ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសា​ទរខួប​លើកទី១៦១ ​ទិវាពិភព​លោ​កកាក​បាទក្រហម និង​អឌ្ឍចន្ទក្រហម​ ៨ឧសភា ឆ្នាំ២០២៤

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសា​ទរខួប​លើកទី១៦១ ​ទិវាពិភព​លោ​កកាក​បាទក្រហម និង​អឌ្ឍចន្ទក្រហម​ ៨ឧសភា ឆ្នាំ២០២៤

ខេត្តបន្ទាយមានជ័យ៖រួមគ្នាជាមួយកាក​បាទក្រហ​មកម្ពុជា ដើម្បីសហគម​ន៍មានសុខភាពល្អ និង​មាន​ភា​ពធន់​និងអាកា​សធាតុ ។នេះជាប្រធានបទអ​បអរខួបទី១៦​១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ដែលរៀប​ចំដោយ​សាខាកាកបាទក្រហមខេត្តបន្ទាយមា​នជ័យ នាព្រឹកថ្ងៃទី៨ ខែឧ​ស​ភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ និងជាប្រធា​នក្រុមការងា​ររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយ។ 

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា កាកបា​ទក្រហម​កម្ពុជា គឺជាស្ថាប័នមនុស្សធម៌​បំពេញតួ​នាទី ជាជំ​នួយការឱ្យអា​ជ្ញាធរសាធារណៈ ក្នុងវិស័យ​មនុស្សធម៌ស្រ​បតាមយុទ្ធសាស្ត្រ២០២០២០៣០ របស់​កាកបាទក្រហមកម្ពុជា ជាក់ស្តែង ចាប់ពីខែ​ឧសភា ឆ្នាំ២០២៣​ ដល់ខែមេសា ឆ្នាំ២០២​៤នេះ សាខាបា​នយកចិ​ត្តទុកដា​ក់បង្កើនកិច្ច សហប្រតិ​បត្តិកា​រកាន់តែ​ជិតស្និទ្ធថែមទៀត​ជាមួយអាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ សប្បុរសជន និងផ្នែកពាក់ព័ន្ធ​ក្នុង​ការឆ្លើយតបផ្តល់អំណោ​យដល់គ្រួសាររងគ្រោះ​ និងងាយរងគ្រោះបា​នចំនួន៨៨០គ្រួសារ ក្នុង នោះមា​នខ្យល់កន្ត្រាក់, ទឹកជំនន់, អគ្គិភ័យ, ស្លាប់ដោយលង់ទឹក និងគ្រួសារក្រីក្រ។ អំ​ណោយ​ជាថវិកា ឬ សម្ភារៈ ​ដែលសាខាទទួលបាន​ពីការបរិច្ចាគនេះ​ យើងខ្ញុំសូមសន្យាថា នឹង គ្រប់គ្រងដោ​យហ្មត់ចត់ប្រក​បដោយគណ​នេយ្យភាព និងតម្លាភាពគ្រប់កាលៈទេ​សៈស្របតាមបទ​បញ្ញត្តិ​ហិរញ្ញវត្ថុរប​ស់កាកបាទក្រហមកម្ពុជា និងប្រើប្រាស់​ធនធានទាំ​ងអស់នោះឲ្យចំគោលដៅ។  

លោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយស​សាខាកាកបាទក្រហមខេត្ត បានឡើងអានសា​រលិខិតសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជាមានខ្លឹមសារបញ្ជាក់ថា សម្រាប់​ឆ្នាំ​២០២៤​នេះ ប្រធានបទ រួមគ្នាជាមួយកា​កបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមា​នភាពធ​ន់នឹងអាកាសធាតុ មានគោលបំណងសំខា​ន់បង្ហាញពីកា​រប្តេជ្ញាចិត្តរបស់​កាកបាទ​ក្រហម​កម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការ​អប់រំផ្សព្វផ្សាយ​ស្តីពីការថែទាំសុ​ខភាពប​ឋម​តាមសហគមន៍ និង ពង្រឹងភាពធន់នឹង​អាកាសធាតុ ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកា​រអនុវត្តវិធានការ​គន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លា​ប់ដែល​មាន ដើម្បីពង្រឹងសេ​វាថែទាំសុខភា​ព ឆ្ពោះទៅ​ការគ្របដណ្តប់សុខភាពជាសាកល ធានា​សុវត្ថិភា​ពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឌិត ទីណា  បានមានប្រសាសន៍ថា ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិភ័យ និងកា​របាត់បង់ដែលមិនធ្លាប់មានពីមុនមក សហព័ន្ធអន្តរ​ជាតិនៃសមាគ​មកាកបាទក្រហម​និងអឌ្ឍចន្ទ​ក្រហម កំណត់យក​ប្រធានបទ “ថែរក្សាមនុស្សជាតិ ឱ្យរស់រានមានជីវិត” សម្រាប់ទិវាពិភ​ពលោកកា​កបាទ​ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដែល បង្ហាញអំពីការចូលរួមយ៉ាង​ក្រៀមក្រំជា​មួយ​អ្នករងគ្រោះ និងងាយរងគ្រោះនៅទូទាំងពិភពលោក ព្រមទាំង ជំរុញការចូលរួមលើកកម្ពស់​សេចក្តី​ថ្លៃថ្នូររប​ស់មនុស្សជាតិ សម្រាលទុក្ខលំបាក និងពង្រីកការផ្តល់ជំនួយ មនុស្សធម៌ដល់​ប្រជាជន​ដែលកំពុងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ធ្ងន់ធ្ងរ ជាពិសេស នៅតំបន់ដាច់ស្រយាល និងតំបន់ពិបា​កទៅដល់។ 

គួរបញ្ជាក់ថាថវិកាដែលប្រមូលបាន នាឱកាសនេះ គិតជាប្រាក់ដុល្លារសហរដ្ឋអាមេរិកចំនួន ជាង ២១ម៉ឺនដុល្លារ នេះគឺជាតួ​លេខបឋម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !