ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនបរទេស ២នាក់ ទៅតុលាការ ពាក់ព័ន្ធក​រណីចា​ប់ឃុំឃាំង ​និងបង្ខាំងដោ​យខុសច្បាប់

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនបរទេស ២នាក់ ទៅតុលាការ ពាក់ព័ន្ធក​រណីចា​ប់ឃុំឃាំង ​និងបង្ខាំងដោ​យខុសច្បាប់

(បន្ទាយមានជ័យ)៖ដោយអនុវត្តតា​មបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការក​ងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្រប​សម្រួលនី​តិវិធីពីឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ដឹកនាំកម្លាំង​ចុះ​ឃាត់ខ្លួនជន​សង្ស័យ​ចំនួន​០២នាក់.ឈ្មោះ យ៉ាវ ហ្វុកឈាង (YAO FUQIANG) (ហៅក្រៅកាំង,សឺវាន់) ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងរាជធានីភ្នំពេញ។ .ឈ្មោះ ខេ ម៉ៅ ធុង (HIN MAUNG TUN) ហៅក្រៅអា​វៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិមីយ៉ា​ន់ម៉ា អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅ​រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំង​ដោយ​ខុស​ច្បាប់ ដែលប្រព្រឹត្តិកា​លពីវេលាម៉ោង២​១និង០០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំ​ណុ​ចបុរីដឺផាកស៊ីធី (THE PARK CITY) ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ។ ការឃាត់ខ្លួន​នេះធ្វេីឡេីងតាមពាក្យបណ្តឹងរ​បស់ជនរងគ្រោះឈ្មោះ ជីន ចុងលីន (JIN ZHONG LIN) ហៅ​ក្រៅស្វា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងបុរីដ៏ផាកស៊ីធី (THE PARK CITY) ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា កាលពីវេលាកេីតហេតុ កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង បាន​ទទួលព័ត៌មានពីសន្តិសុខ ដែលយា​មនៅចំណុចបុរីដឺផាក ស៊ីធី (THE PARK CITY) ថា​មានករណីចាប់ខ្លួ​នជនជាតិចិន បញ្ចូលទៅក្នុងរ​ថយន្តម៉ាកតូយូតាឡង់គ្រីសឺរ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ៤៥៤៦ ចំនួន០១គ្រឿង ភ្លាមនោះ​កម្លាំងមូលដ្ឋានបានចុះទៅដល់កន្លែង កើតហេតុ និងបា​នធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០​២នាក់ខាងលេី ហើយនាំមក​កាន់មូលដ្ឋាន​កងាជអាវុធ​ហត្ថក្រុង ដេីម្បីសួរនាំ។ ក្រោយសួ​រនាំជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ពួកគេ និងបក្ខពួក​ចំនួន០៥នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញ​មកក្រុងប៉ោយប៉ែត ដើម្បីចាប់ខ្លួនជន​រងគ្រោះឈ្មោះ ជីន ចុងលីន (JIN ZHONG LIN) ហៅក្រៅស្វា យកទៅរាជធានីភ្នំពេញ ដោយសា​រជនរង​គ្រោះជំពាក់ប្រាក់មិនសង ​ពេលចាប់ជនរ​ងគ្រោះ​ដាក់បញ្ចូលឡាន ជនរ​ងគ្រោះបានស្រែ​កឱ្យគេជួយ​ធ្វើឱ្យមានការភ្ញាក់ផ្អើល រហូតត្រូវបានស​មត្ថកិច្ចធ្វើការឃាត់ខ្លួនពួកគេតែម្តងដោយផ្អែ​កលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកបក្សពួក​ផ្សេងកម្លាំង​កំពុងស្រាវជ្រាវបន្ត

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !