ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងកម្លាំងអន្តរាគមន៍ កងពល​តូចថ្មើរជើងលេខ៥១ ចុះជួយរុះរើ និងជួស​ជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរង​គ្រោះដោ​យខ្យល់កន្រ្តាក់

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងកម្លាំងអន្តរាគមន៍ កងពល​តូចថ្មើរជើងលេខ៥១ ចុះជួយរុះរើ និងជួស​ជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរង​គ្រោះដោ​យខ្យល់កន្រ្តាក់

(បន្ទាយមានជ័យ)៖នាថ្ងៃទី៦ ខែឧ​សភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​ កងពលតូច​ថ្មើរជើងលេខ៥១ បាន​ចាត់តាំ​ងកម្លាំងអន្តរាគ​មន៍ វរសេនាតូចថ្មើរជើង​លេខ៥១៤ ចំនួន១០០​នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯ​ក ណក់ នា ជំនួយការសេនាធិការ វរសេនា​តូចថ្មើរជើងលេខ៥១៤ សហ​ការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួ​សជុល​ផ្ទះជូន​ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៦៥ខ្នង ប្រើប្រាស់​ស៍ង្កសីចំនួន ១០៤៣ សន្លឹក ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២វេលាម៉ោង១៦:៤០នាទី មានភ្លៀងធ្លាក់ និងលា​យឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន ។ ដោយមាន​ការយកចិត្ត​ទុកដា​ក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ជួយសម្រួល​នូវទុក្ខលំបាក​របស់​ប្រជាព​លរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួម​ជាមួយអាជ្ញាធរ​មូលដ្ឋានបានរួ​មគ្នាខិតខំ​ជួយជួសជុលជូន​ប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរ​គុណយ៉ាងជ្រាល​ជ្រៅបំផុ​តជូនចំ​ពោះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដែលតែងតែយកចិត្តទុកដា​ក់ចំពោះប្រជាពលរដ្ឋជួប​ការលំបាក​គ្រប់​ទីកន្លែង និងគ្រប់វេលា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !