ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត នឹងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពផ្លូវ១ខ្សែចាប់ពីកែងមិត្តភាពមកដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលមានប្រវែងប្រមាណ៥៨០ម៉ែត្រ ដែលរងការខូចខាតពីពេលកន្លងមក ។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានពិនិត្យនិងសម្រេចជួសជុលនិងស្ថាបនាផ្លូវ១ខ្សែនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងការធ្វើដំណើរឱ្យបានលឿននិងឆាប់រហ័សនិងមានសុវត្ថិភាពផងនោះ សម្រាប់មកកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត បានងាយស្រួល ។ ដោយមានការឧបត្ថម្ភ ការជួសជុលនិងស្ថាបនា ដោយ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឯកឧត្តម យ៉ាង គីមហ៊ុយ និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងជាថវិការមួយចំនួនទៀតរបស់សប្បុរសជន ដែលបានចូលរួម។

ប៉ោយប៉េត, ថ្ងៃព្រហស្បតិ៍ ១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥
























