ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។ - ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។
0

ទិវាពិភព​លោកប្រយុទ្ធ​និង​ជម្ងឺ​ អេដស៍​ ០១​ធ្នូ​ ឆ្នាំ​២០២៤​ ក្រោម​ប្រធាន​បទ​ សិទ្ធិ​ ជា​មាគ៍ា​ ឆ្ពោះ​ទៅ​ បញ្ចប់​អេដស៍

ទិវាពិភព​លោកប្រយុទ្ធ​និង​ជម្ងឺ​ អេដស៍​ ០១​ធ្នូ​ ឆ្នាំ​២០២៤​ ក្រោម​ប្រធាន​បទ​  សិទ្ធិ​ ជា​មាគ៍ា​ ឆ្ពោះ​ទៅ​ បញ្ចប់​អេដស៍

ខេត្តបន្ទាយមានជ័យ៖យើងអាចភ្លេចមេ​រោគអេដស៍​ តែអេ​ដស៍​ពុំដែ​លភ្លេច​យើងឡើយ។លោក​ ង៉ោ​ ម៉េងជ្រួន​ ប្រធានកិត្តិយស​សាខាកាកបា​ទក្រហមខេត្តបន្ទាយមានជ័យ​ លើកឡើងបែបនេះ​ក្នុងពិធី​ទិវាពិភព​លោកប្រយុទ្ធនឹង​ជំងឺអេដស៍​ ០១ធ្នូ​ ២០២៤​ ក្រោមប្រធានបទ​ សិទ្ធិ ជា​ មាគារឆ្ពោះ​ទៅ​បញ្ចប់អេដស៍។ ដែរបានប្រារព្ធធ្វើឡើងនាបរិវេណ​វត្ត​ ឃោសត្ថារាម​ ស្រះត្រាច​ ក្នុងសង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ២០២៤​ ដែលបងប្អូ​នអ្នក​ផ្ទុកមេ​រោគអេដ​ស៍ចំនួន​ ៥០គ្រួសារ​ ត្រូវបាន​សាខាកា​កបាទក្រហមផ្ដល់នូវអំណោយ​មនុស្ស​ធម៌ជូន ។

នាឱកាសនោះលោក ង៉ោ​ ម៉េងជ្រួន​ បានអានសារលិ ខិតសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុ នរ៉ានី ហ៊ុនសែន ប្រធានកា កបាទក្រហមកម្ពុជាដែលមានខ្លឹមសារថា​ ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ជាឱកា​សដ៏មានសារៈសំខាន់សម្រាប់គូសបញ្ជាក់ពី​ការយកចិត្តទុកដាក់ រាជរដ្ឋាភិបា​លក្នុងការ​លើក​កម្ពស់ភាព​ មិនរើសអើង​ ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍​ និងការលើ​កកម្ពស់សិទ្ធិរ​ស់នៅ​ស្មើមុ​ខស្មើមាត់​ ជាមួយប្រជាពលរដ្ឋទូទៅ​នៅក្នុងសង្គមជាតិ​ និងជាការបង្ហាញ​ពីវឌ្ឍនភាពកា​រងាររបស់រាជរដ្ឋាភិ​បាលកម្ពុជា​ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី​ ហ៊ុនម៉ាណែត នាយក​រដ្ឋមន្ត្រី​ សម្រេចបានមួយឆ្នាំកន្លងមក​ ក្នុងការឈានឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជា​ ជារួមមាន​ ផ្តល់កា​របង្ការព្យាបាលថែទាំនិងគាំទ្រទូលំទូលាយ​ និងមានប្រសិទ្ធភាព​តាមរយៈ​ការសម្រប​សម្រួលល្អ​ និងប្រើប្រាស់វិធីសាស្ត្រជំរុញការចូលរួមជាពហុវិស័យរួមមានអន្តរាគមន៍ នៃការបង្ការ​ការធ្វើតេស្តនិងអត្រាវិជ្ជមានមេរោគអេដស៍ក្នុងចំណោមក្រុមប្រឈមទៅតាមក្រុមនិងតាមត្រីមាស​ និងអន្តរាគម​ន៍គន្លឹះនៃការថែទាំនិងព្យាបាលជំងឺ​ ដើម្បីធនធានមនុស្សប្រកបដោយសុខភាពល្អ​ ធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពសង្គម​ និងបង្កើតបរិយាកាសអំណោយផល​ អោយក្រុមប្រជា​ជនគន្លឺះ​ និងអ្នកផ្ទុកមេរោគអេដស៍​ បានទទួលសេវាអេដស៍​ សេវាសុខាភិបាល​ និងសេវាគាំ​ទ្រផ្នែក​ច្បាប់​និងសង្គមប្រកបដោយប្រសិទ្ធភាពតាមរយៈពង្រឹងពង្រីកនិងពន្លឿន​ កម្មវិធីគាំពារសង្គម​ លើកកម្ពស់ការបញ្ចប់ការមាក់ងាយ​ និងការរើសអើងដោយ​ប្រកាន់ខ្ជាប់នូវគោ​លការណ៍​សុខភាពនិង​បរិស្ថាន ។ លោក បានបន្តថា ក្នុងវិស័យមនុស្សធម៌​ កាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរ​ជនឆ្នើម​ថ្នាក់ជាតិនឹងបន្តពង្រឹងការចូលរួមជាមួយ​រាជរដ្ឋាភិបាល​ ឲ្យបានទ្វេដងដោ​យផ្តោតនៃការយកចិត្តទុកដាក់ទៅលើអាទិ​ភាពគន្លឹះ​ បីជាចម្បងគឺទី១​ ការអប់រំ​លើកកម្ពស់​ការយល់ដឹង ការបង្ការការចម្លង​មេរោគអេដស៍នៅក្នុងសហ​គមន៍និងនៅតា​មគ្រឹះស្ថានអប់រំជា​ពិសេសក្នុងចំណោមយុវវ័យនិងការបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ទី២​ ការផ្តល់សេ​វាគាំទ្រ​សង្គម​ ជួយដ​ល់ជនរងគ្រោះ​ ដោយសារមេរោគអេដស៍​ និងជំងឺអេដស៍​ ទី៣​ លើកកម្ពស់​ការកា​ត់បន្ថយ ឈានទៅលុបបំបាត់ទាំងស្រុងរា​ល់ទម្រង់រើសអើងនិងមាក់ងាយលើ​អ្នកផ្ទុកមេរោគ​អេដស៍និងជំងឺអេដស៍។ គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌​ ដែលបានយកម​កផ្តល់ជូនដ​ល់បងប្អូន​ក្នុងឱកា​សនេះម្នាក់ៗ​ ទទួលបា​ននូវអង្ករ​ ២៥គីឡូក្រាម​ មី១កេស​ ត្រីខ១០កំប៉ុង ទឹកត្រី​១យួរ​ ទឹកដោះគោខាប់២កំប៉ុង ស្ករ ១គីឡូក្រាម​ ប្រេងឆា១​ ដប​ នំប្រៃ១ធុង​ និងថវិកាមួយចំនួន។ ក្នុងនោះ​ផងដែរព្រះអង្គ​ ពេជ្រ​ សីហាព្រះចៅអធិការវត្ត​ ឃោសសត្ថារាម​ ស្រះត្រាច​ ព្រះអង្គបាន​បន្ថែមនូវអំ​ណោយចែកជូនដល់បងប្អូននូវ​ អង្ករ១០គីឡូក្រាម​ ទឹកបរិសុទ្ធចំនួន២យួរ​ ភេសជ្ជៈមួយថង់​ និងថវិកា​ ១ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !