ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមា​នជ័យ រៀចំពិ​ធីបិទវគ្គហ្វឹកហ្វឺន ប្រចាំ​ឆមាសទី១ ឆ្នាំ២​០២៤

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមា​នជ័យ រៀចំពិ​ធីបិទវគ្គហ្វឹកហ្វឺន ប្រចាំ​ឆមាសទី១ ឆ្នាំ២​០២៤

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែឧ​សភា ឆ្នាំ២០២៤ បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមា​នជ័យ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមា​សទី១ ឆ្នាំ២០២៤ ក្រោយប​ញ្ចប់វគ្គ​ហ្វឹក​ហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ។ ពិធីនេះ​ធ្វេី​ឡេីងក្រោម អធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជេីញចូលរួម ឯកឧត្តម សេង លាង ប្រធានសាលា​ដំបូងខេត្ត ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសា​លាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូ​មិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគ​ទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ តំណា​ងលោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល​តូចថ្មើរជើង​លេខ៥១ ឯ​កឧត្តម លោក​ឧត្តម​សេនីយ៍ លោក​វរសេនីយ៍ កងកម្លាំងប្រ​ដាប់អាវុធទាំងបីប្រភេទ។

លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អនុវត្តតាមផែ​នការហ្វឹកហ្វឺនប្រ​ចាំឆមាសទី១ ឆ្នាំ២០២​៤ កងរាជអាវុធហត្ថខេត្ត បានដំណើ​រការបើ​កវគ្គ ហ្វឹកហ្វឺន ចាប់តាំងពីថ្ងៃទី១១ ខែមីនា ដល់​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈ ពេល​ហ្វឹកហាត់រៀនសូត្រចំនួន៤៥​ថ្ងៃ ក្នុងនោះមានខ្លឹមសារមេរៀន៖ ១. លំហាត់របៀបជួរទ័ព,. ប្រឆាំង​ភេរវកម្ម (វិធីសាស្រ្តបង្ក្រាបជនល្មើស), . ការរក្សាសណ្តាប់ធ្នាប់, . ក្រមនីតិវិធីព្រហ្មទណ្ឌ និង​ក្រមរដ្ឋប្បវេណី, . ក្បាច់គុណក​ងយោធពលខេមរភូមិន្ទ, . ការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបញ្ជាក់ថា ក្នុងវគ្គនេះដែរមានយោធាចារ្យ និងលោកគ្រូសរុ​បចំ​នួន​២២នាក់ កងរាជ​អាវុធហត្ថ ចំនួន១០នាក់,កងពលតូចថ្មើរជើងលេខ៥១ ចំនួន០៥នាក់, លោក​គ្រូមកពីស្ថាប័នតុលាការចំនួន០២នាក់, លោកគ្រូមកពី​នាយកដ្ឋាននគរបាល បង្ការ ពន្លត់​អគ្គិភ័​យនិងសង្គ្រោះ នៃនាយកដ្ឋានក​ណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ នៃក្រសួង​មហាផ្ទៃ ចំនួន០៥នាក់។ សិក្ខាកា​មមកពីកងរាជអាវុធហត្ថចំនួន ៧១នាក់, កងន​គរបាល​ខេត្ត​ចំនួន៤៧នាក់, កងពលតូចថ្មើរជើងលេ​ខ៥១ចំនួន២០នាក់ សរុបចំនួន១៣៨នាក់។

មានប្រសាសន៍នា​ឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងនូវ​ការកោតសរសើរ​ដល់ការខិតខំ​ប្រឹង​ប្រែង​របស់​យោធាចារ្យ ដែលបានយក​អស់កម្លាំងកាយ ចិត្ត និងចំណេះ​ដឹងផ្តល់នូវ​ការយល់ដឹ​ងដល់សិក្ខាកាម នេះ​គឺជាការរំលឹក និងជាការបង្កើននូវសមត្ថភាពយល់ដឹង ក៏ដូចជាកា​រពង្រឹងនូវកា​យសម្បទាដល់កងកម្លាំង ដើម្បីឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន (ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល និងកងទ័ព ត្រូវមានកម្រិតយល់ដឹងខ្ពស់ មាន កាយសម្បទា​រឹងមាំ ស្វាហាប់ និងរហ័សរហួន )

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា បច្ចុប្បន្ន ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែកា​រអភិវឌ្ឍសមត្ថភាព​កងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតី​ដោះស្រាយ​នូវគ្រប់ សភាពការណ៍ ជាពិសេសក្នុងកា​រងារគ្រោះមហន្តរាយទាំងបង្កដោយមនុស្ស និងដោយ​ធម្មជាតិ​ផ្សេងៗទៀតផង។ កងទ័ពគឺមិនត្រឹម​តែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តា​ប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាង​រឹងមាំក្នុងការជួយ​សង្រ្គោះដល់ប្រ​ជាពលរដ្ឋ ក្នុងគ្រា​អាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកប ដោយភាពកក់ក្តៅនិងទំ​នុកចិត្តពីប្រជា​ពល​រដ្ឋផងដែរ។នាឱកាសនោះដែរ ឯកឧត្ដម ឣ៊ុំ រាត្រី ក៏បានឧបត្ថម្ភជាថវិ​កាចំនួន១០​លា​នរៀល សម្រាប់ពិធីបិទវគ្គហ្វឹកហ្វឺន និងកម្មវិធីពិសារឣា​ហារស្និតស្នាលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !