ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

ប្រធានមន្ទីរអ​ភិវឌ្ឍន៍ជន​បទខេត្តប​ន្ទាយមានជ័យ ដឹកនាំក្រុមការ​ងារចុះពិនិត្យពីវឌ្ឍន​ភាពនៃ​ការដ្ឋាន​សាងសង់​ស្ពា​នបេ​តុង(ស្ពានចក)​បាន៤​០%ហើ​យ តភ្ជាប់ពីភូមិព្រះពន្លា ​ទៅភូមិចក ​នៅក្នុង​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

ប្រធានមន្ទីរអ​ភិវឌ្ឍន៍ជន​បទខេត្តប​ន្ទាយមានជ័យ ដឹកនាំក្រុមការ​ងារចុះពិនិត្យពីវឌ្ឍន​ភាពនៃ​ការដ្ឋាន​សាងសង់​ស្ពា​នបេ​តុង(ស្ពានចក)​បាន៤​០%ហើ​យ តភ្ជាប់ពីភូមិព្រះពន្លា ​ទៅភូមិចក ​នៅក្នុង​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) អបអរសាទរ សម្រា​ប់សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ​ទទួលបានស្ពាន​បេតុងថ្មី​ចំនួន២ កំពុងសាង​សង់ជាបណ្តើរៗហើយ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអ​ភិវឌ្ឍន៍ជន​បទខេត្តប​ន្ទាយមានជ័យ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាព​នៃការដ្ឋានសាងសង់​ស្ពានបេតុងពី​ភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក ប្រវែង១០៨ម៉ែត្រ ទ​ទឹង១០ម៉ែត្រ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស​ម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ​មាន​ជ័យ និងជាឧត្តមប្រឹក្សាផ្ទា​ល់ព្រះម​ហាក្សត្រ និងលោកជំទាវ

ក្នុងកា​រចុះពិនិត្យនោះ​លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានមានប្រ​សាសន៍​លើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធ​សាស្ត្របបញ្ចកោណដំ​ណាក់កាលទី១​(កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព) ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានរៀបចំគោលនយោបាយ និងផែនការយុទ្ធសា​ស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយ​ទៅជាប្រទេសមានប្រាក់ចំ​ណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាពិសេ​សដើម្បីឱ្យប​ងប្អូន​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ទទួលបានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង

លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា៖ការបន្តចាប់ផ្តើមកា​រសាងសង់ស្ពាន​បេតុ​ងថ្មីពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង១០​៨ម៉ែត្រ ទទឹង១០ម៉ែត្រ ឡើងវិញនាពេលនេះគឺចាប់ពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៤ អនុវត្តសាងសង់​ដោយក្រសួងអភិវឌ្ឍន៍ជនបទ ជាក់ស្ដែងនាពេល​នេះកំពុងដំណើ​រការបានប្រហែល​ជាង៤០%ហើ​យ។ម៉្យាងវិញទៀតកា​រសាងសង់ស្ពានបេតុងថ្មីនេះក្រុមការងារបានធ្វើពិនិត្យយ៉ាងម៉ត់ចត់ និងមុឺងម៉ា​ត់ ដូចជាធ្វើការពិ​និត្យទៅលើ​គុណភាពបេតុង ជាមុនសិនទើបយកទៅប្រើការ។ ទន្ទឹមជាមួយគ្នានេះ​សម្រាប់ស្ពាន​ទាំងពីរខ្សែនេះគឺមានអត្ថប្រយោជន៍ និងចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់។

គួរបញ្ជាក់ថា៖ សម្រាប់សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណដែលទទួលបានស្ពានបេតុងថ្មី អនុវត្ត​សាងសង់​ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន២៖

ស្ពានចក ពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវ៉ាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង​១​០៨ម៉ែត្រ ទទឹង១០ម៉ែត្រ។

ស្ពានព្រះពន្លា តភ្ជាប់ពីភូមិ៣ ភូមិ៤ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា (ផ្លូវជាតិលេខ៥ )ដែលមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !