ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងប​ណ្តា​ឆ្នាំពា​ក់ព័ន្ធ ​នៅស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ - អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ
0

អ្នករត់​តាក់​ស៊ីម្នាក់ ត្រូវអ្នក​ដំណើ​រលួចរថ​យន្ត ខណៈចុះបត់ជើងតូច ត្រូវនគ​របាលជួយអន្តរា​គមស្ទាក់​ឃា​ត់យកប្រគ​ល់ជូនម្ចាស់វិញ

អ្នករត់​តាក់​ស៊ីម្នាក់ ត្រូវអ្នក​ដំណើ​រលួចរថ​យន្ត ខណៈចុះបត់ជើងតូច ត្រូវនគ​របាលជួយអន្តរា​គមស្ទាក់​ឃា​ត់យកប្រគ​ល់ជូនម្ចាស់វិញ

(បន្ទាយមានជ័យ)សូ​មមានការ​ប្រុងប្រយ័ត្នផ​ងសម្រាប់អ្នករត់​តាក់ស៊ី ព្រោះថា​កាលពី​ព្រឹកថ្ងៃទី២​៣ ខែ​មិថុនា ២០២​៤ នៅចំណុច​កំណាត់ផ្លូវជាតិលេ​ខ៥ ព្រំប្រទល់ខេត្តបា​ត់​ដំបង និងភូមិភ្នំតូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មានករណីពលរដ្ឋម្នាក់​ជាអ្នករ​ត់តាក់ស៊ី ត្រូវបាន​អ្នកដំ​ណើរ​បើក​រថយន្ត​រត់​គេចខ្លួន​ ខណៈអ្នកបើក​បររវ​ល់ចុះ​បត់​ជើងតូច។ក្រោយ​ពីកើតហេតុភ្លាមៗ​ជនរងគ្រោះ​ឈ្មោះ ឆែម ថែ​រ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ​បឹងអណ្តែន ឃុំតាសុះ ស្រុកស្វាយជ្រុំ ខេត្ត​ស្វាយរៀង ជាម្ចាស់រ​ថយន្ត ម៉ាកលុចស៊ិស R.X300ពណ៌​ទឹកប្រាក់ សេរីឆ្នាំ១៩​៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2Q-​៧៧០២ លេខតួ.M.C.U.150067105​ លេខម៉ាសុីន.1M.Z.0748126 មានមុខរបរ ជាអ្នករត់​តាក់ស៊ី បានរាយការណ៍​ជូនសមត្ថកិច្ចឲ្យជួយ​អន្តរាគមន៍​

ពាក់ព័ន្ធករណីខាងលើនេះជនរងគ្រោះបាន​ឲ្យដឹងថា មុនពេលកើ​តហេតុ ខ្លួនបានដឹ​កភ្ញៀវ(អ្នកដំ​ណើរ) ដល់ចំនុចមួយ​លើកំណា​ត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់​ដំបង អ្នកបើក​បរបបានចុះ​បត់ជើ​ងតូច​ភ្លាម​នោះត្រូវបានអ្នក​ដំណើរអង្គុយកៅអី​មុខយ​ករថយន្តរ​បស់ខ្លួនបើ​ករត់គេចខ្លួន ចូល​ខេត្តបន្ទា​យមានជ័យ ជនរងគ្រោះ​ក៏បានរាយ​ការណ៍ជូនន​គរបាលជួយអន្តរាគ​មន៍ ដោយអះអាងថា ខ្លួន​ត្រូវបា​នគេ​លួចរ​ថយន្ត។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាល​ខេត្តបន្ទាយ​មានជ័យ បានដាក់បទបញ្ជាដ​ល់នគរបាលទូទាំ​ងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងន​គរបាលចរាចរណ៍ផ្លូវគោក សហ​ការជាមួយកម្លាំងអធិ​ការដ្ឋាននគរបាលស្រុក​មង្គលបូរី ចុះស្រាវ​ជ្រាវ លុះ​នៅថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលបានរក​ឃើញ​រថយន្ត នៅចំនុច​វត្ត​គោកធ្នុង ស្ថិតនៅក្នុងឃុំអូរប្រាសាទ ស្រុកម​ង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយ​ (ជ​នសង្ស័យ​រត់គេច​ខ្លួន)។ បច្ចុប្បន្នរថយន្តត្រូវបា​នសមត្ថកិច្ចប្រគ​ល់ជូនម្ចាស់​ដើមវិញរួចរាល់។ចំណែកជន​បង្កកម្លាំង​នគរបាល បន្តការស្រាវជ្រាវ​លើករណីនេះ ដើម្បី​ឃាត់ជនល្មើស​យកមកផ្តន្ទា​ទោសតាម​ច្បាប់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !