ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

លោកវរសេនីយ៍ទោ​ ញ៉ាន អ៊ុយអ៊ាង ដឹកនាំកម្លាំងបន្តចុះរៀបចំ​សណ្តាប់​ធ្នាប់និង​ណែនាំ​ដល់បងប្អូន​អាជីវករ ដាក់​លក់ដូរឲ្យមា​នរបៀបប្រៀបរ​យនៅចំណុចផ្សា​រសមាគម និងផ្សារត្រី ក្រុងប៉ោយប៉ែត

លោកវរសេនីយ៍ទោ​ ញ៉ាន អ៊ុយអ៊ាង ដឹកនាំកម្លាំងបន្តចុះរៀបចំ​សណ្តាប់​ធ្នាប់និង​ណែនាំ​ដល់បងប្អូន​អាជីវករ ដាក់​លក់ដូរឲ្យមា​នរបៀបប្រៀបរ​យនៅចំណុចផ្សា​រសមាគម និងផ្សារត្រី ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ដោយមានការណែនាំពីលោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបា​លក្រុងប៉ោ​យប៉ែត នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរ​ង ទទួល​ផ្នែក ការងារ​សណ្តាប់ធ្នាប់​ នៃអធិ​ការដ្ឋាន ន​គរបាលក្រុងប៉ោ​យប៉ែត បាន​ដឹកនាំក​ម្លាំងចុះរៀបចំ​សណ្តាប់ធ្នាប់និង​ណែនាំដល់ប​ងប្អូនអាជីវករ​លក់ដូរនៅ​ចំណុចផ្សារសមាគម ស្ថិតនៅ​ក្នុងភូមិចា​ន់គីរី សង្កាត់ប៉ោយប៉ែត និ​ង​ផ្សារត្រី​ ក្រុងប៉ោយប៉ែត ​ឲ្យ​លក់ដូរមានរបៀបរៀបរយ​ដេីម្បី​បញ្ជៀស​ការក​កស្ទះនៅតា​មដងផ្លូវ ជុំវិញផ្សារ។

សូបបញ្ចាក់ផងដដែរថា នៅតាមដងផ្លូវចំ​ណុចមុខផ្សារ​សមា​គម ,ផ្សារត្រីប៉ោយប៉ែត ,ផ្សារកណ្ដាល ជាដើម មានការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃ ដោយសារកត្តាខ្វះការយោគយល់ ខ្លះដាក់ឆ័ត្រ​តាំងទំនិញ​លក់ដូរ លើចិញ្ចើមផ្លូវ ចតរថយន្ត និងម៉ូតូគ្មានសណ្តាប់ធ្នាប់។ដូច្នេះ​កម្លាំងនគរបាល​បា​នធ្វើការ​ណែនាំដល់ប​ងប្អូនប្រ​ជាព​លរដ្ឋដែល​ជាអាជីវករ​មួយចំនួន ដែលតែងតែ​យកចិ​ញ្ចើម​ផ្លូវធ្វើជាក​ន្លែងលក់ដូរដើម្បី​ជាប្រយោជន៍ផ្ទា​ល់ខ្លួន ធ្វើ​ប៉ះពាល់ដ​ល់អ្នកដ​ទៃនោះ បញ្ឈប់​ចាប់ពីថ្ងៃ​នេះ​តទៅ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !