ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

បុរសម្នាក់បង្កហិង្សាដោ​យចេតនា មាន​ស្ថានទម្ងន់​ទោស និងប្រើប្រាសគ្រឿងញៀន ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​តុ​លាការ

បុរសម្នាក់បង្កហិង្សាដោ​យចេតនា មាន​ស្ថានទម្ងន់​ទោស និងប្រើប្រាសគ្រឿងញៀន ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួន​បញ្ជូនទៅ​តុ​លាការ

(បន្ទាយមានជ័យ )៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុ​ងប៉ោ​យ​ប៉ែត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន គឹមលី(សាម៉ន,ម៉ោន) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សា​ដោចេតនា មានស្ថានទម្ងន់ទោស និងប្រើ​ប្រាស់​ដោ​យខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុ​ចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ការឃាត់​ខ្លួននេះ​ធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរ​ងគ្រោះឈ្មោះ លឹម ប៉ែល (សុង ហេង) ភេទប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា នៅវេលាកេីតហេតុជន​សង្ស័យបានធ្វើស​កម្មភាព​យកពូថៅ​ដងឈើកាប់ទៅជនរងគ្រោះ(ត្រូវជាពូសាច់ថ្លៃ) បណ្តាលឱ្យរងរបួសចំស្មាខា​ងស្តាំចំនួន០​១កន្លែង ដេរចំនួ​ន០៣ថ្នេដោយសារខឹង​ជនរងគ្រោះដើរមកដកខ្សែភ្លើងនៅខ្ទមរបស់ខ្លួនបន្ទាប់​ពីធ្វើសក​ម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន។ ក្រោយពីទទួ​លបានពាក្យ​បណ្តឹងកម្លាំងមូ​លដ្ឋានក​ង​រាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជន​សង្ស័យតែម្តង​ព្រមទាំងចា​ប់យកវត្ថុតាង ពូថៅដងឈើ ប្រវែ​ង៤០សង់ទីម៉ែត្រចំនួន០១ដើម, ដែកក្រង៉ាវ ប្រហែវ៣៧​ស​ង់ទីម៉ែត្រចំនួន០១ដើម ហើយនាំមកមូលដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ ព្រមទាំងបា​នធ្វើ​តេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមាន។

ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាទៅលេីជន​រងគ្រោះ​បណ្តាលឱ្យរងរបួសពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុ​តាងជាក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​បានកសាងសំណុំរឿង​បញ្ជូនមកកា​ន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រា​បបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការហើយ នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !