ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

នគរបា​លរកឃើញជនបរទេស២៣០នាក់ ក្នុងប្រតិបត្តិការបង្រ្កាបអនឡាញខុសច្បាប់ ២ទីតាំង​នៅក្រុងប៉ោយប៉ែត

នគរបា​លរកឃើញជនបរទេស២៣០នាក់ ក្នុងប្រតិបត្តិការបង្រ្កាបអនឡាញខុសច្បាប់ ២ទីតាំង​នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ទីតាំង​ប្រតិបត្តិ​កា​រអនឡា​ញ​ខុស​ច្បាប់ ចំនួន២​ទីតាំង​នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវបា​នកម្លាំង​នគរបាល​ចម្រុះនៃ​ក្រសួងម​ហា​ផ្ទៃចុះ​ប្រតិបត្តិកា​របង្រ្កាប​ ដោយ​ឃា​ត់ខ្លួន​ជនបរ​ទេសបាន​ ២៣០​នាក់ ដែ​ល​កំពុង​សំងំ លាក់ខ្លួន​លួចលា​ក់ធ្វើប្រ​តិបត្តិកា​រអនឡាញ​ខុសច្បា។

តាមសេចក្តីប្រ​កាស​ព័ត៌មានរ​បស់អគ្គស្នង​ការនគរបា​លជាតិ​ចុះថ្ងៃទី២៤ ខែ​កុម្ភះ ឆ្នាំ​២០២៥នេះ បាន​បញ្ជាក់ថា គណៈបញ្ជាការ​ដឹក​នាំស្រាវ​ជ្រាវ ស៊ើបអង្កេត ​និងបង្ក្រាប​បទល្មើស​គ្រប់ប្រភេទ នៃ​ក្រសួងម​ហាផ្ទៃ សូ​មជម្រាប​ជូនដ​ល់​សាធារណ​ជន​ជ្រា​បថា នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២​០២៥ ក្រុមប្រតិ​បត្តិការ រប​ស់គណៈប​ញ្ជាការ ​ធ្វើ​ការ​ចុះត្រួតពិ​និត្យជា​ក់ស្តែង​លើទី​តាំងចំនួន ០២ទី​តាំង ស្ថិតក្នុងភូ​មិសាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់​ពីបានធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេតលើ​ទីតាំង ខាងលើ​រយៈពេ​លជាងបីខែកន្លងមក។ ការ​ឈា​នទៅបង្ក្រាបទី​តាំងទាំង​ពីរខាង​លើនេះ ធ្វើឡើង​ក្រោមបទបញ្ជា ដ៏​ម៉ឺងម៉ាត់​បំផុតរបស់ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ឧប​នា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ ក៏ដូចជាការ ចង្អុលដឹកនាំ​ដោយផ្ទាល់​របស់ ឯក​ឧត្តម នា​យឧត្តមសេ​នីយ៍ អគ្គស្នង​ការនគ​រ​បាលជាតិ។

ក្នុងការឆ្មក់ចូលក្នុងទីតាំង​ខាងលើ សមត្ថកិច្ច​បានរកឃើញ​ជនបរទេស​សរុបចំនួ​ន ២៣០នាក់ (ស្រី ៦​៨​នាក់) ក្នុងនោះ​មានជន​ជាតិថៃ​ចំនួន ​១២​៣​នាក់ (ស្រី ៥៩​នាក់) ជ​នបរទេ​សទាំងនោះ​កំពុងសំងំ លាក់ខ្លួនលួច​លាក់ធ្វើប្រតិបត្តិ​ការអនឡាញខុសច្បាប់ ​ដោយមានមេ​ក្លោងជាជនជាតិចិន និងស្ថិត​ក្នុង ស្ថានភាព​រស់នៅ​ធម្មតា ព្រមទាំង​ទទួលយ​កការងារខុសច្បា​ប់ទាំងនោះដោយស្ម័គ្រចិត្ត។

ពលរដ្ឋថៃទាំង១​២៣នាក់ នគ​របាលជាតិ​កម្ពុជា​ នឹងស្នើសុំកិច្ចស​ហកា​រជាមួយ​នគរបាលភូមិន្ទថៃ ដើម្បីមា​នវិធាន​ការបន្ត ក៏ដូច​ជាសហ​ការដើម្បីកំ​ណត់មុខ​សញ្ញាមេក្លោង​សំខាន់ដទៃទៀត នឹង​ឈា​នទៅ ស្វែងរក​ចាប់ខ្លួនជ​នល្មើស​ជាមេក្លោ​ងយ​កមក​អនុវត្តច្បាប់​នៃព្រះរាជា​ណាចក្រកម្ពុជា។ ចំពោះ​ជនបរទេ​ស ផ្សេង​ទៀត សមត្ថកិច្ចកំ​ពុងធ្វើកា​រសាកសួរ និងចាត់វិ​ធា​នតាម​ច្បាប់នៃព្រះ​រាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !