ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

ខួបអនុស្សាវរីយ៍​នគរបាល​ជាតិ ៖ ឯកឧត្ត​មអភិសន្តិបណ្ឌិត ​ស សុខា រម្លឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងក​ត់សម្គាល់អំ​ពីការប្រែប្រួលរ​បៀបរបបធ្វើការ ព្រម​ទាំងឥរិយាបទជាវិជ្ជមានរបស់មន្រ្តី!

ខួបអនុស្សាវរីយ៍​នគរបាល​ជាតិ ៖ ឯកឧត្ត​មអភិសន្តិបណ្ឌិត ​ស សុខា រម្លឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងក​ត់សម្គាល់អំ​ពីការប្រែប្រួលរ​បៀបរបបធ្វើការ ព្រម​ទាំងឥរិយាបទជាវិជ្ជមានរបស់មន្រ្តី!

(ភ្នំពេញ)៖អបអ​រអបអរ​សាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំ​ណើតនគរបា​លជាតិកម្ពុជា ១៦ ឧស​ភា ១៩៤៥១៦ ឧសភា ២០​២៤! ក្នុងពិធីដែល​ប្រារព្ធឡើង​យ៉ាងមហោឡារិក នៅទីស្ដី​ការក្រសួងម​ហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែឧស​ភា ឆ្នាំ២០២៤ ឯកឧត្តម​ នាយឧត្តមសេនីយ៍ អភិសន្តិប​ណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ព​ស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា បានថ្លែងរម្លឹកដល់​គុណូបការៈបុព្វបុរស រៀម​ច្បង យុទ្ធជន យុទ្ធនារី នគរបាលជាតិ គ្រប់ជំនាន់ដែលបា​នតស៊ូឆ្លងកា​ត់រាល់ការ​ប្រែប្រួល​ដ៏ស្មុគ្រស្មាញ នៃនិន្នាការសង្គម បង្កើតបាន​នូវសមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិ​សុខជា​តិ និងភាពសុខក្សេមក្សាន្តរប​ស់ប្រជាជន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អ​ភិសន្តិបណ្ឌិត ស សុខា ក៏បានរម្លឹកចំៗ ឥស្សរជនជាអតី​តថ្នាក់ដឹកនាំ​សំ​ខាន់ៗ រួមមាន ៖ សម្ដេចតេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទា​ល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងម​ហា​ផ្ទៃ និងឯកឧត្តម នាយឧត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន អតីតអគ្គស្នង​ការនគរបាលជាតិ ដែលបានដឹកនាំគ្រប់​គ្រងកង​កម្លាំងនគរបាលជាតិ ឱ្យមានកា​រវិវឌ្ឍរីកចម្រើន ទាំងគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ សម្រេចបា​ននូវបេសកកម្មដ៏ឧត្តុងឧត្តមក្នុង​ការបម្រើជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកា​សនោះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់​ដឹកនាំជាន់ខ្ពស់នគ​របាល​ជាតិថា ទិវាខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត លើកទី៧៩ នៃការចាប់បដិសន្ធិអ​ង្គប្រតិបត្តិច្បាប់នគរបា​លជាតិកម្ពុជា ដែលប្រសូត្រ​ចេញពីស្នាព្រះហស្តរប​ស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះម​ហាវីរក្សត្រ ព្រះបរមរតន​កោដ្ឋ ហើយការប្រារព្ធខួបអនុស្សាវរីយ៍ នាពេលនេះ ក៏ស្រប​ពេ​លដែលរាជរដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៧ នៃរដ្ឋសភា បាន និងកំពុងឈរជើងយ៉ាងរឹងមាំ ធ្វើដំណើ​រប្រក​បដោយភាពស្វាហាប់ និងជាពិសេសបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឆ្លើយត​ប​ទៅនឹងបញ្ហាប្រឈមនានា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្រ្តី នៃកម្ពុជា។

ទន្ទឹមនឹងបានរម្លឹកដល់ស្នាដៃរបស់អតីតថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់ជំនាន់ ឯកឧត្តមអភិ​សន្តិ​បណ្ឌិត ស សុខា ដែលជាអ្នកដឹកនាំបន្តវេន ក៏បានបង្ហាញការកត់សម្គា​ល់អំពីវឌ្ឍនភាពថ្មីក្នុង​ចំណោម​មន្រ្តីរាជការ និងកងកម្លាំងនៃក្រសួងមហាផ្ទៃ ចាប់ពីដើមនីតិកាលទី៧ មក គឺការប្រែប្រួលរ​បៀបរបប និងឥរិយា​បថធ្វើការងារ ក្នុងការបំពេញតួនាទីបម្រើសេវាប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដោតលើលើមូលដ្ឋានដឹកនាំសម្អាតផ្ទះយើង របស់សម្ដេចធិបតី ដែលនាំឱ្យមានកា​រពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងលើកកម្ពស់សមត្ថភាពមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងការប​ង្កើត​នូវបរិយាកាសកក់ក្ដៅ មានជំនឿទុកចិត្តពីប្រជាពលរដ្ឋ សហការចូលរួមអនុវត្ត​គោលនយោ​បាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

យ៉ាងណាក៏ដោ​យ ក្នុងស្ថានភាពពិភពលោក កំពុងជួបបញ្ហាប្រឈាមជាច្រើន ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលជាតិ មានភារកិច្ចទទួល​ខុសត្រូវដោះស្រា​យវិញ្ញាសា​ដ៏ស្មុគស្មាញទាំងនោះ ដើម្បីធានាឱ្យខាងតែបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភា​ពសង្គម។ ក្នុងចំណោមអនុសាសន៍សំខាន់ៗ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំកង​កម្លាំងនគរបាល​ជាតិគ្រប់រូប ត្រូវបន្តលើកកម្ពស់ឆន្ទៈ មនសិការស្នេហាជាតិ ស្នេហាវិជ្ជាជីវៈ និងខិត​ខំប​ញ្ចេញសកម្មភាព ឱ្យបានសស្រាក់សស្រាំ ដើម្បីចូលរួមរក្សាការពារសុខសន្តិភាព និងរបៀបរៀ​បរយសង្គមឱ្យកាន់តែវិវឌ្ឍល្អប្រសើរថែមទៀត ដើម្បីភាពសុខដុមរមនា និងវិបុលភាពរបស់ជាតិ និងប្រជាជ​ន។

សូមបញ្ជាក់ជូនថា​ កងកម្លាំងនគរបាលជាតិ បានចូលរួមប្រកៀកស្មាយ៉ាងជិតស្និទ្ធ ជាមួយកងយោធ​ព​លខេមរភូមិន្ទ និងសមត្ថកិច្ចពាក់ព័ន្ធ ការពារបានយ៉ាងរឹងមាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ធានាប្រក្រតីកម្មស្ថាប័​នជាតិ ធានាសុវត្ថិភាពព្រះមហាក្សត្រ និងឥស្សរជន ថ្នាក់ដឹកនាំប្រទេស ព្រមទាំងការរៀបចំព្រឹត្តិការណ៍នយោបាយជាតិ អន្តរជាតិ ចាត់វិធានការទប់ស្កាត់ និងប្រឆាំង មិន​ឱ្យកើ​តមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពវិឆ្ឆេតកម្ម វិទ្ធង្សនា បង្កចលាចល​ផ្តួលរំលំរា​ជរដ្ឋា​ភិបាលស្របច្បាប់ ឬការញុះញង់ណាមួយ ដែលបង្កឱ្យមានអស្ថិរភាពក្នុងសង្គម ព្រមទាំងធានា​ប្រក្រតីភាពនៃសេវា​សាធារណៈមួយំនួនទៀត។ នេះបើតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងកា​រនៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !