ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

កិច្ចប្រជុំត្រួត​ពិនិត្យ ផ្ទៀងផ្ទាត់ និ​ង បូកសរុបលទ្ធផលនៃការបោះ​ឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង

កិច្ចប្រជុំត្រួត​ពិនិត្យ ផ្ទៀងផ្ទាត់ និ​ង បូកសរុបលទ្ធផលនៃការបោះ​ឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង

ខេត្តបន្ទាយមានជ័យលោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិប​តីក្នុងកា​រពិនិត្យផ្ទៀងផ្ទាត់ នឹងបូកស​រុបលទ្ធ​ផល នៃការបោះឆ្នោតជ្រើសរើសក្រុ​មប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២​៤ ក្នុងខេត្តបន្ទា​យមានជ័យ នៅទីស្នាក់ការគ​ណៈកម្មការរៀបចំ​ការបោះឆ្នោតខេត្ត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូ​លរួមពីសំណាក់ មន្ត្រីពា​ក់ព័ន្ធ អង្គការមិនមែន​រដ្ឋាភិបាល​ និងតំណាង​គណបក្សទាំង ៥ចូលរួម។

លោក យ៉ង់ សក្កិ ប្រធានគ​ណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់ថា សម្រាប់ការ​បោះ​ឆ្នោយ​ជ្រេីសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង សម្រាប់ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​២៦ ខែឧស​ភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ មានគណបក្សនយោបាយចំនួន ដែលចូលរួមមាន ១-​គណប​ក្សប្រជាជនកម្ពុជា ,គណបក្សឆន្ទៈខ្មែរ ,-​គណបក្សហ្វ៊ុនស៊ិនប៉ិច ,គណបក្សកម្លាំង ជាតិ និងទី៥គណបក្សខ្មែររួបរួមជាតិ ហើយការបោះឆ្នោតកន្លងម​កទទួលបា​នលទ្ធផលល្អប្រសើរ យុត្តិ​ធម៌ តម្លាភាព គ្មានអំ​ពើហិង្សា ។ល។បន្ទាប់​ពីបានធ្វើការគ​ណនាបែង​ចែកអាសនៈ​សម្រាប់បញ្ជីបេក្ខជ​ន នៃគណប​ក្សនយោបាយ បានឈរឈ្មោះបោះឆ្នោត​ផ្លូវកា​រនៅមណ្ឌ​លក្រុង​ប៉ោយប៉ែត ឃើញថា បញ្ជីនៃបេក្ខជននៃគណបក្សន​យោបាយឈរឈ្មោះបោះ​ឆ្នោតចំនួនពីរ មានល​ទ្ធផលស្មើគ្នាគឺ​គណបក្សឆន្ទៈខ្មែរនិង​គណបក្សកម្លាំជាតិ ដែលមិនអាចកំ​ណត់បែង​ចែកអាសនៈ​ដែល​សា​រជូនដល់​គណ​បក្សបាន​។ ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការ​បោះឆ្នោត​គណៈកម្ម​ការ រៀបចំការបោះឆ្នោតខេត្ត ធ្វើការអនុវត្តនៃ​ការចាប់ឆ្នោត​ជាសាធារ​ណៈដើម្បី​កំណត់យក​បញ្ជីឯកជនគណបក្សន​យោបាយឈរ​ឈ្មោះនៅមណ្ឌលក្រុង​ប៉ោយប៉ែតចំនួន​មួយអា​សនៈបន្ថែមឲ្យគ​ណៈកម្មការ​បោះឆ្នោតខេត្ត បា​នសម្រេចចិត្តនិមន្តព្រះអ​ង្គស. សមណមុនី ជួប ពរ ព្រះរា​ជាគណៈកម្មការកិ​ត្តិយស ព្រះវិន័យ​ធម៌គណខេត្ត និងជា​ព្រះចៅអធិការវត្តចមសុទ្ធាវាស ហៅវត្តស្វាយ​ចាស់ មក​ចាប់យកសន្លឹកឆ្នោត ហេីយគណបក្សទាំងពីរ បានធ្វើកា​រត្រួតពិនិត្យ​យ៉ាងម៉ត់ចត់ជាលទ្ធផលនៃ​ការចាប់ឆ្នោតដើម្បី​ទទួលបា​នអាសនៈ​បន្ថែមនោះទេ​ត្រូវបានទៅ​គណប​ក្សកម្លាំង​ជាតិ

លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត បានធ្វើការកោតសរ​សើរចំពោះគណបក្សនយោបាយ បាន​សម្រេចទទួលយកនូវលទ្ធផ​លនៃការបោះឆ្នោតដែលមានរយៈកាលកន្លងមក គ្មានការជំទាស់ គ្មានអំពើ​ហិង្សា គ្មានការជេរប្រមាថ ព្រោះថាគ្រប់គណបក្សន​យោបាយទាំ​ងអស់គឺមានឈាមជ័​រខ្មែរតែមួយ ហេីយនៅក្រោម​ដំបូលនៃសុខសន្តិភាពដូចគ្នាគឺខ្មែរស្រឡាញ់ខ្មែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !