ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា ជួបថ្នា​ក់ដឹកនាំ​សា​លានគ​របាលប្រជាជន ភាគខាងត្បូង​ប្រទេស​វៀតណាម - អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន
0

រដ្ឋបាលខេត្តប៉ៃលិន ​ប្រកាសដឹកសិស្សនិស្សិតដែលទៅសិក្សា នៅឯខេត្តបាត់ដំបង ​ដោយមិនគិតថ្លៃ ​និងកំណត់ពេលវេលា និងទីតាំងចេញ​ដំណើរច្បាស់លាស់

រដ្ឋបាលខេត្តប៉ៃលិន ​ប្រកាសដឹកសិស្សនិស្សិតដែលទៅសិក្សា នៅឯខេត្តបាត់ដំបង ​ដោយមិនគិតថ្លៃ ​និងកំណត់ពេលវេលា និងទីតាំងចេញ​ដំណើរច្បាស់លាស់

(ប៉ៃលិន)​៖នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាល​ខេត្តប៉ៃលិន បានចេញសេចក្តី​ប្រកាសជូន​ដំណឹង ដល់សា​ធារណជ​ន មាតា បិតា អាណាព្យាបាល​ និងសិស្ស និស្សិតទូទាំងខេត្តប៉ៃលិន ​ឲ្យ​បាន​ជ្រាបថា ដើម្បីចូល​រួមចំណែក​កាត់បន្ថយការ​លំបាក ការចំណាយ និងកាត់បន្ថយ​ហានិភ័យ​ផ្សេងៗដែលអាច​កើតមានឡើង ចំពោះ​សិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោ​ចក្រយាន ក្នុងគោ​លបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្ត បាត់ដំបង រដ្ឋបាលខេត្តប៉ៃលិ​នបាននឹងរៀប​ចំដាក់ឱ្យដំណើរ​ការរថយន្តក្រុង សម្រាប់ធ្វើការដឹ​កជញ្ជូនសិស្ស និស្សិតជារៀង​រាល់សប្តាហ៍ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាង​ក្រោម៖

ថ្ងៃសុក្រ៖ ចេញដំ​ណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង ​នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណត់​រថយន្ត នៅសួន​ច្បារសួនកុមារ ទល់​មុខវិមានឯករាជ្យខេត្តប៉ៃលិន

ថ្ងៃអាទិត្យ៖ ចេញ​ដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង សេចក្តីដូចបា​នជម្រាបជូ​នខាងលើ សូម សាធារណជន មាតា បិតា អាណាព្យាបាល និងសិស្ស និស្សិត ដែលមានបំណង​ចង់ធ្វើដំណើរតា​មរថយន្តក្រុងរបស់រដ្ឋបាលខេត្ត សូមធ្វើការទំនាក់ទំ​នងមក ទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩២៩៥/ ០១៦ ៤១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ម៉ោងធ្វើការចាប់ថ្ងៃជូនដំណឹងតទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !