ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករណី​លួច​ម៉ូតូ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធករណី​លួច​ម៉ូតូ

(បន្ទាយមានជ័យ)លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី ​បានដឹកនាំកម្លាំង​មូលដ្ឋានកងរា​ជអាវុធហត្ថស្រុក ចុះឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដូង ឃុំបឹង​រាំង ស្រុកកំរៀង ខេត្តបាត់​ដំបង ពាក់ព័ន្ធករ​ណីលួចម៉ូតូ ដែលបាន​ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិ​បាលិចំការតា​ដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ការឃា​ត់ខ្លួននេះ​ធ្វេីឡេីង​តា​មពាក្យបណ្តឹងឈ្មោះ ណាង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃីឡិក ឃុំបន្ទាយ​នាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូល​ដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឱ្យដឹងថា នៅ​វេលាកេីតហេតុជនរងគ្រោះបានចេញពីសាលារៀន ហើយទៅអង្គុយហូបចំណីនៅតូបលក់ដូរ នៅក្បែរសាលារៀន ដោយទុកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់​ដំ​បងAG-១៨៩៥ ទុកក្បែរនោះ មួយសន្ទុះក្រោយមកស្រាប់តែម្ចាស់តូប បានស្រែក​ប្រាប់ជនរង​គ្រោះថា បាត់ម៉ូតូ​ហើយ ភ្លាមនោះជនរងគ្រោះ និងម្ចាស់តូបបានជិះម៉ូតូ ដើររកក៏បានប្រទះ​ឃើញជន​សង្ស័យកំពុងអង្គុយនៅលើម៉ូតូរបស់ខ្លួន ចម្ងាយពីតូប​លក់ដូរប្រហែល៥០ម៉ែត្រ ខណៈជនសង្ស័យ​កំពុងអ​ង្គុយឆ្កឹះខ្សែភ្លើងម៉ូតូ ហេីយជន​រងគ្រោះ និងម្ចាស់តូបបានចូលទៅចាប់ ហើយបានប្រតា​យប្រត​ប់គ្នា ស្រែកឆោឡោ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថនៅក្បែរនោះ ចេញមកអន្តរាគមន៍ ហើយ​ធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដេីម្បីចាត់កា​រតាមនីតិ​វិធី។ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង ១AG-១៨៩៥ និងកង់ពណ៌ក្រហម  ចំនួន០១គ្រឿង, ទូរស័ព្ទម៉ាក TECNO POVA ពណ៌ទឹក​ប្រាក់  ចំនួន ០១គ្រឿង, ទួលវីសដងជ័រពណ៌ស ចំនួន ០១ដើម។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូរ​បស់ជ​នរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេី​ចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថស្រុកកសាងសំណុំរឿងបញ្ជូនមកកា​ន់បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថ​ខេត្ត​ចាត់កា​របន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅ​តុលាការហើយនៅរសៀលថ្ងៃស្រុក ទី១២ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើ​ម្បីអនុ​វត្តតាមនីតិវិធី

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !