ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយ​តម្លៃ​ជាវិជ្ជមាន និងមា​នសុទិដ្ឋិ​និយមខ្ពស់​ចំពោះការចូលរួម​លើកក​ម្ពស់​គុណភាព​សេវាសង្គម និងកិច្ចគាំពា​រកុមាររបស់អង្គការយូនីសេហ្វ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយ​តម្លៃ​ជាវិជ្ជមាន និងមា​នសុទិដ្ឋិ​និយមខ្ពស់​ចំពោះការចូលរួម​លើកក​ម្ពស់​គុណភាព​សេវាសង្គម និងកិច្ចគាំពា​រកុមាររបស់អង្គការយូនីសេហ្វ

(ភ្នំពេញ)៖ពីវេទិកា​អធិប​តីនៃពិធីបើកសិក្ខា​សាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្ត​ភាពជាដៃគូរ​វាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់​អភិបាលកិច្ចរដ្ឋបាល​ថ្នាក់ក្រោ​មជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហា​ញកា​រកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថា​ប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ព​ស់គុណ​ភាព​សេ​វាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។

អង្គការយូនីសេហ្វ បានចាប់ផ្តើមធ្វើការ​ដោយផ្ទាល់ជាមួយក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់​ព័ន្ធមួយចំនួន​ទៀតរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងលើ​កកម្ពស់សេវាសង្គម​នៅរដ្ឋបាលថ្នាក់​ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ចាប់ពីឆ្នាំ២០១៨មក។ អង្គការអន្តរជា​តិមួយនេះ បានធ្វើកិច្ចស​ហប្រតិបត្តិកា​រលើវិស័យអប់រំ វិស័យសុខាភិបាល កម្មវិធីអាហារូបត្ថម្ភ វិស័យទឹកស្អាត និងអនាម័យ មានទំហំថវិកាសរុបជាមធ្យមក្នុងរង្វង់ ២០លានដុល្លារ ក្នុងមួយឆ្នាំ។  នេះបើតាមរបាយការណ៍ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង​មហាផ្ទៃ ក្នុងសិក្ខាសាលាដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានាថ្ងៃនេះ គឺជាការបន្តបេសកកម្មរវាងយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគ្រប់​ភាគីពាក់ព័ន្ធមា​នការយល់ដឹងកាន់តែច្បាស់ និងគ្រប់ជ្រុងជ្រោយអំពី អភិក្រមនៃរដ្ឋបា​លថ្នាក់ក្រោម​ជាតិ លើភាពជាដៃគូរវាង​រាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់​ប្រព័ន្ធអភិ​បាល​កិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២៤ ដល់២០២៨ និងដើម្បីធានាឱ្យ​ការអនុវត្ត​ផែនការរំកិលរយៈពេល ២ឆ្នាំ២០២៤២០២៥ និងផែនកា​រឆ្នាំបន្តបន្ទាប់ប្រព្រឹត្តទៅដោយរលូន ដោយ​ផ្ដោតលើខេត្តគោ​លដៅចំនួន ៦ រួមមាន ៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹង​ត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

លោកបណ្ឌិត វីល ផាកស៍ នា​យកអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម​ខ្ពស់​ចំពោះការបន្តកិច្ចសហប្រតិបត្តិការនេះ និងបានបង្ហាញការកត់សម្គាល់ថា កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោមជាតិនៅកម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកម្ពស់សិទ្ធិកុមារ និងទទួល​បានការវាយតម្លៃជាវិជ្ជមានពីអង្គការសហប្រជាជាតិផងដែរ។ លោកក៏បង្ហាញកា​រកត់ស​ម្គាល់អំពី​យុទ្ធ​សាស្រ្តប​ញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក៏បានដាក់បញ្ចូលនូវយន្តការធានាការអភិវឌ្ឍធនធានមនុស្ស រួមទាំងគោលនយោ​បាយគាំពា​រកុមារ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រ​សួង​មហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការគាំទ្រ កិច្ចខិតខំប្រឹ​ងប្រែង និងកិច្ចសហការដ៏ល្អរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ក្នុងការ​លើក​កម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រីជាម្តាយ និងកុមារ ព្រមទាំងជន​ងាយរង​គ្រោះ​ផ្សេងៗទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ប្រកបដោ​យចីរភាព និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !