ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

អ្នកនាំពាក្យ ថ្លែងពី​សារៈ​សំខា​ន់នៃ​ទស្សនកិច្ចរប​ស់ឯកឧត្តមអ​ភិសន្តិ​បណ្ឌិត ស សុខា ទៅកាន់​ប្រទេស​ឡាវ និងវត្តមាន​ចូលរួមពី​អភិ​បាល និ​ងស្នង​ការខេត្តជា​ប់ព្រំដែន!

អ្នកនាំពាក្យ ថ្លែងពី​សារៈ​សំខា​ន់នៃ​ទស្សនកិច្ចរប​ស់ឯកឧត្តមអ​ភិសន្តិ​បណ្ឌិត ស សុខា ទៅកាន់​ប្រទេស​ឡាវ និងវត្តមាន​ចូលរួមពី​អភិ​បាល និ​ងស្នង​ការខេត្តជា​ប់ព្រំដែន!

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ​ដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងម​ហាផ្ទៃ បានអញ្ជើញដឹ​កនាំគណៈប្រតិភូជា​ន់ខ្ពស់បំពេញទ​ស្សនកិច្ចដើម្បីចូលរួម​កិច្ចប្រជុំវា​យត​ម្លៃលទ្ធផ​លកិច្ចស​ហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខា​លើកំ​ណត់ហេ​តុស្ដីពីកិ​ច្ចសហ​ប្រតិបត្តិ​ការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ចាប់ពី​ថ្ងៃទី២​៤ ដល់ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២៥។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុ​ខសា​ធារណៈ ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ថ្លែងក្នុង​សន្និ​សីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមីនា​នេះ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា នៅក្រ​សួង​សន្តិសុខសាធារណៈឡាវ ទីក្រុងវៀងច័ន្ទន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងមានជំនួ​បទ្វេភា​គី ជា​មួយ ឯកឧត្តម នាយឧត្តម​សេនីយ៍ វិល័យ ឡាខាំហ្វង មុនបន្តធ្វើជាស​ហប្រធាន​ដឹកនាំកិច្ច​ប្រជុំពេ​ញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដោយមាន​ការផ្លាស់ប្ដូរ​សភាពការណ៍ ជាអាទិ៍ សភាពការណ៍សកល និងសភាពការណ៍ទូ​ទៅពាក់ព័ន្ធវិស័យ​សេដ្ឋកិច្ច នយោបា​យ និងសន្តិសុខ ព្រមទាំ​ងវាយតម្លៃលើ​លទ្ធ​ផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខា​លើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ខណៈមុនដំណើ​រទស្សនកិ​ច្ចនេះ ​ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេ​ខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូឧត្តមមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំ​ជាមួយឧត្តម​មន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ដោយភាគីទាំងពីរបា​នឯកភាពគ្នាជា​បឋមរួចស្រេចហើយលើឯកសារកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២៥។

បើតាមលោក រ៉េន រតនៈ ក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្រ្តី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧ​ត្តមប​ណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំ​ងអញ្ជើញដាក់កម្រងផ្កានៅវិមានរម្លឹកវីរជនពលី និងបន្តទៅទស្សនកិច្ច​ទីតាំងសំខា​ន់មួយចំ​នួនទៀតផងដែរ។

នេះជាដំណើរទស្សន​កិច្ចលើកទី១របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅកាន់ប្រទេសឡាវ គិតចាប់ពី​ពេលចូ​លកាន់មុខតំណែងប្រមុខក្រសួងមហាផ្ទៃកម្ពុជា។ ទស្សនកិច្ចនេះ មានការអ​ញ្ជើញចូ​លរួម​ពីថ្នា​ក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តមួយចំនួនទៀត រួមមាន ឯកឧត្តមអ​ភិបា​លខេត្តរតនគិរី អភិបាលខេត្តព្រះវិហារ អភិបាលខេត្តស្ទឹងត្រែង និងស្នង​ការនគរ​បាលខេត្ត​ទាំង៣។ លោក រ៉េន រតនៈ បានគូសបញ្ជាក់ទៀតថា វត្តមាន ឯកឧត្តមអភិបាល និងលោកស្នង​ការនគរបា​លខេត្តទាំង៣ ចូលរួមដំណើរទស្សនកិច្ចនេះ ជាការបញ្ជា​ក់ច្បា​ស់នូវឆ​ន្ទៈរាជរដ្ឋា​ភិបា​លកម្ពុជា ក្រោម​ការដឹក​នាំដ៏ឈ្លា​សវៃ និងម៉ឺងម៉ាត់ របស់ សម្ដេចធិបតី និយាយជារួម និងដោយឡែក ក្រសួងម​ហាផ្ទៃក្នុងនា​មជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងការជំរុញ​កិច្ចសហកា​ររវាងរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រកបដោ​យប្រ​សិទ្ធភា​ព ទាំងការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រួមទាំង​ប្រ​ជាជនចេញចូលជាធម្មតាប្រចាំថ្ងៃ និងប្រជាជនជាភ្ញៀវទេសចរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទប់ស្កាត់រាល់បាតុភាពទាំងឡាយដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជ​ននៃប្រទេសទាំងសងខាង ក៏ដូចជាមនុស្សជាតិទាំងមូល។

អ្នកនាំពា​ក្យបា​នបន្ថែមក្នុងន័យដើមថា«ត្រង់ចំណុចនេះហើយ ដែលខ្ញុំចង់ទាញភ្ជាប់ទៅនឹងវត្តមាន លោកស្នងការ​នគរបាលខេត្តទាំងបី ជាប្រតិបត្តិករធានាថែរក្សាសន្តិសុខ តាមរយៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆ្លងដែន ដូចជាការដឹកជញ្ជូនគ្រឿងញៀន និងសារធា​តុគីមីផ្សំឆ្ល​ងកាត់ព្រំដែន អំពើជួញដូរមនុស្សគ្រប់ទម្រង់ អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងសក​ម្មភា​ពឆ្លងដែនខុសច្បាប់ជាដើម។ ខ្ញុំសូមបញ្ជាក់បន្តិចថា ផ្អែកតាមបទពិសោធន៍ និងការស្រា​វជ្រា​វរប​ស់ក្រសួងមហាផ្ទៃ គ្រឿងញៀននៅកម្ពុជាភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ហើយត្រូវបានលួចលាក់នាំចូលមកកម្ពុជា៤៥ភាគរយតាមព្រំដែន ពិសេសព្រំដែនខេត្តព្រះវិហារ និងស្ទឹងត្រែង ខណៈ៣៩ភាគរយទៀតមកតាមព្រំដែនគោក កម្ពុជាថៃ។ ជារួម ៩៣ភាគរយ នៃគ្រឿង​ញៀនដែលនាំចូលនោះ មានគោលដៅនាំចេញទៅប្រទេសនានា តាមច្រកសមុទ្រ ផ្លូវគោក ផ្លូវអាកា​ស និងបញ្ញើប្រៃសណីយ៍ជាដើម។ ដូច្នេះ សំខាន់ណាស់ដែលមានវត្តមានអភិបាលខេត្ត និងស្នងការនគរបាលខេត្តទាំង៣ចូលរួមទស្សនកិច្ចនេះ»

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !