ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

អភិបាលខេត្តប៉ៃលិន ជួបប្រជុំជា​មួយថ្នាក់ដឹក​នាំមន្ត្រីសង្ឃខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការ​ផ្សារភ្ជាប់​រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ អោយកាន់តែរីកចម្រើន

អភិបាលខេត្តប៉ៃលិន ជួបប្រជុំជា​មួយថ្នាក់ដឹក​នាំមន្ត្រីសង្ឃខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការ​ផ្សារភ្ជាប់​រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ អោយកាន់តែរីកចម្រើន

ប៉ៃលិន៖ នៅសាលា​ខេត្ត ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគ​ណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តប៉ៃលិន ដែល​ដឹកនាំដោយព្រះសោភ័ណវេទី អ៊ា សុផន ព្រះមេគណគណៈមហានិកាយខេត្ត និងព្រះ​សន្តិមហា​រតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត ដើម្បីត្រួតពិនិ​ត្យវឌ្ឍនភា​ពគណៈសង្ឃ​ទូទាំងខេត្ត ក្នុងការផ្សារភ្ជាប់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ អោយកាន់តែរីកចម្រើន ។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើក​ឡើងថា៖ ក្រោមការដឹកនាំប្រក​បដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងដឹ​កនាំបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេ​សកម្ពុជាទាំងមូលគ្មានជម្លោះសាសនាឡើយ មិនតែប៉ុណ្ណោះសាសនាទាំងអស់ ចេះសា​មគ្គីគ្នា ស្រឡាញ់គ្នា និងគោរពគ្នា មិនមានជម្លោះសាសនាអ្វីនោះឡើយ ដែលនេះដោយ​សារតែរាជរដ្ឋាភិបាល បើកសិទ្ធិសេ​រីភាពពេញលេញចំពោះវិស័យសាសនា ជាក់ស្តែងនៅ​ខេត្តប៉ៃ​លិន មួយរយៈចុងក្រោយនេះ តាមបណ្តាវត្តអារាម មានការរីកចម្រើនយ៉ាងខ្លាំងវិស័យសាសនា ជាពិសេសព្រះពុទ្ធ​សាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនគោរពប្រតិបត្ត និងមា​នជំនឿ ។

លោកជំទាវបណ្ឌិតអ​ភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីពង្រឹងគុណភាព​លើអភិ​បាល​កិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ក៏ដូចជាគ្រប់សាសនិក គឺត្រូវផ្សារភ្ជាប់ជា​មួយបច្ចេកវិទ្យា​ទំនើប ក្នុងការធានាបាននូវសាមគ្គីភាព និងការរីកចំរើនលើគ្រប់សាសនា និងអនុវត្តន៍ឲ្យបា​ននូវគោ​លនយោ​បាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសា​សនាជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាព នៃ​សាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋាន ជៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខា​ងជំនឿ និងសាសនា ហើយត្រូវរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបទបញ្ញត្តិក្នុងរ​ដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដោយស្មោះចំពោះ​មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តប៉ៃលិន ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមភារ​កិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្ត ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន, ចូលរួមលើ​កស្ទួយវិស័យទេសចរណ៍ នៅតាមវត្តអារ៉ាមសំខាន់ៗ និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុ​សាសន៍ និងគោលនយោបាយនានា ជាពិសេសយុទ្ធសាស្ត្រ បញ្ចកោណ ដំ​ណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ។

នៅក្នុងឱកាសនោះផ​ងដែរ ព្រះសោភ័ណវេទី អ៊ា សុផន ព្រះមេគណខេត្ត និងជាព្រះចៅអ​ធិកា​រវត្តពោធិមា​រាម ក្នុងនាមមន្ត្រីសង្ឃ និងព្រះសង្ឃទូទាំងខេត្ត បានមានសង្ឃដីការ ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះលោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹ​កនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបាន​មានសធាជ្រះថ្លាចូ​លរួមឧបត្ថម្ភគាំទ្រដ​ល់វិស័យ​ព្រះ​សាសនាក្នុងខេត្ត ហើយធ្វើឱ្យនៅតាមបណ្តាវត្តអារាម មានការអភិវឌ្ឍន៍​រីកចម្រើនគួរឱ្យក​ត់សម្គាល់ សម្រាប់ពុទ្ធិបរិស័ទគោរពប្រតិបត្តិ ទៅតាមទំនៀមទម្លាប់តាំងពីបុរាណមក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !