ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

លោកឧត្តមសេ​នីយ៍ទោ ​សេង ធារិន ដឹ​កនាំកម្លាំង​ចុះប្រតិ​បត្តិការ ការពារ ទប់ស្កាត់ និងបង្រ្កា​បកា​រ​ទន្រ្ទានដីព្រៃឈើ​ធម្មជាតិ នៅក្នុងភូមិសា​ស្រ្តឃុំអូរសោម ស្រុកវាលវែង

លោកឧត្តមសេ​នីយ៍ទោ ​សេង ធារិន ដឹ​កនាំកម្លាំង​ចុះប្រតិ​បត្តិការ ការពារ ទប់ស្កាត់ និងបង្រ្កា​បកា​រ​ទន្រ្ទានដីព្រៃឈើ​ធម្មជាតិ នៅក្នុងភូមិសា​ស្រ្តឃុំអូរសោម ស្រុកវាលវែង

(ពោធិ៍សាត់)៖កងកម្លាំងយោធភូមិភាគទី៥ ចំនួន២៧៥នាក់ ដឹកនាំ បញ្ជាផ្ទាល់ ដោយលោក​ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាកា​ររង នាយសេនាធិការ យោធភូមិភាគទី៥ នា​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានចុះបំពេញប្រតិបត្តិការ ​ការពារ ទប់ស្កាត់ និងបង្រ្កាប ការទន្រ្ទានដីព្រៃ​ឈើធម្មជា​តិ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍​សាត់។

ប្រតិបត្តិការ​នេះ ​ធ្វើឡើង​ដោយ​យោង​តាមប្រសាស​ន៍ដ៏ខ្ពង់ខ្ពស់​ របស់សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា ​កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ,សេចក្តីជូន​ដំណឹង លេខ១៣៦១ ស..ណ ​របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ,បទបញ្ជា​របស់ អគ្គមេប​ញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លេខ០១៣/.ជ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ និងស្មារតីអង្គប្រជុំ កាលពីថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម​សេ​នីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការជើងគោក។

លោក​ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា អនុវត្តន៍តាមបទប​ញ្ជា របស់មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធ​ភូមិភាគទី៥ ប្រតិ​បត្តិការនេះ និងប្រើប្រាស់កម្លាំងសរុបចំនួន ១០០០នាក់​(មួយពាន់នាក់) ចុះប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្រ្កាប ការទន្រ្ទាន​ដីព្រៃឈើ​ធម្មជាតិ យកដីរដ្ឋ មកធ្វើជាកម្មសិទ្ធ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន ៤ មានខេត្តពោធិ៍សាត់ ,បាត់ដំប​ង ,ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលបានបង្កឲ្យខូចខាត និងបំផ្លាញទ្រព្យស​ម្បត្តិសាធារណៈ តំបន់អភិរក្សព្រៃ​ឈើធម្មជាតិ របស់រដ្ឋ ។

ប្រតិបត្តិកា​រនេះ គឺការពារ ទប់ស្កាត់ បង្រ្កាប ឲ្យបានដាច់ខាត គ្មានការលើកលែង ដោយធ្វើកា​រស្រា​វជ្រាវ និងចាត់វិធានការ តាមផ្លូវច្បាច់ចំពោះជនទុច្ចរិត ប្រើឧបាយក​លបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិ និងតំបន់អភិរក្ស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !