ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត
0

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា អញ្ជើញសម្ពោធ​សមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាល​កម្រិ​តបឋ​មវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា អញ្ជើញសម្ពោធ​សមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាល​កម្រិ​តបឋ​មវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២

(ខេត្តកំពង់ចាម)៖អគារសា​លសហសិក្សា ផ្ទាំង LED តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារអ​មជុំវិញបរិវេ​ណអគា​រ គឺជាសមិទ្ធផលថ្មីៗបន្ថែមទៀត នៃសា​លានគរបាលជាតិភូមិភាគ២ ខេត្តកំ​ពង់ចាម ដែល​ត្រូវបានឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធដា​ក់ឱ្យប្រើប្រាស់ ជាមួយគ្នានឹងពិធីពិ​ធីបិទវគ្គបណ្តុះប​ណ្តាលកម្រិតបឋមវិជ្ជាជីវៈ​នគរបា​ល ជំនាន់ទី១៨ លើកទី១ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងរបាយការណ៍ស្វាគមន៍រប​ស់លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាល​ជាតិភូមិភាគ​២ បានឱ្យដឹងថា សមិទ្ធផ​លដែល​សម្ពោធថ្ងៃនេះ រួមមាន៖ អគារសា​លសហសិក្សា ១ខ្នង កម្ពស់ ១ជាន់ ទទឹង ១៣,៥ម៉ែត្ត បណ្តោយ ៤៥ម៉ែត្រ ដំបូលប្រក់ក្បឿង ដោយបំពាក់ម៉ាស៊ីន LED ខ្នាតធំ ចំនួន ១គ្រឿង ម៉ាស៊ីនត្រជាក់ ចំនួន ១២គ្រឿង ឧបករណ៍បំពងសំឡេង តុ កៅអី វាំងននក្នុងសាលសហសិក្សា បន្ទប់ទឹក ផ្លូវ និងសួនច្បារអមជុំវិញបរិវេណអគារ ព្រមទាំងសម្ភារៈ​គាំទ្រមួ​យចំនួនក្នុងតម្លៃទឹកប្រា​ក់ជាង ២៧៥ ០០០ដុល្លារអាមេរិក។

លោកឧត្តមសេនី​យ៍ទោ នាយកសាលានគរបាលជាតិភូមិភាគ២ បានបន្ថែមថា សមិទ្ធផលទាំងនេះ កើតឡើងតាមរយៈគំនិតដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឱ្យមានការចូលរួមអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធនានា សាលានគរបាល​ជាតិ​ភូមិភា​គ២ ក៏មានលទ្ធភាពកសាងនូវសមិទ្ធផលធំៗជាច្រើន ជាក់ស្ដែងសមិទ្ធផលសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នេះ ជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រម​ទាំងសប្បុរសជននានា។

បើតាមលោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន សប្បុរសជនដែលបានចូលរួមគាំទ្រសមិទ្ធផ​លទាំង​អស់​នេះ រួមមាន៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោ​កជំទាវ កែ សួនសុភី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា និង​លោកជំទាវ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង​លោក​ជំទាវ ព្រមទាំងរដ្ឋបាលខេត្ត កងកម្លាំង មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងសប្បុ​រស​​ជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ហូលឌឹមគ្រុប និងលោកជំ​ទាវ ឯកឧត្តម ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ ឯកឧត្តមនាយឧត្តម​សេ​នីយ៍ ឈន សារ៉ាណេ អនុរដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ។

ដោយឡែកសម្រាប់ការងារបណ្ដុះបណ្ដាល លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងទៀតថា ចាប់ពីពេល​បង្កើតរ​​ហូតមកដល់ពេលនេះ សាលាបានបណ្ដុះបណ្ដាលកងកម្លាំងនគរបាលសរុបចំនួន ៧ ១៧៧​នាក់ នារី ៧៥៤នាក់ ដែលក្នុងនោះសិស្សនគរបាលជ័យលាភី ដែលត្រូវទទួល​វិញ្ញាបនប​ត្របញ្ជាក់​សិក្សា មានចំនួន ១៩១នាក់ នារី៥៩នាក់ ជាសិស្សនគរបាល មកពីអគ្គនា​យកដ្ឋានភស្តុភារ​និងហិរ​ញ្ញវត្ថុ ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ ដោយទទួលបាន​លទ្ធផល​សិក្សា និងនិទ្ទេស ក្នុងនោះនិទេ្ទស A ល្អប្រសើរ ចំនួន ១នាក់ និទេ្ទស C ល្អបង្គួរ ចំនួន ៦៧​នាក់ និង និទេ្ទស B+ ល្អណាស់ ចំនួន៣៨នាក់ និទេ្ទស មធ្យមចំនួន ៣៧នាក់ និទេ្ទស B ល្អ ចំនួន ៤៨​នាក់ ជាមួយគ្នានេះដែរ ក៏មានសិស្សនគរបាល ១នាក់ បានស្នើសុំលើកពេលសិក្សា។

អញ្ជើញមានប្រ​សាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន​បង្ហាញក្ដីសង្ឃឹមយ៉ាង​មុតមាំថា សិស្សនគរបាលជ័យលាភីទាំងអស់ នឹងយកចំណេះដឹង ដែលខ្លួនបា​នទទួលពីកា​របណ្តុះបណ្តាលនៅទីនេះ ទៅអនុវត្តជាក់ស្តែង ក្នុងន័យបម្រើឱ្យវឌ្ឍនភាព ក៏ដូចជាត​ម្រូវការរ​បស់អង្គភាពរៀងៗខ្លួន ក្នុងនោះសិស្សជ័យលាភីទាំងអស់ ក៏នឹងក្លាយទៅ​ជាកម្លាំងនគរបា​លជាតិ ប្រកប​ដោយក្រម​សីលធម៌វិជ្ជាជីវៈ ចូលរួមចំណែកក្នុងការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តា​ប់ធ្នាប់​សាធារណៈ សុវត្ថិភាពសង្គម និងបម្រើឱ្យផលប្រយោជន៍សង្គមជាតិទាំងមូល។ 

ឯកឧត្តមអភិ​​សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ ក៏បានបង្ហាញក្ដីរីករាយ ដែល​បាន​មកដល់ទីនេះជាថ្មីម្តងទៀត ក្នុងស្ថានភាពដែលសាលានគរបាលជាតិភូមិភាគ២ កំពុងតែមា​នវឌ្ឍន​ភាព គួរឱ្យកត់សម្គាល់ តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមមួយចំនួនទៀត ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបានថ្លែងកោតសរសើរចំពោះបណ្ឌិត្យ​សភានគ​របាលកម្ពុជា ក៏ដូចជា​សាលានគរ​បាលជាតិភូមិភាគ២ ដែលបានរៀបចំឱ្យមា​នពិធីដ៏មាន​សារៈ​សំខាន់​នេះ​ឡើង ដើម្បីបង្ហាញ និងដាក់ឱ្យប្រើប្រាស់នូ​វសមិទ្ធផលថ្មីៗដែលសម្រេច​បាន និងល​ទ្ធផល​នៃការងារបណ្ដុះបណ្ដាលកងកម្លាំងនគ​របាលជាតិ ក្នុងពេ​លកន្លងមក។បើតាមឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ប្រទេសជា​តិមួយ ក្រសួងមួយ ឬអង្គភាពមួយ ដែលអាចរីក​ចម្រើនជឿន​លឿនទៅ​បាន គឺអាស្រ័យដោយមាន​ធនធានមនុស្សគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះ​ដ៏សំខាន់មិ​នអាចខ្វះបាន។ ក្នុងន័យនេះ ឯកឧត្តម បានចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដោយគ្មានទីបញ្ចប់នោះទេ ក្នុងគោលដៅ​ធ្វើឱ្យកង​កម្លាំងនគ​របាលជាតិ មានចំណេះដឹងគ្រប់គ្រាន់​លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញ និងអាកប្បកិរិ​យាល្អក្នុង​ការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែល​ជាមូ​លដ្ឋានគ្រឹះនៃការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លើយតបទៅនឹងត​ម្រូវការជាក់ស្ដែង​នៃអង្គភាព​ប្រើប្រាស់កងកម្លាំង ព្រមទាំងស្របតាមសភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ។

ប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញការចាប់អារម្មណ៍ ប្រកបដោយមោទនភាព​យ៉ាងខ្លាំង អំពីការវិវត្តរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាល​ជាតិភូមិភាគទាំងអស់ ជាក់ស្ដែងថ្ងៃនេះបានមកស​ម្ពោធដាក់ឱ្យប្រើប្រា​ស់នូវសមិ​ទ្ធផលថ្មីៗ​មួយចំនួនទៀតនៅសាលា​នគរបាលជាតិភូមិភាគ២ ដែលជាស្នាដៃកា​រងារថ្មីៗបន្ថែម​ទៀត និងបានថ្លែងនូវការសរសើរ និងអរគុណ​ចំពោះសប្បុរសជន ដែលបានជ្រោម​មជ្រែង កៀរគរជំនួយ ឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត ជំរុញការអភិវឌ្ឍ ដឹកនាំនិងណែនាំ​ជាប់ជាប្រចាំ​ដល់សាលាន​គរបាលជាតិ​ភូមិភាគ២៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !