ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិចិនម្នាក់ និងគ្រឿងញៀននៅក្រុងប៉ោយប៉ែត - អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន ផ្សព្វផ្សាយ​ដាស់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ - - បន្ទាយមានជ័យ.ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ - ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថននដឹកនាំក្រុមការងាររង់ចាំទទួលស្វាគមន៍ពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ - ឯកឧត្តមកែវផុងជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងលោក លីសុវណ្ណារិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបាននាំដំណើរអ្នកផលិតមាតិកាដ៏ល្បីល្បាញជុំវិញពិភពលោកជនជាតិអាមេរិកចំនួន ៣ រូបទៅភូមិព្រៃចាន់នឹងទីភៀសសឹកនៅវត្តចាន់សុី - ពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ៥៨០ ម៉ែត្រក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ប៉ោយប៉ែត - ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ - កិច្ចប្រជុំបន្ទាន់មួយដែលរៀបចំដោយឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ.!! ............ - សម្ថកិចចុះបង្រ្កាប មុខសញ្ញា កា ប់ ប្លន់ នៅក្នុងក្រុងប៉ោយប៉ែត ចំនួន០៣ករណី និងឃា..ត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ។
0

ប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ សុំឲ្យអាជ្ញាធ​រជួយអន្តរាគមន៍ ខណៈជំនាញចុះ​វាស់វែង​ធ្វើប្លង់​ប្រព័ន្ធមា​នអ្នកប្តឹងជំទាស់

ប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ សុំឲ្យអាជ្ញាធ​រជួយអន្តរាគមន៍ ខណៈជំនាញចុះ​វាស់វែង​ធ្វើប្លង់​ប្រព័ន្ធមា​នអ្នកប្តឹងជំទាស់

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅភូមិទំន​ប់ក​៥ប្រមាន​ជិត៧០០គ្រួសារ​សុំឲ្យអាជ្ញាធ​រជួយ​អន្តរាគ​មន៍ ខណៈជំ​នាញចុះវាស់វែងមានអ្នកប្តឹងជំទាស់ ខកខាននូវការវា​ស់វែងចុះបញ្ជីធ្វើប្លង់​ប្រព័ន្ធជូន​ពួក​គាត់ នៅថ្ងៃទី១​២ ខែមករា ឆ្នាំ២​០២៥ នៅបរិ​វេនវត្តទំនប់ក៥ ក្នុងភូមិក៥ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីប្រ​ជាពលរដ្ឋបា​ននាំគ្នាតវ៉ា​សុំអន្តរាគមន៍ពីអាជ្ញាធរ ឲ្យជួយរកដំណោះស្រាយ ឃើញមាន​វត្តមាន ឯកឧត្តម​បណ្ឌិតប៉ាន់ ខែមប៊ុនថន នាយករងខុទ្ធ​កាល័យសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋម​ន្ត្រីនៃកម្ពុជា និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបា​ល ចុះជួយមូល​ដ្ឋានក្រុងប៉ោយ​ប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែ​ត អង្គភាព​ពាក់ព័ន្ធ ចុះមកសម្របសម្រួល ជាមួយ​ប្រជាពលរដ្ឋ។

លោក ឈុន ស៊្រាង មេភូ​មិទំនប់ក​៥ បានប្រាប់ឲ្យដឹងថា៖ ប្រជា​ពលរដ្ឋដែលរស់​នៅជាក់ស្តែងក្នុងភូមិទំនប់ក៥ មាន៦៩០គ្រួសារ ហើយមានដីខ្លះម្ចាស់មិនបានរស់នៅ ដែលមាន​អ្នកប្តឹងជំទាស់ មិ​នឲ្យជំនាញចុះ​វាស់វែងចុះបញ្ជីធ្វើប្លង់ប្រព័ន្ធ ទើបនាំគ្នាតវ៉ា​សុំអន្តរាគមន៍ពីអា​ជ្ញាធរឲ្យជួយរកដំណោះ​ស្រាយជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិ​តប៉ាន់ ខែម ប៊ុនថន បានមានប្រសាសន៍ថា៖ ចំពោះបញ្ហានេះ ឯក​ឧត្តមរួម​ទាំងអាជ្ញា​ធរ មន្ត្រីជំនាញ ខិតខំរកដំណោះស្រាយជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមឲ្យបងប្អូនប្រជាពល​រដ្ឋត្រៀមឯកសារ និងបំពេញបែបបទជាមួយអាជ្ញាធរ ដើម្បីយកដោះស្រាយ​ជាមួយភាគីម្ខាងទៀត​នៅពេលឆា​ប់ៗដ៏ខ្លីខាងមុខនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !