ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯក​អគ្គរដ្ឋ​ទូតវិសា​មញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯក​អគ្គរដ្ឋ​ទូតវិសា​មញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា

(ភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmo​sumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរា​ជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការ​ក្រសួ​ងសុខា​ភិបាល

នាឱកាសនោះឯកឧត្តមឯ​កអគ្គរដ្ឋទូត បានថ្លែងអំណ​រគុណ ឯកឧត្តមសា​ស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបា​នអនុញ្ញា​តក្នុងជំនួប​ពិភាក្សាកា​រងារដ៏​មានតម្លៃនេះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​បញ្ជាក់អំ​ពីគោ​លបំ​ណង​នៃកិច្ចជំនួ​បក្នុង​គោលបំណងពិភាក្សា និងពន្លឿនការ​ចុះអនុស្សរណៈនៃ​ការយោគ​យល់គ្នារវា​ងក្រ​សួងសុខាភិបាលនៃប្រទេសទាំងពីរ និងការពង្រីកការវិនិយោគលើឱសថ និងបរិក្ខារ​ពេទ្យក្នុងប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការលើ​ការផ្តល់អាហារូប​ករណ៍ចំពោះនិ​ស្សិតក្នុងវិស័​យសុខាភិបាល

ជាកិច្ចឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមស្វាគមន៍ និងបានជម្រាបជូន អំពីអាទិ​ភាពវិស័យ​សុខាភិបាល​ទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច។ ភាគី​ទាំងពីរ បានឯកភាពរួមជាគោល លើការចុះអនុស្សរ​ណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ នាពេលខា​ង​មុខនេះ និងឈានទៅរកការពង្រីកកិច្ច​សហប្រតិបត្តិការ​លើចំណុចជា​ក់លាក់បន្ថែម​ផ្សេងៗទៀ​តផងដែរ

ជាចុងក្រោ​យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌូនេស៊ី តាមរយៈឯក​ឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់​ជំហរបន្តគាំទ្ររួម​ចំណែកជាមួយនឹង​កិច្ចខិត​ខំប្រឹង​ប្រែងរ​បស់ក្រសួងសុខាភិបា​លនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុ​ខុមាលភា​ពរប​ស់​ប្រជាជនកម្ពុជា ដើម្បីរួមចំណែ​កជាមួយរាជរដ្ឋាភិ​បាលកម្ពុជាឈា​នទៅ​សម្រេ​ចបាននូវកា​រគ្របដណ្តប់សុខភា​ពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិ​បាល​អាណត្តិទី​៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចម​ហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !