ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

គ្រួសារក្រីក្រ ជនពិការ ចាស់ជរា ចំនួន ៣០០គ្រួសារ មកពី ១២សង្កាត់ ក្នុងក្រុងសៀមរាប ទទួល​អំណោ​យពីសមាគមសង្រ្គោះជីវិត ប្រទេសសឹង្ហបូរី

គ្រួសារក្រីក្រ ជនពិការ ចាស់ជរា ចំនួន ៣០០គ្រួសារ មកពី ១២សង្កាត់ ក្នុងក្រុងសៀមរាប ទទួល​អំណោ​យពីសមាគមសង្រ្គោះជីវិត ប្រទេសសឹង្ហបូរី

ខេត្តសៀមរាប៖ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បាន​ថ្លែងអំ​ណរគុណដល់​សមា​គមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែល​មានចិត្តសប្បុរសធម៌ ចំពោះ​ប្រជាជនកម្ពុជា ក្នុងកា​រចូលរួមដោះស្រា​យទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ជាក់ស្តែងដូច​ជាពេ​លនេះអញ្ជឹងស​មាគមសង្រ្គោះជីវិត ប្រទេស​សឹង្ហបូរី បានផ្តល់អំ​ណោយ​ជាគ្រឿងឧ​បភោ​ គបរិ​ភោគ​ តាមរយៈ​ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិ​ការវត្តប្រា​សាទគោកចក ផ្តល់​ជូនដល់គ្រួសារក្រីក្រ ជនពិការ ចាស់ជរា ចំនួន ៣០០គ្រួសារ មកពី ១២សង្កាត់ ក្នុងក្រុ​ងសៀមរា​ប ។ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ បានបញ្ជាក់ថា ក្នុង​កាយវិការ​សប្បុរសធម៌​នេះ នឹងធ្វើឲ្យក្លាយជាកាលនុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និង ការពង្រឹង កិច្ចទំនាក់ទំនង សហប្រតិ​បត្តិការល្អ រវាងប្រទេសជាតិ និង ប្រជាជនទាំ​ងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង។

មានប្រសាសន៍នោះដែរលោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី បានបញ្ជាក់អំពី គោលបំណងរបស់ក្រុមប្រតិភូសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ លោកបានបន្តទៀតថានេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈផងដែរ។ សមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀតផងដែរ ។

ឯកឧត្តមឧកញ៉ាបណ្ឌិត ក៏បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ ដែលជា​កាតាលីក​រដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ ការរស់រានមានជីវិតប្រចាំថ្ងៃរបស់សង្គម។ ក្នុងនីតិកា​លទី៧​នេះរាជរដ្ឋាភិ​បាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុង​ជម្រុញនូវ​ការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និង ជនបទ ក្នុងគោលដៅកា​ត់បន្ថយភាព​ក្រីក្ររ​បស់ប្រជាជន ក្នុងការជម្រុញកំណើនការងារ តាមរយៈការបង្កនូវលក្ខណៈងាយស្រួល លើបរិស្ថានវិនិយោគនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស។ ម៉្យាងទៀតក៏បា​នពង្រឹងនូវកិច្ចសហ​ប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា ស្របតាមគោលន​យោបាយបើកចំហ​រជើងមេឃរ​បស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្មារតីសប្បុរសធម៌ របស់សប្បុរសជន របស់សមាគមសង្រ្គោះ ជីវិត នៃប្រទេសសិង្ហបូរី ក្នុងការជួយសម្រួលដល់ការលំបាករបស់គ្រួសារខ្វះខាត នៅសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប ដែលធ្វើឲ្យវប្បធម៌នៃការទំនាក់ទំនងរវាងប្រជាជនទាំងពីរ កម្ពុជា សិង្ហបូរី កាន់តែធ្វើ​ឲ្យចំណង​មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិ​ការប្រទេសទាំងពីរស្ថិត​ស្ថេរជានិច្ចនិរន្តទៅអ​នាគត

ទន្ទឹមនោះឯកឧត្តមឧកញ៉ា បណ្ឌិត ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ជម្រុញកូនចៅរបស់ខ្លួន ឲ្យបានចូលទៅសិក្សារៀនសូត្រ ពីថ្នាក់ប​ឋម រហូតដល់ថ្នាក់ ឧត្តមសិក្សា ក្នុងការកសាង បណ្តុះ​បណ្តាល​នូវធនធានមនុស្សនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន ដូចនឹងប្រទេសសឹង្ហបូរី ឯកឧត្តមបានបញ្ជាក់ថា ក្នុងទស្សវត្សឆ្នាំ៧០ ប្រទេសសឹង្ហបូរី មានស្ថានភាពដូចប្រទេសកម្ពុជាយើង តែដោយកម្ពុជាជួបនូវសង្រ្គាមរាំងជុល ធ្វើឲ្យបាត់បង់ធនធានមនុស្ស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តមក៏បានសំណូមពរដល់សមាគមសង្រ្គោះជីវិតប្រទេសសិង្ហបូរី បន្តសក​ម្មភាពរ​បស់ខ្លួននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការ​សាងសង់អ​គារសិក្សា មណ្ឌលសុខភាព ,ផ្លូវថ្នល់ អណ្តូងទឹកស្អាត និង បង្គន់អនាម័យ បរិស្ថានផងដែរ ។

អំណោយត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៩គក្រ , មី ១កេស ,ទឹកស៊ីអ៊ីវ ២ដប ,បេងឆា ១លីត្រ និង ថវិកា ១ម៉ឺនរៀលផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !