ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ​ផ្តួចផ្តើមគំនិត​ និង​ស្នើរដ្ឋបាល​រាជធានី​ ខេត្ត ​រៀបចំដំណើរទ​ស្សនកិ​ច្ចរប​ស់អ្នក​សា​រព័ត៌មា​នទៅកាន់​មូលដ្ឋានក្រុង ស្រុក ខណ្ឌ ដើម្បីឈ្វេងយ​ល់ពីការអភិវឌ្ឍរីកចម្រើន​និង​បញ្ហាប្រឈ​មនានា​របស់ខេត្តក្រុងស្រុក​ខណ្ឌ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ​ផ្តួចផ្តើមគំនិត​ និង​ស្នើរដ្ឋបាល​រាជធានី​ ខេត្ត ​រៀបចំដំណើរទ​ស្សនកិ​ច្ចរប​ស់អ្នក​សា​រព័ត៌មា​នទៅកាន់​មូលដ្ឋានក្រុង ស្រុក ខណ្ឌ ដើម្បីឈ្វេងយ​ល់ពីការអភិវឌ្ឍរីកចម្រើន​និង​បញ្ហាប្រឈ​មនានា​របស់ខេត្តក្រុងស្រុក​ខណ្ឌ

(ភ្នំពេញ)៖ក្នុងឱកាស អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយថ្នាក់​ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌​មាន​ខេត្តព្រៃវែង និងបងប្អូនអ្នក​សារព័ត៌មាន នាពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌​មានខេ​ត្តព្រៃវែង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានផ្តួចផ្តើមគំនិត និងស្នើរដ្ឋបាលរា​ជធានីខេត្តតា​មរយៈការសម្រប​សម្រួលរបស់មន្ទីរព័​ត៌មានរាជធានី ខេត្ត រៀបចំដំណើរទស្សនកិច្ច​របស់អ្នក​សារព័ត៌​មានទៅកាន់មូលដ្ឋានក្រុង ស្រុក ខណ្ឌ ដើម្បីឈ្វេងយ​ល់ពីការអភិវឌ្ឍរីកចម្រើន និងបញ្ហាប្រឈ​មនានារបស់ខេត្តក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយដល់ពល​រដ្ឋឱ្យបានយល់​ដឹងនិងចូលរួម​សហការ​

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានថ្លែងថា«ក្នុងស្មារតីបុរេសកម្ម និងសកម្ម, ខ្ញុំស្នើសុំ​រដ្ឋបាល​ខេត្តព្រៃវែងរៀបចំ​ដំណើរទស្សនកិច្ចសិក្សាជូ​នបងប្អូនអ្នកសារព័ត៌មា​ននៅក្នុងខេត្ត ដើម្បីពួកគា​ត់បាន​ដឹងនិងយល់ពីសក្តានុពល គម្រោងអភិវឌ្ឍ សមិទ្ធផ​លសម្រេចដែលរាជរដ្ឋា​ភិបាល រដ្ឋបាល​ខេត្តសម្រេចបានសម្រាប់ខេត្តខ្លួន និងផ្សព្វផ្សាយឱ្យប្រជា​ពលរដ្ឋបានដឹង​បន្ថែមទៀតពីអ្វី​ដែលខ្លួនបា​នខិតខំប្រឹងប្រែងផ្សព្វផ្សា​យតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលខេត្តមាន»

ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តក្រុងស្រុក ខិតខំបម្រើពលរដ្ឋយ៉ាងសកម្ម ហើយស​មិទ្ធផលជាច្រើនត្រូវបានសម្រេច។ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែង ផ្សព្វផ្សាយឱ្យបានទូលំទូ​លាយបន្ថែម​ទៀតដើម្បីបងប្អូនប្រជា​ពលរដ្ឋកាន់តែទទួលបានព័ត៌មាន និងយល់ដឹងពីគោលន​យោបាយរ​បស់រា​ជរដ្ឋាភិបាល និងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌​មាន បានលើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចស​ហការកាន់​តែខ្លាំងឡើង​ថែមទៀតរវាងអាជ្ញាធរ​មានសមត្ថកិច្ចដែ​លជាប្រភពព័ត៌មាន និងបងប្អូនអ្នកសា​រព័ត៌មាន ព្រោះអាជ្ញាធរនិងអ្នកសារព័ត៌​មានជាដៃគូមិ​នអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មានឯកឧត្ត​មបានលើកឡើងថា អ្នកសារព័ត៌មាន ត្រូវការប្រភព​ព័ត៌មាន​ ដើម្បីជាមូលដ្ឋាន​នៃការសរ​សេរអត្ថបទព័ត៌មា​នរបស់ខ្លួន ចំណែកអាជ្ញាធរត្រូវការអ្នកសារ ព័ត៌មាន​ដើម្បីផ្សព្វ​ផ្សាយព័ត៌មាន​ពីអាជ្ញាធរទៅ​កាន់ប្រជាពលរដ្ឋ និងទទួលបាន​នូវមតិយោបល់ត្រឡប់​មកវិញ ដើម្បីឆ្លើយតប​នឹងការចង់បានរ​បស់ប្រជាពលរដ្ឋ បន្តបម្រើប្រជាពលរដ្ឋកាន់តែខ្លាំង និងបង្កើនប្រសិទ្ធភាពការងារ។

«អាជ្ញាធរនិងអ្នកសារព័ត៌មានជាតួអង្គយ៉ាងសំខាន់ក្នុងការធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។យើងទាំង​អស់គ្នា​ត្រូវខិត​ខំប្រឹង​ប្រែងផ្សព្វ​ផ្សាយ​ការពិតបា​នច្រើន ដើ​ម្បីពង្រឹងការ​យល់​ដឹងរ​បស់ប្រជាពលរដ្ឋ និង​ចូលរួមទប់ស្កាត់ព័​ត៌មានក្លែងក្លាយ»នេះជាការគូស​បញ្ជាក់របស់ឯក​ឧត្តម នេត្រ ភក្ត្រា ជូនចំពោះ​មន្ត្រីនិងអ្នកសារព័ត៌មាននៅខេត្តព្រៃវែង មុននឹងថ្លែងអំណរគុ​ណចំពោះ​មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួល​ខុសត្រូវ និងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី​បានលើកទឹកចិត្តដ​ល់មន្ត្រីនិងអ្នកសា​រព័ត៌​មាន​បន្ត​ពង្រឹងសមត្ថភាពខ្លួនជាប្រចាំ និងអនុវត្តបាននូវក្រមសីលធម៌វិជ្ជាជីវៈដែ​លជា​អាវក្រោះកា​រងារបងប្អូនអ្នកសារ​ព័ត៌មាន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !