ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

ពិធីសម្ពោធ​ សាលាធម្មសភា​ នាវត្តទួលប្រាសាទ​ ក្រុងប៉ោយប៉ែត

ពិធីសម្ពោធ​ សាលាធម្មសភា​ នាវត្តទួលប្រាសាទ​ ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖សាលា​ ធម្មសភាថ្មី​ ១ខ្នងដែលមានទទឹង​ ២៨ម៉ែត្របណ្ដោយ៣៦ម៉ែត្រ​ ដែលត្រូ​វចំ​ណា​យថវិកាអស់ចំនួន​ ២៨​ ៩០០០ដុល្លា​រសហរដ្ឋអាមេរិក​ ស្ថិតនៅក្នុងវត្តទួលប្រាសាទ​ សង្កាត់​ប៉ោ​យប៉ែត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ត្រូវបានធ្វើពិធីបុណ្យឆ្លងសម្ភោធកាត់ខ្សែបូរ​ នៅព្រឹក​ថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២​៤​ ក្រោមអ​ធិបតីភាព​ លោក ង៉ោ ម៉េងជ្រួន​ អភិបាលរងខេត្ត​ ។សមិទ្ធផលដ៏ធំដែ​លបានសម្ពោធឆ្លងនៅថ្ងៃ​នេះគឺបានមកពី​ សទ្ធា​ជ្រះថ្លា​ បងប្អូន​សប្បុរស​ជនជិត​ឆ្ងាយ​ ដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនា​ ធ្វេីឲ្យសមិទ្ធផល​នេះរួចរាល់​ជាស្ថាពរសម្រា​ប់ព្រះ​សង្ឃពុទ្ធបរិស័ទ ក្នុងពិធីបុណ្យផ្សេងៗ។

លោក​ គាត​ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថា​ តំបន់នេះពីដើមឡើយគឺជាតំ​បន់សង្គ្រាម​ និង​ពោរពេញទៅដោយគ្រាប់មីន​ តែដោយសារគោលនយោបាយឈ្នះឈ្នះ​ របស់ស​ម្ដេចតេជោ ហ៊ុន សែន​ អតីត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើឲ្យប្រទេសកម្ពុ​ជាទាំងមូល បាននូវសន្តិភាពពេញលេញចាប់ពីឆ្នាំ​ ១៩៩៨មកម្ល៉េះ។ លោក​ គាត ហ៊ុល​ បានបន្តថា​ យើងជាខ្មែរជា​អ្នកជឿជាក់លើព្រះពុទ្ធសាសនាដ៏ច្រើនលើសលប​​ ដូចនេះសាសនាគឺជាប្រ​ភពផ្តល់​នូវគុណ​តម្លៃដ៏សំខាន់ដែលមានឥទ្ធិពលមកលើរបបនយោបាយ​ ច្បាប់​ វប្បធម៌​ ប្រពៃណីទំ​នៀមទ​ម្លាប់​ ហេីយការប្រតិបត្តិតាមផ្នែកសាសនានៅក្នុងសង្គមជាតិ នីមួយ​ៗ​ តែងមានជាប់​ទាក់ទងនឹងប្រ​ពៃណីទំនៀមទម្លាប់​វប្បធម៌របស់ជាតិសាសន៍នោះផងដែ។ ដែលជា​ អត្តសញ្ញា​ណនិងគុណត​ម្លៃដឹក​នាំជីវិត​រស់នៅរបស់មនុស្ស​ ធ្វើ​ឲ្យផ្នត់គំនិត​ ឥរិយាបថ​ សកម្មភាពមានភាពសមរម្យ​ មានលក្ខណៈល្អ​ អាចរស់នៅជាមួយគ្នាប្រកបដោយ​ សុដុមរមនា។

លោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្តបន្ទាយមា​នជ័យបានមានប្រសាសន៍ថា​ នៅក្នុងបរិបទនេះ​ការ​អប់រំ​តាមរយៈព្រះពុទ្ធសាសនា​កាន់តែមា​នតួនាទីចាំបា​ច់​ ដើម្បីធានា​ថាការរីកចម្រើនទាំងសម្ភារៈ​ និងស្មារតីត្រូវតែ​មានល្បឿនស្មើគ្នា​ ការស្វែងរកភាពមានបានទាំងសម្ភារៈត្រូវ ក្នុងក្របខ័ណ្ឌ​ច្បាប់​យុត្តិធម៌​ សមធម៌​ សុជីវធម៌​ សីលធម៌​ និងគុណធម៌​ ដូច្នេះវាពិតជាមានភាពចាំបាច់​ និងបន្ទាន់ក្នុងកា​រពន្យល់​សង្គមមនុស្សឲ្យមើលឃើញពីគុណតម្លៃ​ និងផលប្រយោជន៍នៃ​ការប្រព្រឹត្តត្រឹ​មត្រូវតាមធ​ម៌វិន័យ​ ការគោរពច្បាប់បានលើកកម្ពស់ មនុស្សធម៍​ សីលធម៌​ គុណធម៌​ និងការសន្សំបុ​ណ្យកុស​លដើ​ម្បីបានជាបុ​ណ្យកុសលរួមជួយឲ្យសង្គមមានសាមគ្គីធម៌​ សុខដុមរមនា​ សន្តិភាពនិងការអភិ​វឌ្ឍប្រកបដោយចិរភាពនិងក៏ជាបុណ្យកុសលសម្រាប់ជីវិតបរលោក​ បានទៅកាន់សុគតិភពផង​ និងបរមសុខផង​ តាមមរមពុទ្ធោវាទ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !