ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

អាវុធហត្ថបញ្ជូនក្មេងទំនេីង៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សា​ដោយចេត​នាស្ថានទម្ងន់​ទោស

អាវុធហត្ថបញ្ជូនក្មេងទំនេីង៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សា​ដោយចេត​នាស្ថានទម្ងន់​ទោស

(បន្ទាយមានជ័យ)៖លោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការ​ស្រាជ្រាវឃាត់ខ្លួនក្មេង​ទំនេីងចំនួន៤នាក់.ឈ្មោះ នូវ កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, .ឈ្មោះ ជាន សុវណ្ណត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូ​មិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត, .ឈ្មោះ ពៅ សារ៉ាន់ ភេទប្រុស អាយុ១៧ ឆ្នាំជន​ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, .ឈ្មោះ ឡុង ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្ត​កាលពីវេលា​ម៉ោង១១និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុ​ចសាលារៀនជី​វិតថ្មី ស្ថិតនៅភូមិផ្សារ​កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំង​ដកហូតវត្ថុតាង ម៉ូតូ១​គ្រឿងការឃាត់ខ្លួននេះបានធ្វើឡើង​តាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ រិន រីន(ជូ) ភេទ​ប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា កាលពីថ្ងៃកេីត​ហេតុជនរង​គ្រោះបានជិះ​ម៉ូតូទៅយ​កប្អូន​នៅសាលារៀនញ៉ូឡាយ ក្រុង​ប៉ោយប៉ែត ស្រាប់តែមានក្មេងស្ទាវ០១ក្រុម មានគ្នាប្រ​ហែល៦​នាក់ ជិះម៉ូតូ០២គ្រឿង ក្នុងចំ​ណោមនោះជនរងគ្រោះ​ស្គាល់ជនសង្ស័យ​ម្នាក់ឈ្មោះ លាភ បាននាំគ្នាចុះ​ពីលើម៉ូតូរ​ត់សំដៅមកលើជនរងគ្រោះ ហើយបានយកខ្សែក្រវ៉ា​ត់វាយមកលើ​ជនរង​គ្រោះ០១ខ្សែក្រវ៉ាត់ ​បណ្តាលឱ្យបែកក្បាលហូរ​ឈាម ហេីយនាំ​គ្នាជិះម៉ូតូគេចខ្លួនបាត់ក្រោ​យពីទទួ​លបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ រហូតកំណ​ត់មុខសញ្ញាក្មេងទំ​នេីងទាំងនោះ រហូតដល់​វេលាម៉ោង​១៨និង៣០នាទីថ្ងៃទី២៤ ខែឧសភា កម្លាំង​ឃាត់ខ្លួន​ក្មេងទំនេីងបា​នចំនួន៤នាក់ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ​ប៉ែត ព្រមទាំងចាប់យកវត្ថុតាង ហើយនាំមកមូលដ្ឋានក្រុង ដើម្បីកសាងសំ​ណុំរឿងចាត់កា​រតាមនីតិវិ​ធី

ក្រោយឃាត់ខ្លួននិងសួរ​ចម្លេីយ ក្មេងទំនេីងទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជា​ប្រេី​ហិង្សា​ដោយយកខ្សែក្រវ៉ា​ត់វាយទៅលេី​ជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែនដោយផ្អែក​លេីចម្លេីយ​សារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ​ល្មេីស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦ ខែឧ​សភា ឆ្នាំ ២០២៤នេះ ដើម្បីអនុ​វត្តតា​មនីតិវិធី

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !