ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ជន​សង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​លួ​ចម៉ូតូ និងប្រើប្រា​ស់​ដោយខុស​ច្បាប់​នូវសា​រធាតុ​ញៀន ត្រូវបាន​កម្លាំងកង​រាជ​ឣា​វុធហត្ថ ​ចាប់ខ្លួន​បញ្ជូ​នទៅ​តុលាការ - ឆេះ​ម៉ូតូ​កង់បី(pass app) ​យ៉ា​ងសន្ធរស​ន្ធៅ ក្រោយពី​ជាងយ​កដែក​កេះទៅ​ឈួល ដើម្បី​ច​ង់​ដឹង​ថាតើ​ក្នុងធុងមា​ន​ហ្គាស​ឬក៏​អត់ - ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ
0

កងរាជអាវុធ​ហត្ថខេត្តបន្ទាយមា​នជ័យ បញ្ជូនជន​សង្ស័យ​៨នាក់ ទៅតុលាការពាក់ព័ន្ធករណី ប្រើ​ប្រាស់​ដោយខុសច្បាប់​នូវសារ​ធាតុញៀន

កងរាជអាវុធ​ហត្ថខេត្តបន្ទាយមា​នជ័យ បញ្ជូនជន​សង្ស័យ​៨នាក់ ទៅតុលាការពាក់ព័ន្ធករណី ប្រើ​ប្រាស់​ដោយខុសច្បាប់​នូវសារ​ធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានក​ងរាជអាវុ​ធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោយលោក វរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលវេលា​ម៉ោង២៣និង៣០នាទី ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះប្រតិប​ត្តិការបង្រ្កា​បករណី​ប្រើប្រាស់ ដោយខុស​ច្បាប់នូវសា​រធាតុញៀន ដោយឃាត់ខ្លួនជ​នសង្ស័យចំនួន​០៨នាក់ រួមមានៈ

ឈ្មោះ គង់ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ននៅ​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ។

ឈ្មោះ ភ្លឺ វីរ៉ា ហៅ បូរ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ឈ្មោះ ផល សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ។

ឈ្មោះ សុវណ្ណ ធៀន ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ឈ្មោះ វុធ រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ឈ្មោះ ណែត ប៊ុនណាត់ ហៅ ដំ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ឈ្មោះ រីម ដារ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត ។

ឈ្មោះ គាំ ដុល្លា ហៅ អាឡា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរដឹ​កជញ្ជូនអាហារ បច្ចុប្បន្ននៅ​ភូមិបាលិលេ​យ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជន​សង្ស័យទាំ​ង៨នាក់ឃា​ត់នៅចំណុ​ចភូមិ​មិត្តភា​ព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹង​ថា មុន​ឈានដ​ល់កា​របង្រា្ក​កា​លយប់ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាន​ធ្វើការចុះ​ល្បាត​ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង រហូតដល់វេលាម៉ោ​ង២៣និង៣​០នា​ទីថ្ងៃខែឆ្នាំដដែល​ កម្លាំងបានចុះល្បាតដ​ល់ចំនុចខាងលេី ក៏បានប្រទះឃេី​ញជនសង្ស័យ​ចំនួន០៨នាក់ កំពុងប្រមូលផ្តុំគ្នាផឹកស៊ីនៅលើដងផ្លូវ មុខបន្ទប់ជួលដែលនាំឱ្យបង្ក​អសន្តិសុខនៅ​តាមដងផ្លូវ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក៏បាន​ឃាត់សួរ​នាំហើយ​បានធ្វើតេ​ស្តរកសារធាតុញៀន ក្នុងទឹកនោមជាលទ្ធផលវិជ្ជមាន(+) ទាំង០៨នាក់។ បន្ទាប់ម​កកម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ នាំមកកា​ន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ដើម្បីចា​ត់ការតាមនីតិវិធី ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៨នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិត​ជា ប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ​ប្រឆាំងគ្រឿ​ងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កង​រាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !