ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

ក្មេងទំនើងមួយក្រុមមានគ្នាជាង១០នាក់ កាន់កាំបិទ​ដាវ កាំភ្លើងខ្យល់ ចូលកាប់ជនរងគ្រោះដល់ផ្ទះ ត្រូវសមត្ថកិច្ចឃាត់បាន២នាក់

ក្មេងទំនើងមួយក្រុមមានគ្នាជាង១០នាក់ កាន់កាំបិទ​ដាវ កាំភ្លើងខ្យល់ ចូលកាប់ជនរងគ្រោះដល់ផ្ទះ ត្រូវសមត្ថកិច្ចឃាត់បាន២នាក់

បន្ទាយមានជ័យ៖ ក្មេងទំនើងមួយក្រុមមានគ្នាជាង១០នាក់ កាន់កាំបិទដាវ កាំភ្លើងខ្យល់ ចូល​កាប់ជ​នរងគ្រោះដល់ផ្ទះ ត្រូវសមត្ថកិច្ចនគរបាល​ក្រុងប៉ោយប៉ែតឃាត់បាន២នាក់ បញ្ជូនទៅ​កាន់កាន់​ស្នងកា​រដ្ឋាននគរបាលខេត្តចាត់ការបន្តនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤​

ជនសង្ស័យដែលឃាត់ខ្លួន . ឈ្មោះ ស្រួច វ៉ិនស៊ីង អាយុ១៦ឆ្នាំ និង. ឈ្មោះ ភាព ម៉េងហុង ហៅហុង​ចយ អាយុ២០ឆ្នាំ ទាំង០២នាក់ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យ

លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅយប់ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យខាងលើ និងបក្ខពួកបាននាំគ្នីគ្នា ប្រមាណជាង១០​នាក់ ជិះម៉ូតូ៦​ទៅ៧​គ្រឿង បានកាន់កាំបិត ដាវ និងកាំភ្លើងខ្យល់ ចូលដេញកាប់ជនរងគ្រោះជាសន្តិសុខ កំពុង​យាមហាងគេមួយកន្លែងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែខ្លួនគេច​ទៅជាន់ទី២​ផុត។ បក្ខពួកជនសង្ស័យខាងលើ ក៏នាំគ្នាកាប់ និងគប់បំផ្លាញទ្រព្យសម្បត្តិ៍ នៅក្នុ​ងហាងដែលជ​នរងគ្រោះបានយាម និងយកទូរស័ព្ទអស់០១គ្រឿងផងដែរ

លោកអធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនគរ​បាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំ​ងប៉ុស្តិ៍បានស្រាវជ្រាវ​ឃាត់ខ្លួនជន​សង្ស័យបាន​០២​នាក់​ខាងលើ ពេលសួរនាំជនសង្ស័យពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ ពិតប្រកដមែន និងបានតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)ទាំង០២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញនៃស្នងការដ្ឋានគរបាលខេត្តចាត់ការបន្ត ចំណែកបក្ខពួកជនសង្ស័យកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕(ប៉ោយប៉ែត

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !