ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អំពាវនាវដល់​ប្រព័ន្ធផ្សព្វផ្សាយ​កម្ពុជា និងចិន បន្តចូលរួមនិងធ្វកិច្ចស​ហប្រតិបត្តិ​ការរួមគ្នាផ្សព្វផ្សាយព័ត៌​មានពិតអំពីកម្ពុជា និងប្រទេសចិន ដើម្បីចូលរួមព​ង្រឹងសា​មគ្គីភាព និងមិត្តភា​ពនៃប្រទេសទាំងពីរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អំពាវនាវដល់​ប្រព័ន្ធផ្សព្វផ្សាយ​កម្ពុជា និងចិន បន្តចូលរួមនិងធ្វកិច្ចស​ហប្រតិបត្តិ​ការរួមគ្នាផ្សព្វផ្សាយព័ត៌​មានពិតអំពីកម្ពុជា និងប្រទេសចិន ដើម្បីចូលរួមព​ង្រឹងសា​មគ្គីភាព និងមិត្តភា​ពនៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ក្នុងឱកាសអញ្ជើញចូលរួម ក្នុពិធី​បើកសម្ពោធ​កម្មវិធីសំឡេង​ទីតាំងបេ​តិកភ​ណ្ឌ«ដើ​រកម្សាន្ត​នៅយូ​ណាន​ ទៅទស្សនានៅ​អង្គរ» ​កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុ​ងគួនមីង ខេត្តយូ​ណាន ប្រទេសចិន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានអំពាវនាវដល់​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​កម្ពុជា​ និងចិនបន្តចូលរួម និងធ្វើកិច្ចស​ហប្រតិបត្តិ​ការរួមគ្នាផ្សព្វផ្សាយព័ត៌​មានពិត​អំពីកម្ពុជា និ​ងប្រទេសចិន​ ដើម្បីចូលរួមព​ង្រឹងសា​មគ្គីភាព និងមិត្តភា​ពនៃប្រទេសទាំ​ងពីរក៏ដូចជា​ចូលរួមក្នុ​ងការលើកកម្ពស់ផ្សព្វផ្សាយ​វប្បធម៌ ទេសចរ​ណ៍ វិនិយោគ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងមាន​ការទទួលខុសត្រូវក្នុង​ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជាចិនទៅកាន់ពិភពលោក តាមរ​យៈ​វេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំ​ងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហា​ញនូវភា​ពទាក់ទាញដ៏​ពិសេស និងប្រកបដោយសក្តានុពលនៃបេតិ​កភណ្ឌពិភពលោកនៅកម្ពុជា និងខេ​ត្តយូ​ណានប្រទេស​ចិន និងសមិទ្ធផលដែ​លទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជាចិន ក្នុងកា​រជំរុញការអភិវឌ្ឍវិ​ស័យទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទា​ញការចាប់អារម្មណ៍និងការគាំទ្រ សំ​ដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរប​ស់មនុស្សជាតិ»

ឯកឧត្តមបានប្រសាសន៍ថា ក្រសួង​ព័ត៌មានកម្ពុជា​បានធ្វើកិច្ចសហប្រតិបត្តិកា​រជាច្រើនជាមួយ​ប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលចិន​ ជាពិសេសបា​នបន្តលើកកម្ពស់​កិច្ចសហប្រតិប​ត្តិការជា​មួយមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយនៃខេត្តយូណាន។ យើងបានរួមគ្នា​ប្រកាសនូវគំ​និតផ្តួចផ្តើម​ស្តីពីកិច្ច​សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជាយូណាន ឆ្នាំ២០២៣។

ក្រសួងព័ត៌មាន​បញ្ជាក់ថា កន្លងមក​ក្រសួង​បានធ្វើកិច្ចស​ហប្រតិបត្តិការក្នុងវិ​ស័យព័ត៌មានជា​មួយភាគីមិត្ត​ចិនជាច្រើន តាមរយៈអនុស្សរណៈនៃការ​យោគយល់ និងកិច្ចព្រមព្រៀងនានា ដើម្បី​លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាននិងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណង​ផ្សារភ្ជាប់នូវទំនាក់​ទំនងរវាងប្រជាជននៃប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំថែមទៀត។ ទស្សនាវដ្ដីខ្មែរ ដែលបានបោះ​ពុម្ពផ្សាយ​ដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ខេត្តយូ​ណាន បានរួមចំ​ណែកយ៉ាងច្រើនក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងប្រជាជនកម្ពុជាចិន។ ជាមួយ​គ្នានេះ ស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តយូណាន​ បាននាំយកខ្សែភាពយន្តភាគ និង​បច្ចេកវិទ្យាផ្សព្វផ្សាយទូរទស្សន៍ដ៏ល្អរបស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយ និងបង្កើនការ​យល់ដឹងអំពីវប្បធម៌ និងប្រពៃណី ដល់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនៃការបើកស​ម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន​ ទៅទ​ស្ស​នានៅអង្គរ», លោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និង​ជាប្រធានផ្នែក​ឃោសនាកា​រនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីចិ​ននិងកម្ពុជានឹងយកព្រឹត្តិការណ៍នេះជាឱកាសដ៏សំខាន់ដើម្បីរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ច​សហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន។ លោកស្រីបានគូសបញ្ជាក់ថា ក្នុងនាមជា​ស្ពានស​ម្រាប់បង្កើន​ការផ្លាស់ប្តូរប្រជា​ជននិងប្រជាជន ប្រព័ន្ធផ្សព្វផ្សាយមា​នតួនាទី​ដ៏សំខាន់ក្នុងកា​របង្កើនទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !