ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ សហការជាមួយមេបញ្ជាការស្ដីទី កងពលតូ​ចថ្មើ​ជើ​ងលេខ៥១ បានចុះជួយប​ងប្អូនប្រជា​ពលរដ្ឋ រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និង​រោងបន្លែសុវត្ថិភា​ពមួយខ្នង ក្នុងស្រុក​ភ្នំស្រុក - ពិធីប្រកាស​តែងតាំង​ ស្រោ​ចស្រព​សុគន្ធវារីប្រគេ​នដ​ល់ព្រះមន្ត្រី​សង្ឃ ក្នុងស្រុក​ស្វាយចេក - ឯកឧត្តម ហ៊ុន ​ម៉ានិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្រុក​ស្ទឹងត្រង់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត
0

រាជអាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រាជអាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ ) លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លាង ចាន់ណាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ការចុះឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សឿរ សាន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីវេលាកេីតហេតុជនរងគ្រោះ និងឪពុកក្មេក ព្រមទាំងឈ្មោះប្រុស អាយុប្រហែល៤២ឆ្នាំ បាននាំគ្នាអង្គុយផឹកស្រាថ្នាំ  រហូតដល់វេលាម៉ោង១២និង០០នាទី ថ្ងៃដដែល ជនរងគ្រោះបានសុំមកផ្ទះមុន ក៏បានឮសំឡេងឪពុកក្មេករបស់ខ្លួន ជេរគ្នាជាមួយជនសង្ស័យ នៅផ្ទះរបស់ជនសង្ស័យ ឃើញដូចនោះជនរងគ្រោះ និងប្រពន្ធបានទៅឃាត់កុំឱ្យជេរគ្នា ស្រាប់តែជនសង្ស័យជេរម្តាយ របស់ខ្លួន ឮដូចនោះរូបខ្លួនបានកាន់ដងឆ័ត្រ ដើរសំដៅទៅសួរជនសង្ស័យ ស្រាប់តែជនសង្ស័យ ស្ទុះចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះយកកាំបិតខ្វែវ មកកាប់ជនរងគ្រោះចំនួន០១កាំបិត ត្រូវចំក្បាល បណ្ដាលឱ្យរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនព្រមទាំងចាប់យកវត្ថុតាងកាំបិតខ្វែវ ដងឈើ ប្រវែង៩២សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំ ព្រមទាំងធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។

ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាទៅលេីជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !