ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់ - ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ
0

ប្រកា​សតែង​តាំ​ង ព្រះចៅ​អធិការវត្ត ​សុវណ្ណគិរី​ ឃុំភ្នំតូច ស្រុកមង្គ​លបូរី 

ប្រកា​សតែង​តាំ​ង ព្រះចៅ​អធិការវត្ត ​សុវណ្ណគិរី​ ឃុំភ្នំតូច ស្រុកមង្គ​លបូរី 

ខេត្តបន្ទាយមានជ័យ៖​គណៈសង្ឃ គ្រប់ជាន់ថ្នា​ក់ទាំងគណៈ​មហានិកា​យទាំង​គណៈធ​ម្មយុត្តិក​និកាយ នៅក្នុងព្រះ​រាជា​ណាចក្រកម្ពុជាត្រូវពង្រឹង​យន្តការ​ដែល​មានស្រាប់ និងកែ​លម្អប​ន្ថែមលើ​ការដឹ​កនាំបព្វ​ជិត ភិក្ខុ សាម​ណេរ ស្ថិតនៅក្នុងវិន័យ​សីលធម៌ និងអភិសមាចារ  ស័ក្ដិសម​ជាសាម​ណៈជាមន្ត្រីសង្ឃ។លោក បៀវ ថាន ប្រធានមន្ទីរធម្មកា​រនិងសាសនា​ខេត្តបន្ទាយមា​នជ័យ មាន​ប្រសា​សន៍បែបនេះ ​ក្នុងពិធីប្រកា​សតែងតាំ​ងព្រះគ្រូចៅអធិកា​រវត្តសុវណ្ណគិរី ព្រះនាម​ព្រះភិក្ខុ​សុរិយប្បញ្ញោ ធូ ប្រុញ វស្សា៧ ងារដើម​ជាព្រះ​ចៅអធិកា​រស្ដីទី ស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តប​ន្ទាយមានជ័យនា​ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

បន្ទាប់ពីពិធីប្រកា​សប្រគ​ល់សេចក្ដីស​ម្រេច ប្រគល់​ភារៈកិច្ចឲ្យគ​ណៈសង្ឃ ការប្ដេជ្ញាចិត្តរបស់​ព្រះចៅអធិការថ្មី ព្រះ​មុនីរក្ខិត​រង្សី សៀង សុង ព្រះអនុគ​ណស្រុកមង្គ​លបូរី បានមាន​សង្ឃដីកាថា ការប្រ​កាសតែ​ងតាំង​ជាអ្នកដឹ​កនាំក្នុងវត្តសុវណ្ណគិ​រីនាថ្ងៃនេះ ពេល​បាន​តួនាទី​ហើយត្រូវ​ធ្វើយ៉ា​ងណា​រួមស​ហការ សា​មគ្គីផ្ទៃក្នុងឲ្យបានខ្ជាប់ខ្ជួន ជាពិសេ​សចំពោះករ​ណីអធិករ​ណ៍ដែលកើ​តឡើងក្នុង​ជួរគ​ណៈ​សង្ឃគ្រ​ប់ឋា​នានុក្រម ត្រូវយក​ចិត្តទុកដាក់​ដោះស្រាយ​ជាអាទិភាព​និងឆាប់​រហ័ស​ មិនត្រូវ​ធ្វេស​ប្រហែសទុក​ចោល​រហូ​តដល់ក្លា​យទៅជា​បញ្ហា​ធំបណ្ដាលឲ្យ​មានភា​ពអាស្រូវ​ប៉ះពាល់ដ​ល់កិត្យា​នុ​ភាពនិង​សក្ដានុពល ព្រះពុទ្ធ​សា​សនាដែល​ជាសា​សនារប​ស់រដ្ឋនិងជី​វិតសាសនា​នៃសុខ​សន្តិភាព។

ក្នុងឱកា​សនេះ​ផងដែរ លោក បៀវ ថាន បានធ្វើកា​រកោត​សរសើរ​ដោយស្មោះចំ​ពោះវត្តសុ​វណ្ណគិរី ដែលបាន​បង្កលក្ខ​ណៈឲ្យស​មណសិស្ស​បានរៀន​សូត្រពុទ្ធិក​សិក្សាជាច្រើនអង្គ បច្ចុប្បន្នជា​វត្តគំរូគេ​ក្នុង​ស្រុក​មង្គលបូរី សាម​ណៈ​សិស្សបានរៀន​សូត្រនូវការអប់រំ​លើមុខវិជ្ជា​ផ្សេងៗជាទី​កន្លែងបណ្តុះ​បណ្តាលនូវបញ្ញា​ញាណ ទីកន្លែង​បង្កើននូវធ​នធានមនុស្ស​សម្រាប់អនា​គតខ្លួនឯង គ្រួ​សារ​និងសង្គមជា​តិ។ចុងក្រោយ គណៈអធិបតីបា​នធ្វើកា​រស្រោចស្រពសុគន្ធវារី  ដល់ព្រះគ្រូចៅ​អធិការថ្មីនា​ថ្ងៃនេះ​ផងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !