ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់ - ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ
0

រដ្ឋមន្ត្រីក្រសួងព័ត៌​មាន និងអភិបាលខេត្តក្រចេះ ប្រគល់​រទេះរុញ​ចំនួន២០ ជូនដ​ល់មន្ទីរ​ពេទ្យបង្អែ​កខេ​ត្តក្រ​ចេះ

រដ្ឋមន្ត្រីក្រសួងព័ត៌​មាន និងអភិបាលខេត្តក្រចេះ ប្រគល់​រទេះរុញ​ចំនួន២០ ជូនដ​ល់មន្ទីរ​ពេទ្យបង្អែ​កខេ​ត្តក្រ​ចេះ

ខេត្តក្រចេះ៖រទេះរុញចំនួន២០ ត្រូវបាន​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិ​បាលចុះមូលដ្ឋាន​ខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃ​គណៈអភិបា​លខេត្តក្រ​ចេះ​ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ​ដើម្បីទុកសម្រាប់ប្រើប្រាស់តាម​តម្រូវការ។ នេះជាការយកចិត្តទុកដា​ក់របស់ឯកឧត្តម​ប្រធា​នក្រុមការងារ​និងឯកឧត្តមអភិបាលខេត្តចំ​ពោះសុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋ​នៅមូលដ្ឋាន​ជាពិ​សេ​សបងប្អូនអ្នកជំងឺដែ​លមានពិការភាព។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែក​ខេត្តក្រចេះបា​នថ្លែងអំណរគុណ​ចំពោះទឹកចិត្តនិង​ការគាំទ្ររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​និងជា​ប្រធានក្រុមកា​រងា​រ ព្រមទាំងឯកឧត្តម ​វ៉ា ថន អភិបាល​ខេត្តក្រចេះដែលតែងតែគាំទ្រលើកទឹកចិត្ត មន្ត្រីនៃ​មន្ទីរ​សុខា​ភិបាលនិងមន្ទីរពេ​ទ្យនានាក្នុងខេ​ត្តយកចិត្តទុក​ដាក់លើ​ការផ្តល់សេវា​សុខាភិបាលប្រក​បដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ។

ឯកឧត្ត​មរដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានថ្លែងអំណ​រគុណដល់មន្ទីរ​សុខាភិបាលនិ​ងក្រុមគ្រូពេទ្យទាំងអ​ស់ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ និងបានកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះសេវាសុ​ខាភិបាលរបស់មន្ទីរពេទ្យប​ង្អែកខេត្តក្រ​ចេះ។ មន្ទីរពេទ្យបង្អែកខេត្តក្រចេះដែ​លក្នុងមួយថ្ងៃៗ បា​នទទួលអ្នកជំងឺ​មកពិគ្រោះ និងទទួ​លសេ​វាព្យាបា​លជាច្រើននាក់។

ជាមួយគ្នានោះដែរឯកឧត្តម​ នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុ​ណដល់សមាគម​មូលនិធិទ្រទ្រង់​ការអ​ភិវឌ្ឍន៍នៅកម្ពុជាដែលមានលោកជំទាវ ខា ឡេង ជាប្រធានសមាគម បានផ្តល់ជូននូវទេះរុញ​នេះដ​ល់ក្រសួងព័ត៌មា​នដើម្បីចែកចាយបន្តសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋមានពិការភាព និងជូនដល់មន្ទីរពេ​ទ្យប្រើប្រាស់ដើម្បីជួយសម្រួលដល់អ្នកជំងឺដែលមានពិការភាព ឬពិបាកធ្វើ​ដំណើរ។ ឯកឧត្តមបា​នថ្លែង​ថាលោកនឹងខិតខំ​ប្រឹងប្រែងបន្ថែមទៀតចូលរួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលដើម្បី

នៅក្នុងឱកាសនេះដែរ ​ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ក៏បានចុះសាកសួរសុ​ខទុក្ខបងប្អូនប្រជា​ពលរដ្ឋមកពីស្រុកនា​នាក្នុងខេត្តដែលបា​នអញ្ជើញមកទទួល​សេវាសុខាភិបាលនៅ​មន្ទីរពេទ្យបង្អែកខេត្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !