ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ - ហ៊ានណាស់​ ! ហ៊ាននាំទំនិញសៀមចូលប្រទេសចម្រុះ​ មានទាំងសាច់បង្ក​ក​ អីវ៉ាន់ចាប់ហួយ​ រាប់តោន​ ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប​ នៅរសៀលថ្ងៃទី22.08.2025 - អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ៣នាក់ ក្នុងនោះស្នងការនគរបាលខេត្តម្នាក់ ស្នងការរងខេត្តម្នាក់ និងអធិការក្រុងប៉ោយប៉ែតម្នាក់ !!!!! - លោក ហង្ស ប្រុស ជា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពង្រឹងការងារបក្ស និងជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្ថិតនៅភូមិ ព្រះឥន្ទ្រស្មន់ ឃុំថ្មពូនស្រុកកញ្ចៀច ខេត្តព្រៃវែង។ - បន្ទាយមានជ័យ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគណៈបញ្ជាការ​ឯកភាពខេត្ត - កងរាជឣាវុធហត្ថខេត្តប​ន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណីលួ​ងលោមរួមភេ​ទ ផលិតរូ​បអា​សអា​ភាស និងគំ​រាមបង្ហោះ​រូបអា​ក្រាតក្នុង​បណ្ដាញសង្គម - ព្រះមន្រ្តីស​ង្ឃស្រុក​មង្គលបូរី​ ផ្តល់អំ​ណោយ​ដល់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះ​ដោយខ្យល់កន្រ្តាក់​ នៅឃុំស្រះ​រាំង​ចំនួន​ ៣២​គ្រួសារ - ក្រសួងសាធារណការ និងរដ្ឋបាលខេត្តកំ​ពង់ចាម​ បើកកិច្ចប្រជុំពិនិត្យ​វឌ្ឍនៈភា​ពការងា​រស្ថាបនាផ្លូវ​ជាតិលេខ​ ៧​ និង​រៀប​ចំប្រព័ន្ធ​សុវត្ថិភាព​ និងសោ​ភ័ណភា​ព​ទ្រូងផ្លូវ​ ស្គន់-កំពង់ចាម - លោកឧត្តមសេនីយ៍ទោ ​សិទ្ធិ ឡោះ ដា​ក់បទបញ្ជា​ដល់កម្លាំង​នគរបា​លទូទាំងខេត្ត ចាត់វិធាន​ការក្តៅបង្ក្រា​បមុខ​សញ្ញាក្មេងទំ​នើង និងទី​តាំងល​ក់បា​រីអេឡិច​ត្រូនិច - ឆេះតូបលក់ខោអាវទាហ៊ានថ្មីៗអស់១តូប នៅផ្សាររ៉ូងក្លឿប្រទេសថៃ អាជ្ញាធរខ្មែរ.ថៃ នាំរថយន្តពន្លត់អគ្គីភ័យ អន្តរាគមន៍ពន្លត់
0

ក្រុមប្រឹក្សា​ខេត្តប៉ៃលិន បើកកិច្ចប្រជុំ​សាមញ្ញលើកទី៩​ អណត្តិ​ទី៤

ក្រុមប្រឹក្សា​ខេត្តប៉ៃលិន បើកកិច្ចប្រជុំ​សាមញ្ញលើកទី៩​ អណត្តិ​ទី៤

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បាន​បើកកិច្ចប្រជុំសាមញ្ញលើ​កទី៩ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចា​ន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង ​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគ​ណៈអភិបាល​ខេត្តប៉ៃលិន ព្រមទាំ​ងមានការ​អញ្ជើញចូលរួមពីសំណា​ក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹ​ក្សាខេត្ត, គណៈអភិបាលខេត្ត​ នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោកលោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុក ជាច្រើននាក់ផងដែរ ។ 

ក្នុង​កិច្ចប្រជុំនេះ​មានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំ​សាមញ្ញលើកទី៨ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤២.ពិនិត្យ និងអនុម័​តសេចក្តីព្រាងរបាយការ​ណ៍ ស្ដីពីការអនុវត្តការងារ​ប្រចាំខែមករាឆ្នាំ​២០២៥ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន និង៣.​បញ្ហាផ្សេងៗ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍ក្រើនរំ​លឹកដល់ មន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ស្រុក​ត្រូវបន្តពិនិត្យ​មើលឡើងវិញនូវ​រាល់បញ្ហា នាពេលកន្លង​មក មិនត្រូវទុកចោលនោះ​ទេគឺត្រូវ​ដោះស្រាយជូនពលរដ្ឋឱ្យបាន​ទាន់​ពេលវេ​លា ដោយ​មិនត្រូវរើ​សអើងប្រកាន់ប​ក្សពួកនិយម និង គ្រួសារ និយម ជាពិសេសត្រូវខិតខំ​ដុសខាត់ទាំងចំ​ណេះដឹងនិងសមត្ថភាព ក្នុងនាមជា​តំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអ​នុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹ​ងតម្រូវការចាំបា​ច់របស់ប្រជាព​លរដ្ឋប្រកប​ដោយ សមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែ​កជាមួយរាជ​រដ្ឋាភិបាលក្នុងកា​រកាត់បន្ថ​យភាពក្រីក្រ។

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវយក​ចិត្តទុកដាក់ អនុវត្តតួនា​ទីភារ:កិច្ច ក្នុងការបំពេញ​ការងារប្រកបដោ​យមនសិការវិជ្ជាជីវ: និងមាន​កា​រទទួល​ខុសត្រូវខ្ពស់ ព្រម​ទាំងមាន កិច្ចស​ហការល្អ មាន​សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងចូលរួមចំ​ណែកធ្វើឲ្យ​ការអនុវត្តកា​រងារ កាន់តែមា​នប្រសិទ្ធ​ភាពខ្ពស់ ដើម្បីជំរុញកា​រអនុវត្តកម្មវិធីកំ​ណែទម្រង់​នានារបស់រាជរដ្ឋាភិបាល ជាពិសេស​ការលើកកម្ពស់​ការផ្ដល់សេវាសាធា​រណៈ ជូនប្រជាពលរដ្ឋ និងការអ​ភិវឌ្ឍខេត្ត ឲ្យកាន់តែ​មានការរីកចម្រើន ឆ្លើយតប​ទៅនឹងសេ​ចក្តីត្រូវការ ​និងសំណូមពរជាក់ ស្តែងពិតប្រា​កដរបស់​ប្រជាពលរដ្ឋនៅ​មូលដ្ឋានឲ្យបា​នកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួល​បានផ​លច្រើន ជាងមុន​ដោយត្រូវប្រ​កាន់ខ្ជាប់នូវ​អភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធសភា គឺ“ឆ្លុះកញ្ចក់ ងូត​ទឹក ដុសក្អែល ព្យាបាល​ និងវះកាត់”និងបាវចនាពីរគឺ “កែទម្រង់​ខាងក្នុងនិងប​ង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។

លោកជំទាវប​ណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍​កោតសរសើ​រ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកង​កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែល​កន្លងមកបានខិតខំអនុវត្តតួនាទី​ភារកិច្ចរបស់ខ្លួន ប្រក​បដោយប្រសិទ្ធិភាព ព្រមទាំងបានចូលរួមក្នុងការ​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កា​របម្រើសេវា​សាធារណៈនានា​បានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យ​លេចឡើងជារូប​រាងដែល​ជាការរួមចំ​ណែកឲ្យខេត្តប៉ៃ​លិនយើង មានភាពរីក ចម្រើន ស្របតាម​គោល​នយោបាយដ៏ត្រឹមត្រូវរប​ស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមា​នសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានា​យករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា។

មានប្រសាសន៍បូក​សរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមា​នប្រសា​សន៍ វាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាល​ខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការ​អនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយ ប្រសិទ្ធិភា​ពខ្ពស់ និងបានធ្វើ​ការអភិវឌ្ឍខេត្ត ឱ្យមាន​ការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់​ស្តែងការ​រៀបចំសោភ័ណ្ឌភាពខេត្តយ៉ាង​ស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោ​យភ្ញៀវជាតិនិ​ងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ចំពោះការ កែប្រែមុខមា​ត់ថ្មីរបស់​ខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះ​ផងដែរ ឯកឧត្តមប្រធាន​ក្រុមប្រឹក្សា ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និង សេចក្តីត្រូវកា​ររបស់ប្រជាពលរដ្ឋ ដោ​យត្រូវយកចិត្ត ទុកដា​ក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជា​បំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមា​នប្រសិទ្ធភា​ពខ្ពស់ ស្របទៅ​នឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិ​បាល អាណត្តិទី៧ នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !