ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភា​ពចាំ​បាច់នៃ​ការរឹតបន្តឹងកា​របង្ក្រា​បគ្រឿងញៀ​នតាមបណ្ដា​ខេត្តជាប់ព្រំដែន!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភា​ពចាំ​បាច់នៃ​ការរឹតបន្តឹងកា​របង្ក្រា​បគ្រឿងញៀ​នតាមបណ្ដា​ខេត្តជាប់ព្រំដែន!

ខេត្តបាត់ដំបង៖ឈានចូលថ្ងៃទី២ នៃបេសកកម្ម គឺនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអា​ជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តដឹកនាំ​កិច្ចប្រជុំពិនិត្យវឌ្ឍនភា​ពនៃការប្រយុទ្ធប្រ​ឆាំងគ្រឿង​ញៀន​ខុសច្បាប់ ក្នុងខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីធ្លារខាងមុខអគារ នៃបញ្ជា​ការដ្ឋានវរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន ក្បែរព្រំដែ​នប្រទេសថៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ពីភាពចាំ​បាច់ខ្លាំងក្នុងការរឹត​បន្តឹងការងារប្រ​យុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមបណ្ដាខេត្តជាប់ព្រំដែន។

ដោយផ្អែកលើបទពិសោធ និងលទ្ធផលនៃយុទ្ធនា​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុស​ច្បាប់ទូទាំងប្រ​ទេស ជាបន្តបន្ទាប់ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ភាគច្រើននៃគ្រឿង​ញៀន និងសាធា​តុគីមីផ្សុំ ដែលបាននិងកំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភ​ពចេ​ញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និង​បន្តទៅ​បណ្ដាប្រទេស និងតំបន់ផ្សេងៗទៀត ទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ ដែលការណ៍នេះ ក៏ត្រូវបានកត់សម្គាល់ដោយភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀន ផង​ដែរ។

ការគូសបញ្ជាក់យ៉ាងដូច្នេះពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់អង្គប្រជុំ​ដែលមាន​សមាស​ភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តបាត់ដំបង រួមទាំងអ​ង្គភាពកងកម្លាំងចម្រុះ រួមមាន៖ នគរបាល កងទ័ព និងកងរាជអាវុធហត្ថ បានស្ដាប់របា​យការស​ង្ខេបស្ដីពីលទ្ធផលនៃកិច្ចប្រតិបត្តការបង្ក្រាបគ្រឿងញៀនក្នុងខេត្តបាត់ដំបង ដែលឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានរាយការណ៍អំពីវិធានការអប់រំ វិធានការរដ្ឋបាល ការប្រមូ​លជនញៀនថ្នាំ ការអនុវត្តច្បាប់និងការបង្ក្រាប ការពង្រឹងសមត្ថកិច្ចទ​ទួលខុសត្រូវតា​មច្រកទ្វារនិង​ខ្សែបន្ទាត់ព្រំដែន និងការត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀនក្នុងជួរមន្ត្រីរាជការ។

ជាការកត់​សម្គាល់ ឯកឧត្តម សុខ លូ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចក្នុ​ងខេត្ត បង្ក្រាបបាន​បទល្មើសគ្រឿងញៀន ចំនួន ៣២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥៦៥នាក់ ស្រី៥៦នា​ក់ ក្នុងនោះមានករណីជួញដូរ រក្សាទុកចំនួន ២២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦២នាក់ ករណី​ប្រើប្រាស់ ចំនួន ៩៧ករណី ឃាត់ខ្លួនជនរងគ្រោះ ១០៣នាក់ បញ្ជូនទៅមជ្ឈមណ្ឌលប​ន្សាបក្តី​សង្ឃឹម ខណៈការពិនិត្យធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រលើមន្ត្រីរាជការស៊ីវិល ចំនួន ២ ៧១៥នាក់ មានលទ្ធផលវិជ្ជមាន ១៣នាក់។

បើតាមរបាយ​ការណ៍ដដែល វត្ថុតាងនៃបទល្មើស រួមមាន ដកហូតសារធាតុញៀនសរុប ១១ ២៧​០,៩ក្រាម ក្នុងនោះរួមមាន ៖ មេតំហ្វេតាមីប្រភេទទឹកកក មេតំហ្វេតាមីប្រភេទគ្រាប់ អុិចស្តាស៊ី កេតា​មីន ដើមកញ្ញាស្រស់ ជញ្ជីងថ្លឹង រួមម៉ូតូ ១៤៤គ្រឿង រថយន្ត ៧គ្រឿង ទូរសព្ទ ៣៣៨គ្រឿង កាំភ្លើ​ងខ្លី ២ដើម គ្រាប់អាវុធខ្លី ១៨គ្រាប់ អាវុធច្នៃ ១ដើម កាំបិត ១ ពូថៅ ៤ ម៉ូតូកង់បី ២គ្រឿង កុំព្យូរទ័រយួ​រដៃ ១ លិខិតឆ្លងដែន ១ ប្រាក់និងគ្រឿងអលង្ការ ព្រមទាំងសម្ភារៈ​ប្រើប្រាស់គ្រឿង​ញៀនមួយចំនួន​ធំទៀត។

បន្ថែមពីនេះ ខេត្តបានចាត់តាំងអភិបាលរងខេត្តទទួលបន្ទុកដឹកនាំ ក្រុមការងារស្នងការរងទទួលបន្ទុ​កគ្រឿងញៀន ដើម្បីអនុវត្តលើការងារសន្តិសុខ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនក្រុងស្រុក និងពង្រឹងសមត្ថកិច្ចទទួល​ខុសត្រូវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែន និងបាន​ដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាទៀងទាត់តាមបណ្តាស្រុកជាប់ព្រំដែន ដើម្បីបង្ការបង្ក្រាបការជួញដូរ ការប្រើ​ប្រាស់គ្រឿងញៀន ក៏ដូចជាការទប់ស្កាត់ការនាំចូលសារធាតុគីមីផ្សំផលិតជាគ្រឿងញៀន។ ក្រៅពី​នេះ ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់អំពីយន្តការសហប្រតិបត្តការជាមួយភាគីថៃ និងភ្នាក់​ងា​រអង្គការសហប្រជាជាតិផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានបម្តមានប្រសាសន៍ទៀតថា ក្នុងនីតិកាលទី៧នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញឆន្ទៈន​យោបាយមុតស្រួច​លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានកែ​សម្រួលរចនាសម្ព័ន្ធអាជ្ញា​ធរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន បានដាក់ចេញទស្សនដឹកនាំ សម្អាតផ្ទះយើង ជាពិសេសបទបញ្ជាលេខ០១ ប.ប អនុវត្តការធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីរាជការ កងកម្លាំង និងអ្នកបម្រើការងារគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាភាពស្អាតស្អំ និងឈានដល់ការបណ្ដេញ​ចេញពីក្រប​ខណ្ឌរដ្ឋ លើរាល់អ្នកដែលរកឃើញថាប្រើប្រាស់ និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា សម្រាប់ក្រសួងមហាផ្ទៃ ដែលផ្ដើមកា​រធ្វើតេស្ត​លើមន្ត្រីនិង​កងកម្លាំងក្រោមឱវាទតាំងពីដើមនីតិកាលទី៧ មកនោះ គឺនឹងមិនបញ្ចប់វិ​ធានការសម្អាត​ផ្ទះយើង នេះឡើយ ដរាបណាបញ្ហាគ្រឿងញៀននៅតែបន្តមានក្នុងសង្គមកម្ពុជា។ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ក៏បានសង្កត់​ធ្ងន់ថា ចំពោះបញ្ហាគ្រឿងញៀន គឺសម្រាប់ជនទូទៅអាច​អនុវត្តវិធានកា​រផ្សព្វផ្សាយអប់រំបាន ប៉ុន្តែសម្រាប់អ្នកដែលបាននឹងកំពុងប្រើប្រាស់គឺមានតែវិធានការច្បាប់ និងការយកទៅបន្សាបស្ដារនីតីសម្បទា ដោយគ្មានការយោគយល់ និងលើកលែងប៉ុណ្ណោះ ទើបអាច​ធានាប្រសិទ្ធភាព លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន។

ភ្ជាប់នឹងការរឹតបន្តឹងការចរាចរណ៍លួចលាក់ឆ្លងកាត់ព្រំដែន ដូចបានបញ្ជាក់ពីខាងដើម ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំង​ពាក់ព័ន្ធ ត្រូវក្ដោបការយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ តាមបណ្ដាទីតាំងជួ​លនានាដែលអំ​ណោយផលដល់ការសំងំកែច្នៃផលិតគ្រឿងញៀន ដូចជា ៖ អគារច្រើនជាន់ ឬរោងតាមដីឡូតិ៍ដា​ច់ពីទីប្រ​ជុំ​ជន ក្លិបកំសាន្ត ខារ៉ាអូខេ រង្គសាល ដោយបន្ថែមពីលើមុខសញ្ញាគ្រឿងញៀន ក៏ត្រូវតែ​បង្ក្រាបដែរនូវការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក។ ក្នុងការងារនេះ ឯកឧត្តមអភិសន្តិប​ណ្ឌិត ក៏បានប្រកាសត្រៀមសុនខហិតគ្រឿងញៀន ចំនួន ៤០០ក្បាល ដល់ស្នងការដ្ឋាននគរ​បាលរាជធានី​ខេត្ត និងកម្លាំងរឹតបន្តឹងគ្រឿងញៀនឆ្លងដែន។

ពីកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អនុសាសន៍ឱ្យផ្សព្វផ្សាយសារអប់រំ ៣កុំ១រាយការណ៍ នៅរៀងរាល់ចុងបញ្ចប់ នៃកម្មវិធីសាធារណៈ និងកិច្ចប្រជុំគ្រប់កម្រិត បន្តយក​ចិត្តទុ​កដាក់ខ្ពស់លើការចរាចរណ៍សាធាតុគីមីផ្សុំដែលអាចកែច្នៃផលិតជាគ្រឿងញៀន ពិសេសការ​ដឹកជញ្ជូនតាមច្រកព្រំដែន បន្តការអនុវត្តបទបញ្ជាលេខ០១ ប.ប និងគោលការណ៍សម្អាតផ្ទះយើង ឱ្យបានជាប់ជាប្រចាំ ខណៈក្នុងពេលខាងមុខ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន គ្រោងនឹងរៀប​ចំកិច្ចប្រជុំបូកសរុបស​ភាពកា​រណ៍គ្រឿងញៀន ដោយក៏ផ្ដោតលើការចរាចរណ៍ឆ្លងកាត់ព្រំដែនផងដែរ។

បន្ទាប់ពី​បញ្ចប់កិច្ចប្រជុំនៅបញ្ជាការដ្ឋាន វរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៅសួរសុខទុក្ខមន្ត្រី និងកម្លាំងប្រចាំការនៅច្រកទ្វារ​ព្រំដែនអូ​ររំដួល ស្ថិតនៅស្រុកសំពៅលូន និងនៅច្រកទ្វារព្រំដែនអូរអន្លក់ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងបន្តលើកទឹកចិត្តដល់សមត្ថកិច្ចទាំងសុីវិល នគរបាល និងកងទ័ព ខិតខំរួមសហគ្នាកា​រពារបូរណ​ភាពទឹកដី ពង្រឹងសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ពិសេសបង្ក្រាបបទ​ល្មើសចរាចរណ៍​ដឹកជញ្ជូន​គ្រឿង​ញៀន និងបទល្មើសជួញដូរមនុស្ស ព្រមទាំងបន្តកិច្ចសហប្រតិ​បត្តការប្រកបដោយសន្តិ​សហវិជ្ជមានជាមួយភាគីថៃ ដើម្បីកសាងនិងថែរក្សាព្រំដែនសន្តិភាពនិងការអភិវឌ្ឍ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !