្ជួន និហត្រូវប​ង្កើនស្មារតី​ទទួលខុសត្រូវ​បន្ថែមទៀតក្នុងការសម្របសម្រួលដំណើរចូលចេញជូនពលករខ្មែរ​ដែលទៅធ្វើការ​ងារនៅក្រៅប្រទេស បើទោះបីជាកន្លងមកប៉ុស្តិ៍នគរបា​លច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អនុវត្តបា​នល្អប្រសើរយ៉ាងណាក៏ដោយ

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានសម្ដែងនូវការកោតសរសើរ និងវាយត​ម្លៃខ្ពស់ដ​ល់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្រ្តីក្រោមឱវា​ទទាំងអស់ដែលបា​នខិតខំប្រឹង​ប្រែង​យកអស់ពីកម្លាំងកាយចិត្ត ទាំងការសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ជាពិសេស​ជា​មួ​យភាគីថៃ ក្នុងការអនុវត្តការងារជំនាញតាមតួនាទីភារកិច្ចបានយ៉ាងល្អ ឯកឧត្តម ក៏បានផ្តល់នូវអនុសា​សន៍បន្ថែមមួយចំនួន​ដើម្បីឆ្លុះបញ្ចាំងពី​គន្លឹៈក្នុងការប​ញ្ជាដឹកនាំមន្រ្តី​ក្រោមឱវា​ទប្រកប​ដោយស្ថេរភាព និងប្រសិទ្ធិភាពខ្ពស់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !