ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

មន្ត្រីសាខា​កាកបាទក្រហ​មខេត្តបន្ទាយមានជ័យ បានសហការ​ជាមួយ​អាជ្ញា ចុះអ​ប់រំផ្សព្វផ្សាយ យល់ដឹងស្តីពី ការគាំពារមាតាទារក និងកុមារ អនាម័យ ទឹកស្អាត បរិស្ថាន

មន្ត្រីសាខា​កាកបាទក្រហ​មខេត្តបន្ទាយមានជ័យ បានសហការ​ជាមួយ​អាជ្ញា ចុះអ​ប់រំផ្សព្វផ្សាយ យល់ដឹងស្តីពី ការគាំពារមាតាទារក និងកុមារ អនាម័យ ទឹកស្អាត បរិស្ថាន

ខេត្តបន្ទាយមានជ័យ៖ដើម្បីស្វែងយល់ពីសុខភាព ការបម្រែបម្រួលអាកាស​ធាតុ​និងគន្លឹះ​នៃការការ​ពារ ក្រុមអន្តរាយធម្មជាតិផ្សេងៗ ដែលកំ​ពុងកើតមានឡើង​លើប្រទេសកម្ពុជាយើង នៅថ្ងៃទី២០២១ ខែមីនា ឆ្នាំ២០២៤ មន្ត្រីសាខា​កាកបាទក្រហ​មខេត្តបន្ទាយមានជ័យ បានសហការ​ជាមួយ​អាជ្ញា​ធរភូមិ ឃុំ បានចុះអ​ប់រំផ្សព្វផ្សាយ យល់ដឹងស្តីពី ការគាំពារមាតាទារក និងកុមារ អនាម័យ ទឹកស្អាត បរិស្ថាន ដើម្បីសហគមន៍មានសុខភាពល្អ ទាំងមានភាពធន់ ទៅនឹងអាកា​សធាតុការកា​ត់បន្ថយថង់​ប្លាស្ទិក ពិសេសស្ត្រីមាន​ផ្ទៃពោះនិងស្ត្រីក្នុងវ័យបន្តពូជសរុបចំនួន ៨៥ប្រាំនាក់ មកពី ៤ភូមិ ក្នុងឃុំ​បត់ត្រង់ស្រុក មង្គលបូរី។

លោកស្រី សុខ លាភា ជាអនុប្រ​ធានប្រតិបត្តិ​សាខាកាកបា​ទក្រហមខេត្ត បានឲ្យដឹងថា សកម្មភា​ពនៃការអប់រំផ្សព្វផ្សាយ តាមសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលក្នុង​នោះជាស្ត្រីចូលរួម ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានស្វែងយល់អំពី ការគាំពារមាតា ទារក កុមារ ស្ត្រីមា​នផ្ទៃពោះនិងស្ត្រី ក្នុងវ័យបន្តពូជជាងនេះទៀតសោត ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​នៃគ្រោះម​ហន្តរាយ ការប្រែប្រួលអាកាសធាតុ ដូចមានទិសស្លោកមួយថា រួមគ្នាជាមួយកា​កបាទ​ក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ

លោកស្រីបានបន្តថា ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិ ប្រាំពីរនេះនឹងនាំទៅដល់ការទទួលបាន សេវាថែទាំសុខភាព និងការព្យាបាលប្រកបដោយ គុណ​ភាព ជាពិសេសសេវាថែទាំសុខភាពមាតាទារកនិងកុមារ នៅកម្ពុជា​ក្នុងបរិប​ទនេះកា​កបាទ​ក្រហម​កម្ពុជា និងក្រុមការងារ ឥស្សរៈជនឆ្នេីម ថ្នាក់ជាតិ ប្ដេជ្ញាចិត្តចូលរួមគាំ​ទ្រនឹងខិតខំបន្ត​អប់រំផ្សព្វ​ផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ការថែទាំសុខភាពមុនពេលរៀបការ ក្នុងពេលមានផ្ទៃពោះ ពេលសម្រាលការថែទាំសុខភាព មាតាទារកនិងកុមា​រអាចទប់​ស្កាត់ជំងឺឆ្លងដូ​ចជា ចម្លងមេរោ​គអេដស៍ ស្វាយ និងថ្លើមប្រភេទបេ ពីម្ដាយទៅកូនដើម្បីសម្រេចបាននូវគោលដៅក្រោម ៥ភាគរយ​នៅ​ឆ្នាំ២០២៥ខាងមុខនេះ។ចុងបញ្ចប់នៃកម្មវិធី សាខាកាកបាទក្រហមបានចែកជូន នូវកាដូ១ ចំនួន ដល់ស្រ្តី ទាំង ៨៥ នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !