ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងស​ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​យកទៅ​ចែកជូ​នកម្លាំង​យោធាវរ​សេនាតូច​ការពារព្រំដែ​នលេខ១១៣ នៅខេត្តរតនគិរី - អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ
0

អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា”វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តឌីជីថល”

អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា”វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តឌីជីថល”

(បន្ទាយមានជ័យ) កុមារមានសិទ្ធិយ៉ាង គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលការការពារ សិទ្ធិក្នុងការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួម អង្គការ អេដ អេ អាស្យុង(AEA) រួមជាមួយអង្គការដៃគូ បានរៀបចំពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា”វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តឌីជីថល”ក្រោមវត្តមានលោកស្រី វ៉ាន សុីញ៉ា អភិបាលរងស្រុកមង្គលបូរី លោកស្រី ដុក បូរិន តំណាងមន្ទីរអប់រំយុវជននិងកីឡា លោក មាន ឬទ្ធី តំណាងប្រធានការិយាល័យវិទ្យាល័យអប់រំស្រុកមង្គលបូរី លោក យិន សៀងសូមេធ ប្រធានអង្គការ អេដ អេ អាស្យុង(AEA) ដោយមានការចូលរួមពីលោក លោកស្រី មេឃុំទាំង៥ មានឃុំរហាត់ទឹក ឃុំបន្ទាយនាង ឃុំសំបួរ ឃុំគយម៉ែង និងឃុំគោកបល្ល័ង្គ ក្នុងស្រុកមង្គលបូរី សិស្សានុសិស្សអាណាព្យាបាលចូលរួមជាច្រើនកុះករ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ធ្វើនៅបរិវេណសាលាឃុំបន្ទាយនាង។

លោក យិន សៀងសូមេធ ប្រធានអង្គការអង្គការ អេដ អេ អាស្យុង(AEA) បានមានមតិលើកឡើងថា៖អង្គការ អេដ អេ អាស្យុង(AEA)  បានរួមនិងដៃគូ។បានផ្ដល់កិច្ចអន្តរាជិកជាច្រើន។ដើម្បីផ្ដល់ឱកាស។ឲ្យកុមារជួបការលំបាកទៅក្រៅសាលាបានចូលរៀននិងទទួលបានសិក្សាកាន់តែល្អប្រសើរតាមរយៈគៀរគរការចូលរួមពីរនាក់ពាក់ព័ន្ធ ក៏ដូចជាក្នុងការកំណត់អត្តសញ្ញាណកុមារជួបការលំបាកនៅតាមភូមិនិងនៅក្នុងសាលារៀន ដើម្បីផ្ដល់នូវសម្ភារៈសិក្សាសមស្របដែលអាចជួយសម្រួលដល់ការសិក្សារបស់ពួកគាត់។

លោក បានបញ្ជាក់ថា៖  អង្គការ អេដ អេ អាស្យុង(AEA) បានរួមចំណែកជាមួយរាជរដ្ឋាភិបាល,ក្រសួងអប់រំយុវជន និងកីឡានិងស្ថាប័នពាក់ព័ន្ធដើម្បីផ្ដល់កិច្ចអន្តរាគមន៍នានាដែលបានផ្ដល់ឱកាសឲ្យកុមារងាយរងគ្រោះនៅក្រៅសាលាទទួលបានឱកាសសិក្សារៀនសូត្រ។ ជាតួយ៉ាងក្នុងឆ្នាំសិក្សាកន្លងមកនេះ ដែលជួបការលំបាកនៅក្រៅសាលាប្រមាណ ៣៨០០០នាក់ ទទួលបានការឧបត្ថម្ភជាអាហារូបករណ៍ ជាសម្ភារៈសិក្សានៅក្នុងនោះសិស្សប្រមាណ ៣០០នាក់ ស្ថិតនៅខេត្តបាត់ដំបងដែលជ្រើសចេញពីសាលាគោលដៅចំនួន៣៧និងអនុវិទ្យាល័យចំនួន៤។ជាពិសេសសម្រាប់កម្មវិធីខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនានេះ អង្គការ អេដ អេ អាស្យុង(AEA) បានចាប់ផ្ដើមដំណើរការបានចំនួន៣ខេត្ត ក្នុងនោះរួមមានខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យ និងបន្តឆ្ពោះទៅខេត្តសៀមរាប។

មានមតិសំណេះសំណាលនៃឱកាសនោះលោកស្រី វ៉ាន សុីញ៉ា អភិបាលរងស្រុកមង្គលបូរី បានមានមតិលើកឡើងថាការប្រារព្ធទិវានេះមានគោលបំណងក្រើនរំលឹកនិងជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់។អំពីសារៈសំខាន់។ក្នុងការធានាថាកុមារគ្រប់រូបមានឱកាសក្នុងការរីកលូតលាស់ការទទួលបានការសិក្សារៀនសូត្រ និងមានការអភិវឌ្ឍន៍នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងការថែទាំគាំពារ ជាពិសេសក្នុងការគាំទ្រដល់កុមារគ្រប់រូបឲ្យទទួលបានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍន៍ដើម្បីក្លាយជាមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល។

លោកស្រី អភិបាលរងស្រុកមង្គលបូរី បានបញ្ជាក់ថា៖ព្រះរាជាណាចក្រកម្ពុជាការប្រារព្ធទិវាអន្តរជាតិនេះឡើងដើម្បីលើកកម្ពស់ និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមារភាពការអភិវឌ្ឍន៍កុមារ ការពារពីបញ្ហាប្រឈម និងការរំលោភបំពានគ្រប់រូបភាព ជាពិសេសដើម្បីរំលឹកនូវមហាវិនាស ដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង។

ជាចុងបញ្ចប់នៃកម្មវិធីនោះគណៈអធិបតី និងក្រុមការងារ ក៏បានរៀបចំកម្រង់សំណួរដើម្បីឲ្យសិស្សានុសិស្សឡើងឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់ទុកជាអនុស្សាវរីយ៍ និងសម្ដែងរឿងខ្លីអប់រំផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !